Connect with us

ព័ត៌មានជាតិ

អបអរសាទរ! ទាហានកម្ពុជា៤រូប បញ្ចប់ថ្នាក់អនុបណ្ឌិតយោធានៅរុស្ស៊ី ក្នុងនោះក៏មានជំនាញថតដ្រូនពីលើអាកាស

បានផុស

នៅ

នាយទាហានកម្ពុជា ០៤រូប បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតយោធា (វិស្វករជំនាញ) ជំនាន់ទី៩៩ រយៈពេល ៦ឆ្នាំ ពីបណ្ឌិត្យសភាយោធាអវកាស ម៉ាសៃស្កាវ៉ា នៃសហព័ន្ធរុស្ស៊ី លើជំនាញថតដ្រូនពីលើអាកាស និងព័ត៌មានភូមិសាស្រ្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមហ្វេសប៊ុករបស់សមាគមអតីតនិស្សិតកម្ពុជាពីសូវៀតនិងរុស្ស៊ី បង្ហោះសារអបអរសាទរនៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៦ បានឱ្យដឹងថា នាយទាហានដែលបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតយោធារួមមានលោកអនុសេនីយ៍ទោ រាជ​ វិរៈ​វង្ស​ ជំ​នាញ​ផែនទី​ព័ត៌មាន​ភូមិ​សាស្ត្រ​ លោកអនុសេនីយ៍ទោ​ ខន​ ឧត្ដម​ ជំ​នាញ​ផែនទី​ព័ត៌មាន​ភូមិ​សាស្ត្រ​ លោកអនុសេនីយ៍ទោ​ ឃួន​ រដ្ឋា​ ជំនាញថត​ដ្រូនពីលលើអាកាស និងលោកអនុសេនីយ៍ទោ​ ឥន្ទ​ សុផែន​ ជំនាញថត​ដ្រូនពីលើអាកាស។

មាគមអតីតនិស្សិតកម្ពុជាពីសូវៀតនិងរុស្ស៊ី បានគូសបញ្ជាក់ថា សមិទ្ធផលដ៏គួរឱ្យមោទនភាពនេះ បានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង ការតស៊ូ អត់ធ្មត់ និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការកសាងសមត្ថភាពវិជ្ជាជីវៈ ដើម្បីចូលរួមបម្រើជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។ សមាគម ជូនពរឱ្យនាយទាហានទាំង ០៤រូប ទទួលបាននូវសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ និងជោគជ័យបន្ថែមទៀតក្នុងការបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តមជូនជាតិមាតុភូមិ។

គួរជម្រាបថា ក្រោមកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-រុស្ស៊ី សម្រាប់ឆ្នាំ ២០២៦នេះ រដ្ឋាភិបាលសហព័ន្ធរុស្ស៊ី សម្រេចបង្កើនចំនួនអាហារូបករណ៍ដល់និស្សិតកម្ពុជារហូតដល់ ៦០នាក់ ដែលចំនួននេះមានការកើនឡើងពីឆ្នាំមុនៗ។ ក្នុងនោះនិស្សិតដែលទទួលបានអាហារូបករណ៍ មានឱកាសសិក្សាជំនាញផ្សេងៗនៅតាមសាកលវិទ្យាល័យនានា និង ផ្តល់ឱកាសដល់និស្សិតកម្ពុជាសិក្សាជំនាញវិស្វកម្មយន្តហោះ និងបច្ចេកទេសគីមីជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម