Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី​ កំពុង​បង្កើន​​ចំនួន​ទ័ព​យ៉ាង​សម្ងាត់​ នៅ​តាម​បណ្តោយ​ព្រំដែន​ ភាគ​ខាង​កើត​ណា​តូ​

បានផុស

នៅ

​លោក​ ដូណាល់​ ត្រាំ តែង​តែជំរុញ​សម្ព័ន្ធ​មិត្ត​ម្តង​ហើយ​ម្តង​ទៀត ឱ្យ​បន្ថែម​ថវិកានិង​ដុះ​ខាត​សមត្ថ​ភាព​យោ​ធា​ឱ្យ​ខ្លាំង​​ ព្រោះ​ភាព​មិន​ប្រាកដ​ប្រជា​នៅ​តាម​ព្រំ​ដែនអឺរ៉ុប​​អាច​កើត​ឡើង​នា​ពេល​អនាគត​។

​​មិន​ខុស​ពី​សម្តី ​លោក ត្រាំ រូបភាព​ផ្កាយ​រណបថ្មីមួយ​​បង្ហាញថា រុស្ស៊ី​កំពុង​​កសាង​សមត្ថ​ភាព​​យោធា​​ខ្លួន​ នៅទីតាំងយុទ្ធសាស្ត្រ​ជិត​ព្រំដែនរបស់​​សមាជិក​បាល់ទិក​និង​ណាតូ​។

អត្ថបទ​​ស៊ើបអង្កេតមួយ​ដោយកាសែត​ ​DR ​ដោយ​អ្នក​កាសែត​ ដាណឺម៉ាក រួម​គ្នា​ជា​មួយ​សមភាគីស៊ុយអែត អេស្តូនី និង​ន័រវេស ផ្សាយ​នៅ​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២៦ បាន​បង្ហាញ​ពី​ទីតាំង​ចំនួន៥ ដែល​ទីក្រុងមូស្គូ​បង្កើនសកម្មភាព។

កងទ័ព​រុស្ស៊ី។ រូបភាព៖ ERR
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបង្ហាញ​ព័ត៌មានទាំង​នេះ​នឹងធ្វើឱ្យ​កាន់តែមានការព្រួយបារម្ភ​ថា រុស្ស៊ី​មាន​គោលដៅរយៈពេលវែង​ក្នុងការវាយប្រហារ​ផ្នែកខាងកើត​របស់​ណាតូ ទោះ​បីជា​បច្ចុប្បន្ន​រុស្ស៊ី​កំពុង​តស៊ូ​ ដើម្បីសម្រេចគោលដៅ​ក្នុង​ការ​ឈ្លាន​ពានអ៊ុយក្រែនក៏ដោយ។

កាសែត The Telegraph របស់​អង់​គ្លេស​បាន​បង្ហាញ​ទីតាំងភូមិសាស្ត្រ​​របស់​រុស្ស៊ី ក្នុង​ករណីខ្លះ​ក៏​បង្ហាញពីព្រៃឈើ​ត្រូវបាន​កាប់បំផ្លាញ​ ដើម្បីបង្កើត​​ជា​កន្លែង​សម្រាប់​ការដំឡើង​យោធាថ្មី​​ទៀត​ផង​។

ការស៊ើប​អង្កេត​របស់​កាសែត​ DR រកឃើញថា រុស្ស៊ី​កំពុង​ពង្រីក​មូល​ដ្ឋានយោធា​មួយចម្ងាយ ១១គីឡូម៉ែត្រ​ ពី​​ព្រំដែនរបស់ខ្លួន​ជាមួយ​ប្រទេស​ន័រវេស ក្នុង​តំបន់ Petjenga របស់​រុស្ស៊ី។

បើ​តាម​រូបភាពផ្កាយរណបបង្ហាញ​ថា បន្ទាយ​ថ្មីមួយ​ កំពុង​ស្ថិតក្រោម​​ការសាងសង់ ខណៈ​ក្រសួងការពារជាតិ​រុស្ស៊ីបញ្ជាក់ថា ចំនួន​កង​ទ័ព​របស់ខ្លួន​ នៅទីនោះកំពុងត្រូវ​បាន​ពង្រីកពី​កងពលតូច​ទៅ​កងពលធំ។

លោក Marko Eklund អតីត​មន្ត្រី​ចារកម្ម​ប្រទេស​ហ្វាំង​ឡង់ ប្រាប់​កាសែត​ DR ថា៖ « វា​មានន័យថា ការ​កើនឡើង​ពីទាហាន ៤ ០០០នាក់នៅ​នឹងកន្លែង ដល់​​ជាង​ ១០ ០០០នាក់»។

នៅ​ជិតព្រំដែន​ជាមួយ​ប្រទេស​ហ្វាំងឡង់ រុស្ស៊ីកំពុងសាងសង់​មូលដ្ឋាន​ថ្មី​មួយ​ នៅជិតទីក្រុង Kandalaksha ប្រទេស​រុស្ស៊ី​ រួម​ទាំង​មានកងពលតូច កាំភ្លើងធំ ដោយ​ផ្តល់ការគាំទ្រដល់​កងទ័ព​របស់​ទី​ក្រុង​មូស្គូ ​​នូវសមត្ថ​ភាព​បាញ់​ប្រហារ​​ បាន​ចម្ងាយ​ឆ្ងាយ។​

ការ​វិភាគ​ដោយ​រូបភាពផ្កាយរណប​ លោក Eklund រកឃើញ​ថា រចនា​សម្ព័ន្ធថ្មីៗ រួមទាំង​បន្ទាយ សាល​បរិភោគអាហារ និងអគារផ្ទុក​ទំនិញ ក៏កំពុង​ត្រូវបានសាង​សង់​​ដែរ៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម