ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងអន្តរជាតិធ្លាក់ចុះក្រោម ១០០ ដុល្លារ/បារ៉ែល ជុំវិញវឌ្ឍនភាពការចរចាអាមេរិក-អ៊ីរ៉ង់
តម្លៃប្រេងអន្តរជាតិបានធ្លាក់ចុះក្រោម ១០០ ដុល្លារ/បារ៉ែល សម្រាប់ការជួញដូរលើទីផ្សារអាស៊ីនាព្រឹកថ្ងៃចន្ទនេះ ដែលបណ្ដាលមកពីវឌ្ឍនភាពនៃការចរចាស្វែងរកសន្តិភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ទោះបីជាបញ្ហាធំៗ ដូចជាការបិទច្រកសមុទ្រហ័រមូហ្ស នៅបន្តស្រពេចស្រពិលក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងម៉ាក Brent បានធ្លាក់ចុះ ៤,៧១ ដុល្លារ ឬ ៤,៥៥% ដល់ ៩៨,៨៣ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោង ៧ កន្លះព្រឹកនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ខណៈតម្លៃប្រេងអាមេរិក WTI បានធ្លាក់ចុះ ៤,៥៧ ដុល្លារ ឬ ៤,៧៣% ដល់ ៩២,០៣ ដុល្លារ/បារ៉ែល។
អ្នកវិភាគទីផ្សារនិយាយថា ការធ្លាក់ចុះយ៉ាងដូច្នេះ បណ្ដាលមកពីសុទិដ្ឋិនិយមនៃដំណោះស្រាយបញ្ហាអ៊ីរ៉ង់។ កាលពីថ្ងៃសៅរ៍ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា អាមេរិក និងអ៊ីរ៉ង់ បាន «ចរចាជាចម្បង» លើអនុស្សរណៈនៃការយោគយល់គ្នាលើកិច្ចព្រមព្រៀងសន្តិភាព ដែលនឹងបើកច្រកសមុទ្រហ័រមូហ្សឡើងវិញ។
យ៉ាងណាមិញ ភាគីទាំង២នៅតែមានការខ្វែងគំនិតគ្នាលើបញ្ហាលំបាកមួយចំនួន ដោយលោក ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យថា លោកបានប្រាប់តំណាងរបស់លោកកុំឱ្យប្រញាប់ប្រញាល់ចូលទៅក្នុងកិច្ចព្រមព្រៀងណាមួយជាមួយអ៊ីរ៉ង់។
អ្នកវិភាគបន្ថែមថា ទោះបីបន្តមានហានិភ័យជុំវិញកិច្ចព្រមព្រៀងសន្តិភាព និងច្រកសមុទ្រហ័រមូហ្សក៏ដោយ ស្ថានភាពកំពុងបង្ហាញសញ្ញានៃភាពប្រសើរឡើង ដែលអាចជួយកាត់បន្ថយតម្លៃប្រេងក្នុងរយៈពេលខ្លី។ ប៉ុន្តែពួកគេជឿថា វានឹងចំណាយពេលច្រើនខែដើម្បីឱ្យការដឹកជញ្ជូនប្រេង និងរោងចក្រថាមពលដែលខូចខាត អាចដំណើរការប្រក្រតីដូចមុនជម្លោះឡើងវិញ៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


