Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ទៅដល់ចិន ជួបលោក Wang Yi ពិភាក្សាបញ្ហាក្តៅ

បានផុស

នៅ

នៅថ្ងៃពុធ ទី៦ ខែឧសភា ឆ្នាំ២០២៦ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araghchi បានទៅដល់ទីក្រុងប៉េកាំងហើយ ដើម្បីជួបសមភាគីចិន លោក Wang Yi ខណៈបញ្ហាសំខាន់ ដែលនឹងលើកយកមកពិភាក្សា ត្រូវបានគេដឹងថា គឺជាសង្គ្រាមរវាងទីក្រុងតេហេរ៉ង់ និងវ៉ាស៊ីនតោន។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araghchi (រូប៖ Reuters)

តាមការផ្សាយរបស់សារព័ត៌មានរដ្ឋអ៊ីរ៉ង់ Tasnim និង Fars, លោក Araghchi និងជួបជាមួយលោក Wang ដើម្បីពិភាក្សាលើរបៀបវារៈសំខាន់ៗ ដូចជាទំនាក់ទំនងទ្វេភាគី បញ្ហាក្នុងតំបន់និងអន្តរជាតិ។

យ៉ាងណាក្តី សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអ៊ីរ៉ង់ មិនបញ្ជាក់ឡើយថា ប្រមុខការទូតទាំងពីរ នឹងជជែកគ្នាអំពីស្ថានការណ៍វិវឌ្ឍថ្មីៗ ក៏ដូចជាភាពតានតឹងនៃសង្គ្រាមមជ្ឈិមបូព៌ា។

រដ្ឋមន្ត្រីការបរទេសចិន​ Wang Yi (រូប៖ Reuters)

ដំណើរទស្សនកិច្ចរបស់លោក Araghchi ទៅចិននេះ កើតឡើងមួយសប្តាហ៍ បន្ទាប់ពីប្រមុខការទូតអ៊ីរ៉ង់ ក៏ធ្វើដំណើរទៅកាន់ប្រទេសសម្ព័ន្ធមិត្តមួយទៀត គឺ រុស្ស៊ី ផងដែរ ដោយនៅទីនោះ លោកបានជួបទាំងជាមួយសមភាគីរុស្ស៊ី និងលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន។

ពេលនោះ គ្រាន់តែទៅដល់ទីក្រុង St Petersburg ភ្លាម ប្រមុខការទូតអ៊ីរ៉ង់ និយាយដោយឥតលាក់លៀមថា លោកមករុស្ស៊ីនេះ គឺដើម្បីពិភាក្សាជាមួយ បញ្ហាសង្គ្រាមក្នុងប្រទេសរបស់ខ្លួន។

លោកបញ្ជាក់យ៉ាងច្បាស់ថា លោកមករុស្ស៊ី ក្នុងគោលបំណងបន្តការពិគ្រោះយោបល់យ៉ាងជិតស្និទ្ធ រវាងទីក្រុងតេហេរ៉ង់ និងមូស្គូ លើបញ្ហាតំបន់និងអន្តរជាតិ ហើយដំណើរនេះ នឹងក្លាយជាឱកាសដ៏ល្អ ដើម្បីពិភាក្សាអំពីការវិវត្តនៃសង្គ្រាម និងពិនិត្យមើលស្ថានភាពចុងក្រោយបង្អស់៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម