Connect with us

ព័ត៌មានជាតិ

កម្ពុជាអាចក្លាយជាប្រទេសដំបូងនៅអាស៊ាន ដែលទាញយកតម្លៃសេដ្ឋកិច្ចពីដើមត្នោត ១លានដើម

បានផុស

នៅ

ភ្នំពេញ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអះអាងថា កម្ពុជាមានសក្តានុពលខ្ពស់ក្លាយជាប្រទេសដំបូងនៅក្នុងតំបន់អាស៊ាន ដែលអាចទាញយកផលប្រយោជន៍សេដ្ឋកិច្ចយ៉ាងទូលំទូលាយពីដើមត្នោតចំនួន ១លានដើមនាពេលអនាគតដ៏ខ្លីខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបញ្ជាក់ថា ដើមត្នោតមួយដើម អាចផលិតស្ករត្នោតបានជាមធ្យមប្រមាណ ២៥គីឡូក្រាម ដែលជាផលិតផលមានតម្លៃ និងមានតម្រូវការកើនឡើងនៅលើទីផ្សារ។ លើសពីនេះ ទឹកសេរ៉ត្នោត ក៏ជាផលិតផលថ្មីមានសក្តានុពលខ្ពស់ សម្រាប់ការកែច្នៃ និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិផងដែរ។

ការអភិវឌ្ឍខ្សែច្រវាក់តម្លៃពីដើមត្នោត មិនត្រឹមតែជួយបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋនៅតាមជនបទប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកជំរុញសេដ្ឋកិច្ចបៃតង ការអភិរក្សធនធានធម្មជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជាផងដែរ។

ដោយហេតុនេះ សេដ្ឋកិច្ចបៃតងដែលផ្អែកលើអត្តសញ្ញាណ និងធនធានក្នុងស្រុក អាចនឹងលេចចេញជារូបរាងកាន់តែច្បាស់នៅកម្ពុជានាពេលឆាប់ៗខាងមុខ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម