ព័ត៌មានអន្ដរជាតិ
ស្រោមអនាម័យលក់ដាច់ទ្វេដងក្នុងប្រទេសធូរស្រាលកូវីដ-១៩ក្នុងត្រីមាសទី១
ការលក់ស្រោមអនាម័យបានកើនឡើងនៅក្នុងបណ្តាប្រទេសជាច្រើនមានទាំងប្រទេសចិនផងដែលប្រទេសទាំងនោះបានធូរស្រាលពីបំរាមរឹតត្បិតកូវីដ-១៩។ នេះបើតាមការឲ្យដឹងពីក្រុមហ៊ុនលក់ទំនិញយក្ស Reckitt ។
ក្រុមហ៊ុនបានរាយការណ៍ថា ការកើនឡើងពីរដងនៃការលក់ស្រោមអនាម័យម៉ាក Durex នៅក្នុងរយៈពេលត្រីមាសទី១ ឆ្នាំ២០២១ បើប្រៀបធៀបនឹងកាលពីមួយឆ្នាំកន្លងទៅ។ ប៉ុន្តែផ្ទុយទៅវិញ តម្រូវការផលិតផលសុខភាពទូទៅបានធ្លាក់ចុះ ដោយសារអតិថិជនបានរក្សាទុកនៅក្នុងទូទឹកកក។
ប្រធានក្រុមហ៊ុន Reckitt បានបង្ហាញថា ការលក់សាប៊ូលាងចាន Lysol និងថ្នាំកម្ចាត់មេរោគ Dettol នៅតែមានតម្រូវការខ្ពស់ ដោយសារត្រូវការអនាម័យកាន់តែខ្លាំង។

ការចាប់ផ្តើមរាតត្បាតជំងឺឆ្លងកូវីដ-១៩កាលពីឆ្នាំមុន ក្រុមហ៊ុនបាននិយាយថា មនុស្សមានការរួមភេទទាប ដោយសារវិបត្តិកូវីដ-១៩។ ផ្ទុយទៅការលក់ស្រោមអនាម័យ Durex បានហក់ឡើងខ្ពស់នៅពេលដែលបំរាមគម្លាតសង្គមត្រូវបានបន្ធូរបន្ថយនៅរដូវក្តៅនេះ។
នៅផ្នែកអាហារូបត្ថម្ភ ដែលរាប់ទាំងផលិតផលម្សៅទឹកដោះគោកូនក្មេង ការលក់ក្នុងត្រីមាសទី១បានធ្លាក់ចុះ១២.៣% ប៉ុន្តែការលក់ផលិតផលអនាម័យបានកើនឡើង២១.១%។ ចំនួនសរុបការលក់ក្នុងរយៈពេល៣ខែនៃដើមឆ្នាំ២០២១នេះមានចំនួនទឹកប្រាក់ ៣.៥ប៊ីលានដុល្លារអាមេរិក ពោលគឺធ្លាក់ចុះ១.១%។
នាយកប្រតិបត្តិលោក Laxman Narasimhan បាននិយាយថា ៖«តម្រូវការសាប៊ូលាងចាន និងថ្នាំកម្ចាត់មេរោគនៅតែបន្តលក់ដាច់ច្រើន ដោយសារអ្នកប្រើប្រាស់ត្រូវការដើម្បីកម្ចាត់វីរុសចម្លង និងត្រូវការរក្សាអនាម័យដើម្បីសុខភាព»។
ក្រុមហ៊ុនបានរាយការណ៍ថា ធ្លាក់ចុះ១៦.៤%សម្រាប់ការលក់ផលិតផលថែរក្សាសុខភាពដូចជាថ្នាំផ្តាសាយ Nurofen ឬ Strepsils ជាដើម។
លោក Narasimhan បន្ថែមថា នៅក្នុងបណ្តាប្រទេសដែលមានអត្រាឆ្លងកូវីដ-១៩ ទាប និងខ្ពស់ ប្រជាជនបានថយចុះពីការលាងដៃ ឬប្រើប្រាស់ទឹកអនាម័យ បើទោះជាការប្រើនៅកម្រិតខ្ពស់ជាងមុនពេលកូវីដ-១៩ក៏ដោយ។ ដូចជាថ្នាំកម្ចាត់មេរោគ Dettol លក់ដាច់ខ្ពស់នៅប្រទេសឥណ្ឌា ប៉ុន្តែនៅប្រទេសចិនធ្លាក់ចុះវិញ។
ផលិតផលសុខភាពផ្លូវភេទមានការកើនឡើងយ៉ាងខ្លាំងក្នុងការលក់នៅបណ្តាប្រទេសដែលធូរស្បើយពីកូវីដ-១៩ដូចជាប្រទេសចិន ក៏ដូចជាផ្នែកខ្លះនៃសហរដ្ឋអាមេរិក និងប្រទេសនៅអឺរ៉ុបមួយចំនួន៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


