ព័ត៌មានជាតិ
ធនាគារពិភពលោកជំរុញរដ្ឋាភិបាលធ្វើឱ្យការងារមើលថែទាំកុមារ និងមនុស្សចាស់ ក្លាយជាជំនាញផ្លូវការ
ធនាគារពិភពលោកបានជំរុញដល់រដ្ឋាភិបាលគិតគូរបង្កើត និងទទួលស្គាល់ទម្រង់ការងារទាក់ទងនឹងការមើលថែកុមារ និងមនុស្សចាស់ ដោយថា៤ឆ្នាំខាងមុខកម្ពុជានឹងមានត្រូវការការងារលើផ្នែកទាំងនេះខ្ពស់ ហើយអាចបញ្ជូនអ្នកជំនាញនេះស្រាប់ទៅធ្វើការក្រៅប្រទេសបានថែមទៀត។

លើកឡើងក្នុងពិធីបញ្ចេញរបាយការណ៍ថ្មីមួយដែលមានចំណងជើង ពុះពារឆ្លងវិបត្តិ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ភ្នំពេញ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ មន្ត្រីជំនាញសេដ្ឋកិច្ចជាន់ខ្ពស់របស់ធនាគារពិភពលោកប្រចាំកម្ពុជាលោក Samik Adhikari ថាសន្ទស្សន៍ការងារមើលថែកុមារ និងមនុស្សចាស់នឹងកើនឡើងដល់ជាង៥០ម៉ឺនការងារ ដែលជាការបង្កើនផលិតផលក្នុងស្រុកសរុប GDP ដ៏សំខាន់មួយ ហើយប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកក៏មានតម្រូវការលើអ្នកជំនាញការងារនេះខ្ពស់ផងដែរ។ លោកថាការគិតគួរលើការងារនេះគឺជាការសម្រួចលើចក្ខុវិស័យឆ្នាំ២០៥០របស់កម្ពុជាផងដែរ។
លោក Smaik ៖ «យើងផ្លាស់ប្ដូរនួវការប្រែប្រួលប្រជាសាស្ត្រឱ្យក្លាយទៅជាឱកាសការងារក្នុងប្រទេសផ្សេងទៀតក្នុងតំបន់ ក៏ដូចជានៅកម្ពុជាផងដែរ។ ក្នុងវិស័យគោលនយោបាយមានន័យថាយើងអាចកសាងនូវបណ្ដាញអ្នកជំនាញថែទាំកុមារឱ្យក្លាយទៅជាជំនាញផ្លូវការក្នុងប្រទេសឬក្នុងតំបន់»។

បើតាមលោក Samik ស្ថានភាពប្រជាសាស្ត្ររបស់ប្រទេសកម្ពុជានាថ្ងៃអនាគតនឹងមានមនុស្សចាស់កាន់តែច្រើន ពិសេសនៅឆ្នាំ២០៥០ ដែលត្រូវមានការសម្រេចចិត្តផ្នែកនយោបាយឱ្យបានមុនឆ្នាំ២០៥០។
ទាក់ទងនឹងបញ្ហានេះទីប្រឹក្សាអមក្រសួងការងារលោក អ៊ុំ ច័ន្ទមនោ កម្ពុជាក៏បានរៀបចំគោលនយោបាយមួយចំនួនរួចហើយ ដើម្បីសម្រួចទៅកាន់ការអភិវឌ្ឍជំនាញនេះ។ ទោះជាយ៉ាងណា ការរៀបចំឱ្យមានប្រព័ន្ធការងារលើអ្នកថែទាំកុមារ និងមនុស្សចាស់នេះ គឺត្រូវការពាក់ព័ន្ធនឹងពេលវេលាបន្ថែមទៀត ព្រោះវាជាជំនាញកម្រិតខ្ពស់ដែលត្រូវការការបណ្ដុះបណ្ដាល និងការទទួលស្គាល់ពីអន្តរជាតិ។
លោកថា៖ «វាដូចជារឿងថ្មីសម្រាប់កម្ពុជា ដែលត្រូវមានប្រព័ន្ធដើម្បីស្វែងយល់ពីសេដ្ឋកិច្ចនៃការថែទាំនេះ»។

បើតាមលោក ច័ន្ទមនោ បច្ចុប្បន្នការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់ពលរដ្ឋ ជាពិសេសពលករចំណាកស្រុកដែលត្រឡប់មកពីប្រទេសថៃ គឺផ្ដោតលើជំនាញដែលអាចឱ្យពួកគាត់រកប្រាក់ចំណូលភ្លាមៗសម្រាប់ទ្រទ្រង់ជីវភាពសិនប៉ុណ្ណោះ មិនទាន់អាចឈានទៅផ្ដោតលើជំនាញកម្រិតខ្ពស់ដូចជាការងារថែទាំនេះនៅឡើយទេ។
របាយការណ៍រួមគ្នារវាងអង្គការ UNFPA និងក្រសួងផែនការ ដែលបានចេញផ្សាយកាលពីខែកក្កដា ឆ្នាំ២០២៥ បានព្យាករណ៍ថា នៅឆ្នាំ២០៥០ ប្រជាជនកម្ពុជានឹងកើនឡើងដល់ ២២ លាននាក់ ខណៈដែលអត្រាលទ្ធភាពមានកូនសរុប (TFR) នឹងថយចុះមកនៅត្រឹម ២,០៤។ ប៉ុន្តែ ចំនួនប្រជាជនដែលមានអាយុលើសពី ៦០ ឆ្នាំ នឹងកើនឡើងរហូតដល់ទៅជាង ២៣% នៃប្រជាជនសរុប ដែលចំណុចនេះទាមទារឱ្យមានគោលនយោបាយត្រៀមរៀបចំយុវជននាពេលបច្ចុប្បន្ន សម្រាប់ការឈានចូលវ័យចាស់ប្រកបដោយសុខភាពល្អ និងផលិតភាព ដើម្បីធានាការបន្តចូលរួម និងការទទួលបានអត្ថប្រយោជន៍ពីការអភិវឌ្ឍសង្គមជាតិ៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


