Connect with us

ព័ត៌មានជាតិ

និស្សិតកម្ពុជាបង្កើតម៉ាស៊ីនព្រីន 3D ដោយប្រើរ៉ូបូត

បានផុស

នៅ

ក្រុមនិស្សិតដែលកំពុងសិក្សានៅវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស (NTTI) បាន​​បង្កើតស្នាដៃថ្មីមួយ​គួរឱ្យចា​ប់អារម្មណ៍ នោះគឺម៉ាស៊ីនព្រីន 3D ដោយប្រើដៃរ៉ូបូត ដើម្បី​ជួយជំរុញដល់ការប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាទំនើបទៅក្នុង​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យុវជន ឈីវ មេងហាក់ និស្សិតជំនាញវិស្វកម្មអគ្គិសនី នៃវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស បានប្រាប់ឱ្យដឹងថា គម្រោងស្រាវជ្រាវលើម៉ាស៊ីនព្រីន 3D ដោយប្រើរ៉ូបូត គឺមានស​មត្ថភា​ព​អា​ចបោះពុម្ពវត្ថុផ្សេងៗ​ ជាពិសេសការបោះពុម្ពសម្ភារៈខុសៗគ្នា ចាប់ពីប្លាស្ទិកកម្រិតខ្ពស់ លោហៈធាតុ រហូតដល់បេតុងសម្រាប់សំណង់ ហើយព្រីនចេញជារូបរាងស្រទាប់ៗទៅតាមកម្មវិធីដែលបានកំណត់។​

បើតាមការរៀបរាប់របស់យុវជន ឈីវ មេងហាក់ ម៉ាស៊ីនព្រីន 3D ប្រភេទនេះមានលក្ខណៈពិសេស ដែលធ្វើឱ្យវាអាចបោះពុម្ពវត្ថុដែលមានទំហំធំៗ រហូតដល់ប៉ុនផ្ទះមួយទាំងមូលបាន។

ជាការកត់សម្គាល់ ម៉ាស៊ីនព្រីន 3D ដោយប្រើរ៉ូបូត ដែលជាស្នាដៃបង្កើតថ្មីដោយយុវជនកម្ពុជនេះ នឹងត្រូវត្រៀមដាក់បង្ហាញផងដែរនៅក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET Day) លើកទី៩ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

ការតាំងបង្ហាញនៅក្នុងទិវាជាតិ TVET នាពេលខាងមុខនេះ យុវជន ឈីវ មេងហាក់ ថា ជាឱកាសមួយដែលអ្នកចូលរួមទស្សនា ជាពិសេសសិស្សនិស្សិត សាធារណជន និងផ្នែកឯកជន អាចស្វែងយល់កាន់តែច្បាស់អំពីបច្ចេកវិទ្យាទំនើប ដែលជាស្នាដៃបង្កើតថ្មីរបស់និស្សិតកម្ពុជា ដែលកំពុងមានការអភិវឌ្ឍន៍សមត្ថភាពគួរឱ្យកត់សម្គាល់ក្នុងពេលបច្ចុប្បន្ន៕

ដោយ៖ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម