កូវីដ-១៩
សមត្ថកិច្ចចុះបិទទីតាំងក្រុមហ៊ុនវីរៈប៊ុនថាំ បន្ទាប់ពីសង្ស័យថា មានការពាក់ព័ន្ធនឹងជំងឺកូវីដ ១៩
ទីតាំងក្រុមហ៊ុនដឹកជញ្ជូនទំនិញ វីរៈប៊ុនថាំ មួយកន្លែងត្រូវបានកម្លាំងសមត្ថកិច្ចចុះបិទជាបណ្តោះអាសន្ន ទៅតាមគោលការណ៍របស់មន្ទីរសុខាភិបាល បន្ទាប់ពីមានការសង្ស័យលើអ្នកបើកបរមួយរូបដែលបានដឹកទំនិញចេញពីក្រុងប៉ោងប៉ែត មកទម្លាក់នៅក្នុងទីតាំងនេះ រួចបានបន្តដំណើរទៅកាន់ខេត្តប៉ៃលិនទៀត ដើម្បីទម្លាក់ឥវ៉ាន់នៅទីនោះ ។

ការចុះបិទទីតាំងនេះគឺបានធ្វើឡើងនារសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ ត្រង់ចំណុចក្រុមហ៊ុន វីរៈប៊ុនថាំ( អតីតសណ្ឋាគារ ហាំងឡាយ ) ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បន្ទាប់ពីមានការសង្ស័យទៅលើអ្នកបើកបររថយន្តរបស់ក្រុមហ៊ុននេះ ដែលបានបើកចេញពីតំបន់ក្រុងប៉ោយប៉ែតចូលមកទម្លាក់ឥវ៉ាន់នៅក្នុងទីតាំងនេះ ។

លោក វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្តបានបញ្ជាក់ថា ការបិទទីតាំងនេះ គឺគ្រាន់តែជាការសង្ស័យតែប៉ុណ្ណោះ ដោយសារតែមានអ្នកបើកបររថយន្តរបស់ក្រុមហ៊ុន វីរៈប៊ុនថាំ ម្នាក់ដែលមានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ បានដឹកទំនិញចេញពីក្រុងប៉ោយប៉ែតចូលមកក្នុងក្រុមហ៊ុននេះ រួចបានបន្តដំណើរទៅដល់ខេត្តប៉ៃលិន ទើបសមត្ថកិច្ចនិងក្រុមគ្រូពេទ្យនៅទីនោះឃាត់ខ្លួនបាន ដើម្បីយកសំណាក់ទៅពិនិត្យ ។ ដោយសារតែមានការសង្ស័យបែបនេះ ទើបលោកបានចាត់កម្លាំងចុះប្រមូលបុគ្គលិកទាំងអស់ដែលបម្រើការងារនៅក្នុងក្រុមហ៊ុន វីរៈប៊ុនថាំ យកទៅធ្វើចត្តាឡីស័ក នៅក្នុងមន្ទីរពេទ្យខេត្តដើម្បីរង់ចាំទទួលលទ្ធផល៕
អត្ថបទ ៖ សោ និយមរដ្ឋ



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន