កីឡា
ពេលនេះ រកឃើញ ៦ ក្រុម បានឡើងវគ្គ ៣២ ក្រុមចុងក្រោយ និង ៥ ក្រុមធ្លាក់ ក្នុង World Cup 2026
គិតត្រឹមព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០២៦ មានក្រុមបាល់ទាត់ជម្រើសជាតិចំនួន ៦ បានឡើងវគ្គ ៣២ ក្រុមចុងក្រោយ និងមាន ៥ ក្រុម ដែលបានអស់ឱកាសក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2026។

ក្រុមដែលបានឡើងវគ្គ ៣២ ក្រុមចុងក្រោយគឺ ម្ចាស់ផ្ទះ ម៉ិកស៊ិក សហរដ្ឋអាមេរិក និង អាល្លឺម៉ង់។ ម៉ិកស៊ិក រកបាន ៦ ពិន្ទុពេញ ឈរលេខ ១ ក្នុងពូល A តាមរយៈការឈ្នះ អាហ្វ្រិកខាងត្បូង ២-០ និងឈ្នះ កូរ៉េខាងត្បូង ១-០។

ចំណែក សហរដ្ឋអាមេរិក រកបាន ៦ពិន្ទុពេញ ឈរលេខ ១ ក្នុងពូល D ពីការឈ្នះ ប៉ារ៉ាហ្គាយ ៤-១ និងឈ្នះ អូស្ត្រាលី ២-០ ហើយ អាល្លឺម៉ង់ ក៏រកបាន ៦ ពិន្ទុ ឈរលេខ ១ ក្នុងពូលដែរ បន្ទាប់ពីឈ្នះ ការ៉ាសៅ ៧-១ និង ឈ្នះ កូតឌីវ័រ ២-១។

ក្រុមជម្រើសជាតិ អាហ្សង់ទីន ទទួលបានជ័យជម្នះ ២-០ លើ អូទ្រីស និងឈ្នះ ៣-០ លើ អាល់ហ៊្សេរី ដើម្បីរកបាន ៦ ពិន្ទុ ឈរលើកំពូលតារាង ឡើងទៅកាន់វគ្គ ៣២ ក្រុមចុងក្រោយ។

ចំណែក បារាំង បានឡើងទៅកាន់វគ្គ ៣២ ក្រុមចុងក្រោយ តាមរយៈជ័យជម្នះទាំងពីរលើក លើក្រុម សេណេហ្គាល់ ដោយលទ្ធផល ៣-១ និង ៣-០ លើអ៊ីរ៉ាក់ ដើម្បីរកបាន ៦ ពិន្ទុ ឈរលើកំពូលតារាងពូល I។

ក្រុមជម្រើសជាតិ ន័រវែស បានឡើងទៅកាន់វគ្គ ៣២ ក្រុមចុងក្រោយហើយ ក្រោយពេលឈ្នះ សេណេហ្គាល់ ដោយលទ្ធផល ៣-២ និងឈ្នះ អ៊ីរ៉ាក់ ៤-១ ដើម្បីរកបាន ៦ ពិន្ទុ ឈរលេខ ២ ក្នុងពូល I។ នៅពូល I នេះមានក្រុមធ្លាក់ និងក្រុមឡើងអស់ហើយ គឺ សេណេហ្គាល់ និង អ៊ីរ៉ាក់ បានធ្លាក់ ក្រោយពេលក្រុមទាំពីរចាញ់ទាំងពីរប្រកួតដូចគ្នា។

ចំពោះក្រុមដែលធ្លាក់ ៣ ទៀត គឺ ហៃទី បន្ទាប់ពីចាញ់ ស្កុតឡែន ០-១ និងចាញ់ ប្រេស៊ីល ៣-០។ ក្រុម តួកគី បន្ទាប់ពីចាញ់ អូស្ត្រាលី ០-២ និងចាញ់ ប៉ារ៉ាហ្គាយ ០-១ ហើយ ទុយនេស៊ី ក៏ធ្លាក់ដែរពីបរាជ័យ ក្រោមថ្វីជើង ស៊ុយអែត ១-៤ និង ជប៉ុន ០-៤។

ម៉ិកស៊ិក សហរដ្ឋអាមេរិក អាល្លឺម៉ង់ អាហ្សង់ទីន បារាំង និង ន័រវែស បានឈ្នះ ២ ប្រកួត និងរកបាន ៦ ពិន្ទុពេញដូចគ្នា ខណៈ ហៃទី តួកគី ទុយនីស៊ី សេណេហ្គាល់ និង អ៊ីរ៉ាក់ បានធ្លាក់ពីការចាញ់ទាំង ២ ប្រកួតដូចគ្នា។

កីឡាករ Messi កំពុងឈរលេខ ១ ជាអ្នករកបានគ្រាប់បាល់ច្រើនជាងគេ (៥គ្រាប់) ហើយ Kylian Mbappé និង Erling Haaland រកបាន ៤ គ្រាប់៕

ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
- ម៉ិកស៊ិក
- សហរដ្ឋអាមេរិក
- អាល្លឺម៉ង់
- អាហ្សង់ទីន
- បារាំង
- ន័រវែស
អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


