ព័ត៌មានអន្ដរជាតិ
អាស៊ាន នៅតែស្ទាក់ស្ទើរ មិនទាន់ឯកភាពគ្នា ទទួលស្គាល់ការបោះឆ្នោតនៅមីយ៉ាន់ម៉ា
ថ្លែងនៅមុនកិច្ចប្រជុំអាស៊ានលើកទី៤៨ ក្នុងប្រទេសហ្វីលីពីន កាលពីថ្ងៃពុធ ទី៦ ខែឧសភា លោក Dominic Xavier Imperial អ្នកនាំពាក្យអាស៊ានសម្រាប់ឆ្នាំ២០២៦ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា រហូតមកដល់ពេលនេះ ប្រទេសជាសមាជិកទាំងអស់ នៅមិនទាន់មានការឯកភាពគ្នាជាឯកច្ឆន្ទ ថាតើគួរទទួលស្គាល់លទ្ធផលបោះឆ្នោតនៅមីយ៉ាន់ម៉ា ឬយ៉ាងណានោះឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានហ្វីលីពីន PNA។

ការបោះឆ្នោតនៅមីយ៉ាន់ម៉ា ដែលទើបតែបញ្ចប់ទៅនេះ បានធ្វើឲ្យមេដឹកនាំយោធា លោក Min Aung Hlaing ក្លាយជាប្រធានាធិបតីជាផ្លូវការ បន្ទាប់ពីលោកបានក្តោបក្តាប់អំណាចអស់រយៈពេល ៥ឆ្នាំ ចាប់តាំងពីរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុងសាន ស៊ូជី កាលពីឆ្នាំ២០២១។ មីយ៉ាន់ម៉ា ចង់ឲ្យពិភពលោកទទួលស្គាល់រដ្ឋាភិបាលថ្មីនេះ ប៉ុន្តែអាស៊ាននៅតែប្រកាន់ជំហរយ៉ាងរឹងមាំ ដោយយក «គោលការណ៍កុងសង់ស៊ីស ៥ ចំណុច» ជាគោលការណ៍គ្រឹះដដែល ដែលតម្រូវឲ្យមានការបញ្ឈប់ហិង្សាជាបន្ទាន់ ការជជែកគ្នាដោយសន្តិវិធីរវាងគ្រប់ភាគីពាក់ព័ន្ធ និងការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជន ដែលកំពុងរងគ្រោះ ជាដើម។
សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន ដែលមានហ្វីលីពីនធ្វើជាម្ចាស់ផ្ទះលើកនេះ ថ្នាក់ដឹកនាំមកពីគ្រប់ប្រទេសសមាជិក នឹងទៅចូលរួមយ៉ាងកុះករ លើកលែងតែប្រទេសមីយ៉ាន់ម៉ាមួយប៉ុណ្ណោះ ដែលនឹងត្រូវតំណាងដោយមន្ត្រីជាន់ខ្ពស់ថ្នាក់លេខាធិការអចិន្ត្រៃយ៍ជំនួសវិញ។ រដ្ឋាភិបាលហ្វីលីពីន ក្រោមការដឹកនាំរបស់ប្រធានាធិបតី Ferdinand R. Marcos Jr. បានបង្ហាញការប្តេជ្ញាចិត្តយ៉ាងខ្លាំង ក្នុងការដោះស្រាយវិបត្តិនេះ ដោយបានចាត់តាំងរដ្ឋមន្ត្រីការបរទេសហ្វីលីពីន ឲ្យបន្តធ្វើការយ៉ាងជិតស្និទ្ធ ក្នុងនាមជាបេសកជនពិសេសរបស់ប្រធានអាស៊ាន ដើម្បីស្វែងរកច្រកចេញ សម្រាប់មីយ៉ាន់ម៉ា៕
ប្រែសម្រួល៖ ឈាង
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម១ សប្តាហ៍ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


