កីឡា
តួកគី ជាប់កំណត់ត្រាជាក្រុមស៊យជាងគេបំផុតប្រចាំប្រវត្តិសាស្ត្រ World Cup
ក្រុមជម្រើសជាតិ តួកគី ត្រូវគេចាត់ទុក ជាក្រុមស៊យជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ជើងឯកពិភពលោក បន្ទាប់ពីធ្លាក់ចេញពីព្រឹត្តិការណ៍ World Cup 2026 យ៉ាងភ្ញាក់ផ្អើល។

ដំណើរមកកាន់ World Cup 2026 នេះ ពិតជាលឿនមែនទែនសម្រាប់ក្រុមជម្រើសជាតិ តួកគី បន្ទាប់ពីពួកគេបានធ្លាក់ចេញត្រឹមវគ្គជម្រុះក្នុងពូល ដោយចាយការប្រកួតត្រឹមតែ ២ ប្រកួតដំបូង។ នៅក្នុងពូល D បច្ចុប្បន្ន ក្រុមតួកគីកំពុងឈរនៅបាតតារាង បន្ទាប់ពីចាញ់ក្រុម អូស្ត្រាលី ០-២ និងចាញ់ក្រុម ប៉ារ៉ាហ្គាយ ០-១។
មានហេតុផលជាច្រើន ដែលអះអាង ថា ក្រុមតួកគីជាក្រុមស៊យបំផុតក្នុងប្រវត្តិសាស្ត្រ World Cup បន្ទាប់ពីការបរាជ័យទាំង ២ ប្រកួតនេះ ប៉ុន្តែសារព័ត៌មាន «កម្ពុជាថ្មី» សូមលើកយកហេតុផលធំ ២ ចំណុច ដើម្បីមកធ្វើជាអំណះអំណាង។

ទី១. មានស្ថិតិស៊ុតច្រើន ប៉ុន្តែមិនមានគ្រាប់បាល់សូម្បីមួយគ្រាប់៖ នៅក្នុងព្រឹត្តិការណ៍ World Cup 2026 តួកគី ត្រូវបានគេចាត់ទុកជាក្រុមខ្លាំងមួយប្រចាំពូល I ដោយផ្អែកលើស្ថិតិប្រកួតកន្លងមក និងសមាសភាពកីឡាករ។ អំឡុងការប្រកួត ២ ប្រកួតដំបូង តួកគី មានស្ថិតិល្អទាំងការគ្រប់គ្រងបាល់ និង ស៊ុតទៅលើគូប្រកួត ពោលគឺស៊ុតដល់ទៅ ៦២ ជើងឯណោះ ប៉ុន្តែជាសំណាងអាក្រក់ គឺពួកគេស៊ុតមិនចូលបានសូម្បីមួយគ្រាប់។
ទី ២. ធ្លាក់ចេញពី World Cup 2026 ដោយសាររូបមន្តថ្មីរបស់ FIFA៖ ក្រុម តួកគី រាប់បានជាក្រុមដំបូងគេ បានធ្លាក់ចេញពី World Cup 2026 ក្រោមទម្រង់ “Head to Head” ។ រាប់ត្រឹម World Cup 2022 ថយក្រោយ គឺ FIFA បានប្រើទម្រង់គិតពិន្ទុ ដោយផ្អែកលើពិន្ទុឈ្នះឬចាញ់ គ្រាប់បាល់ចំណេញ ហើយបន្ទាប់មកទើបគិតលើ “Head to Head”។
ដោយឡែកនៅ World Cup 2026 នេះ FIFA បានសម្រេចប្តូរមកគិតទម្រង់ Head to Head វិញ។ ប្រការនេះ មានន័យ ថា ការគិតលំដាប់ចំណាត់ថ្នាក់ក្រុមក្នុងពូល គឺលែងគិតទៅលើគ្រាប់បាល់ទៀតហើយ ប្រសិនបើពិន្ទុស្មើគ្នា ពោលគឺគិតទៅលើស្ថិតិជួបគ្នាពីមុន។

ជាក់ស្តែង នៅក្នុងពូល D គឺ តួកគី នៅមានឱកាសឡើងមកលេខ ៣ ដើម្បីអ៊ុតមើលក្រុមលេខ ៣ ល្អ។ ប៉ុន្តែដោយសារប្រវត្តិ Head to Head ២ ប្រកួតកន្លងមក តួកគី បានចាញ់ទាំង អូស្ត្រាលី និង ប៉ារ៉ាហ្គាយ។ ដូច្នេះ ទោះប្រកួតក្រោយ តួកគី អាចស៊ុតក្រុម អាមេរិក ដល់ទៅ ១០ គ្រាប់ ក៏មិនអាចឡើងមកលេខ ៣ បានដែរ ដោយសារតែរូបមន្ត Head to Head ដូចបានបញ្ជាក់ខាងលើ។
ចំណុចទាំង ២ ខាងលើ បានក្លាយជាសក្ខីភាពយ៉ាងច្បាស់ ដែលបង្ហាញ ថា ក្រុមជម្រើសជាតិ តួកគី ពិតជាស៊យខ្លាំងមែនទែននៅក្នុង World Cup 2026 នេះ។ មុនមកលេង World Cup 2026 នេះទៀតសោត ពួកគេទទួលបានការជូនដំណើរយ៉ាងកក់ក្តៅពីរដ្ឋាភិបាល ដោយបានខកខានរយៈពេល ២៤ ឆ្នាំហើយ ពោលតាំងពីឆ្នាំ ២០០២ មក ប៉ុន្តែចុងក្រោយ ក្រុមនេះបែជាហាលអាវពី World Cup 2026 មុនគេទៅវិញ៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


