ព័ត៌មានអន្ដរជាតិ
វៀតណាម រុស្ស៊ី ពន្លឿនការចរចាអំពីរោងចក្រនុយក្លេអ៊ែរ ដើម្បីឱ្យអាចសាងសង់បាននាពេលឆាប់ៗ
នាយករដ្ឋមន្ត្រីវៀតណាម លោក លេ មិញ ហ៊ុង (Le Minh Hung) និងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានព្រមព្រៀងគ្នាពន្លឿនការចរចាស្ដីពីរោងចក្រនុយក្លេអ៊ែរវៀតណាម និញ ធួន ១ (Ninh Thuan 1) ដើម្បីឱ្យអាចចាប់ផ្តើមការសាងសង់ក្នុងពេលឆាប់ៗនេះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន VNS។

ការព្រមព្រៀងរវាងមេដឹកនាំទាំង២ ធ្វើឡើងក្រោយលោក ហ៊ុង បានជួបជាមួយលោក ពូទីន នៅទីក្រុងកាហ្សាន កាលពីថ្ងៃទី១៨ ខែមិថុនា ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចរបស់លោកសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី និងជំនួបទ្វេភាគីនៅរុស្ស៊ី។
លោក ពូទីន បានហៅវៀតណាមថាជាដៃគូដ៏សំខាន់បំផុតមួយរបស់រុស្ស៊ី និងជាមិត្តជិតស្និទ្ធនៅក្នុងតំបន់ ជាស្ពានដ៏សំខាន់មួយទៅកាន់អាស៊ាន និងជាកម្លាំងចលករនៃគំនិតផ្តួចផ្តើមសហប្រតិបត្តិការរបស់រុស្ស៊ីនៅទីនោះ។
ដោយឡែក លោក Hung ឯណោះវិញ បានមានប្រសាសន៍ថា បក្ស រដ្ឋ និងរដ្ឋាភិបាលវៀតណាម តែងតែចាត់ទុករុស្ស៊ីជាដៃគូសំខាន់បំផុតមួយក្នុងគោលនយោបាយការបរទេសរបស់វៀតណាម ដោយសង្កត់ធ្ងន់ថា ទោះបីជាមានការវិវឌ្ឍដ៏ស្មុគស្មាញលើពិភពលោកក៏ដោយ មិត្តភាពប្រពៃណីរវាងវៀតណាម និងរុស្ស៊ី នៅតែបន្តទទួលបានផ្លែផ្កាលើគ្រប់វិស័យ។
ដោយកត់សម្គាល់ថា កិច្ចសហប្រតិបត្តិការវៀតណាម-រុស្ស៊ីកំពុងចូលដល់ដំណាក់កាលនៃឱកាស និងសក្តានុពលដ៏សំខាន់ លោក ហ៊ុង និងលោក ពូទីន បានឯកភាពគ្នាពន្លឿនការចរចាសម្រាប់ការអនុវត្តគម្រោងរោងចក្រថាមពលនុយក្លេអ៊ែរ និញ ធួន ១ ឱ្យបានឆាប់។
មេដឹកនាំទាំង២ បានអះអាងថា កិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល ប្រេង និងឧស្ម័ន និងថាមពលនុយក្លេអ៊ែរ គឺជាសសរស្តម្ភសំខាន់មួយនៃទំនាក់ទំនងទ្វេភាគី ហើយគួរតែអនុវត្តស្របតាមផែនទីបង្ហាញផ្លូវដែលបានព្រមព្រៀងគ្នា។
ក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មវិញ ភាគីទាំង២ បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការបង្កើនពាណិជ្ជកម្មទ្វេភាគីដល់ ១៥ ប៊ីលានដុល្លារ នាពេលអនាគតដ៏ខ្លីខាងមុខ។ ពួកគេបានយល់ព្រមបន្តកិច្ចសហប្រតិបត្តិការក្នុងការរុករករ៉ែ ការដឹកជញ្ជូន ការសាងសង់កប៉ាល់ ការធ្វើទំនើបកម្មផ្លូវដែក ការពង្រីកច្រករបៀងដឹកជញ្ជូន រួមទាំងផ្លូវរថភ្លើងអន្តរម៉ូឌុលអន្តរជាតិឆ្លងកាត់ចិន ជាដើម៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


