ព័ត៌មានជាតិ
កម្ពុជាចង់ធ្វើជាម្ចាស់ផ្ទះសន្និសីទអន្តរជាតិស្ដីពីការប្រឆាំងការឆបោកអនឡាញ
ប្រធានលេខាធិការដ្ឋានគណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាកម្ពុជាលោក ឆៃ ស៊ីណារិទ្ធ ថាកម្ពុជាមានគម្រោងចង់រៀបចំសន្និសីទអន្តរជាតិស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបង្ហាញនូវឆន្ទៈខ្ពស់របស់រដ្ឋាភិបាលកម្ពុជាក្នុងការប្រឆាំងឧក្រិដ្ឋកម្មនេះ។

លោក ឆៃ ស៊ីណារិទ្ធ បានលើកឡើងបែបនេះក្នុងពេលដែលលោកជួបពិភាក្សាការងារជាមួយអគ្គលេខាធិការនៃមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការសន្ដិសុខ និងសមាហរណកម្មអនុវត្តច្បាប់ មេគង្គ-ឡាងឆាង (LMLECC) លោក You Xiaowen កាលពីថ្ងៃទី១៥ ខែមិថុនា។
ក្នុងជំនួបនោះលោក ឆៃ ស៊ីណារិទ្ធ ឆន្ទៈនយោបាយ ការប្រើប្រាស់វិធានការច្បាប់ និងច្បាប់ស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាគឺមានសារៈសំខាន់សម្រាប់កម្ពុជាក្នុងការធានាប្រសិទ្ធភាពក្នុងការបង្ក្រាប និងបង្ការមិនឱ្យមានឧក្រិដ្ឋកម្មឆបោកអនឡាញមានឡើងវិញនៅកម្ពុជា។
លោកក៏បានបន្ថែមផងដែរថា ជំហានបន្ទាប់កម្ពុជានឹងសហការជាមួយបណ្ដាប្រទេសពាក់ព័ន្ធដើម្បីបង្ក្រាប និងចាត់វិធានការលើក្រុមឧក្រិដ្ឋជនឆបោក លាងសម្អាតប្រាក់ ជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងទៀតឱ្យមានប្រសិទ្ធភាព។

ការប្ដេជ្ញាចិត្តខ្ពស់នេះបានធ្វើឱ្យកម្ពុជាមានគម្រោងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំសន្និសីទអន្តរជាតិស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នាពេលខាងមុខ និងសង្ឃឹមថាអគ្គលេខាធិការដ្ឋាន LMLECC នឹងចូលរួមជួយគាំទ្រដល់ការរៀបចំព្រឹត្តិការណ៍នេះដែរ។
អគ្គលេខាធិការ LMLECC លោក You Xiaowen បានគាំទ្រកម្ពុជាចំពោះបំណងនេះ និងថា LMLECC នឹងប្រើប្រាស់បណ្ដាញ និងសមត្ថភាពរបស់ខ្លួនដើម្បីធ្វើឱ្យព្រឹត្តិការណ៍នេះទទួលជោគជ័យ។

គួរឱ្យដឹងថារដ្ឋាភិបាលកម្ពុជាបានដាក់វិធានការក្ដៅបង្ក្រាបបទល្មើស Scam Online ពីកម្ពុជាឱ្យអស់ដើម្បីស្ដារមុខមាត់ប្រទេសជាតិឡើងវិញបន្ទាប់ពីបញ្ហានេះបានញាំញីអស់ជាច្រើនឆ្នាំមកហើយ។
គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ រហូតដល់ចុងខែឧសភា ឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជាបង្ក្រាបបានបទល្មើសឆបោកអនឡាញចំនួនជាង៤០០ករណី ដកហូតអាជ្ញាបណ្ណកាស៊ីណូចំនួន២៥ទីតាំង និងបញ្ចូនជនសង្ស័យជាង១៤០០នាក់ ក្នុងសំណុំរឿង១៤៣ករណី ទៅកាន់តុលាការ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


