កូវីដ-១៩
មានអាការទាំងនេះ ជាជំងឺគ្រុនពោះវៀនទេ កុំភ័យថាខ្លួនឆ្លងកូវីដ-១៩
ថ្មីៗនេះ ពលរដ្ឋមួយចំនួនបានភ័ន្តច្រឡំរវាងរោគសញ្ញាជំងឺគ្រុនពោះវៀនទៅនឹងជំងឺកូវីដ-១៩ ដោយសារជំងឺទាំងពីរមានអាការសឹងតែដូចគ្នាទាំងស្រុង លើកលែងតែករណីផ្លូវដង្ហើមប៉ុណ្ណោះ។ អ្នកខ្លះកើតគ្រុនពោះវៀនសោះ បែរជាព្រួយបារម្ភយល់ថាខ្លួនឯងមានជំងឺកូវីដ ព្រោះមិនទាន់អាចបែបចែករោគសញ្ញាជំងឺពីរនេះនៅឡើយ។
ដូច្នេះ កុំឱ្យមានការយល់ខុសចំពោះជំងឺទាំង២នេះ សូមស្វែងយល់រោគសញ្ញាមិនដូចគ្នាដូចខាងក្រោម៖
១. ជំងឺគ្រុនពោះវៀន

ជំងឺគ្រុនពោះវៀនអាចកើតមានភ្លាមៗ ឬសម្ងំក្នុងខ្លួនរយៈពេលជាច្រើនសប្តាហ៍មកហើយក្ដី មានរោគសញ្ញារួមមាន៖
-គ្រុនក្តៅដែលអាចទៅដល់៤០អង្សាសេ
-មានអារម្មណ៍ឈឺសាច់ដុំ, អស់កម្លាំង ឬខ្សោយ
-ទល់លាមក ឬរាគ
-ឈឺក្បាល និងឈឺក
-ឈឺពោះ និងមិនចង់ញ៉ាំអាហារ

នៅពេលដែលជំងឺគ្រុនពោះវៀនមិនបានព្យាបាលទាន់ពេល អាចវិវត្តកាន់តែអាក្រក់ទៅៗពីមួយសប្តាហ៍ទៅមួយសប្តាហ៍។ ក្រៅពីគ្រុនក្តៅ អ្នកជំងឺមួយចំនួនអាចស្រកទម្ងន់ ហើមពោះ ឬឡើងកន្តួលក្រហមនៅនឹងក្រោមទ្រូង ឬផ្នែកខាងលើនៃពោះ។ ជាធម្មតា កន្តួលក្រហមនេះនឹងបាត់ទៅវិញក្នុងរយៈពេលពី២ ទៅ៥ថ្ងៃ។
ក្នុងករណីភាគច្រើន រោគសញ្ញានៃជំងឺគ្រុនពោះវៀនចាប់ផ្តើមបាត់ទៅវិញនៅសប្ដាហ៍ទី ៣ ឬទី ៤ បើសិនជំងឺនេះមិនបណ្តាលឱ្យទៅជាបញ្ហាសុខភាពដទៃទៀត។
២. ជំងឺកូវីដ-១៩

ស្ថានភាពអ្នកជំងឺកូវីដ-១៩នៅដំណាក់កាលដំបូង គឺមានអាការគ្រុនក្តៅលើសពី ៣៧.៥ អង្សាសេ, ក្អកហើយឈឺកលើសពី៤ថ្ងៃ, តឹងច្រមុះ ឈឺក្បាល ព្រឺរងា ឬវិលមុខ, អាចមានអាការរមួលពោះ ក្អួតចង្អោរ ឬរាករូស, ពិបាកដកដង្ហើម, ឈឺតាមដងខ្លួន (ឈឺសាច់ដុំ ឬសន្លាក់) ,ទទួលទានអាហារមិនសូវបាន, បាត់បង់ក្លិន រសជាតិ, ភ្នែកឡើងក្រហម និងឡើងកន្ទួលលើស្បែក (រោគសញ្ញានេះមិនកើតមានលើអ្នកជំងឺទាំងអស់ឡើយ)។
ប្រសិនរោគសញ្ញាវិវត្តធ្ងន់ធ្ងរ អ្នកជំងឺកូវីដ-១៩ នឹងមានអាការបន្ថែមដូចជា ពិបាកដកដង្ហើម បាត់បង់ចំណង់អាហារស្ទើរមិនចង់ទទួលទានអ្វីសោះ ហើយឈឺចុកចាប់ក្នុងទ្រូងមិនបាត់ និងក្ដៅខ្លួនខ្លាំងលើស៣៨អង្សារសេ។
ជាទូទៅ ស្ថានភាពអ្នកជំងឺកូវីដ-១៩ អាចជាសះស្បើយឡើងវិញនៅចន្លោះពី ២ទៅ៤សប្ដាហ៍បន្ទាប់តេស្តវិជ្ជមាន៕
អត្ថបទ៖ សន្យា
ចុចអាន៖ តើលោកអ្នកធ្លាប់ដឹងពីជំងឺគ្រុនពោះវៀន ឬទេ?
ចុចអាន៖ ក្រៅពីក្អក ឈឺក ក្ដៅខ្លួន អាការៈសាមញ្ញៗទាំងនេះ ក៏ជារោគសញ្ញាកូវីដ-១៩
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


