Connect with us

កីឡា

World Cup រក​ឃើញ ៣ ក្រុម​ ​ឡើង​វគ្គ ៣២ ក្រុម និង ៣ ក្រុម​ធ្លាក់ គិត​ត្រឹម​ព្រឹកថ្ងៃទី​២២ មិថុនា

បានផុស

នៅ

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ ២០២៦ មាន​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ចំនួន ៣ បាន​ឡើង​វគ្គ ៣២ ក្រុម​ចុង​ក្រោយ និង​មាន ៣ ក្រុម​ដែល​បាន​អស់​ឱកាស​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភព​លោក World Cup 2026។

ក្រុម​ម៉ិកស៊ិក
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​ដែល​បាន​ឡើង​វគ្គ ៣២ ក្រុម​ចុង​ក្រោយ​គឺ ម្ចាស់​ផ្ទះ ម៉ិកស៊ិក សហរដ្ឋអាមេរិក និង អាល្លឺម៉ង់។ ម៉ិកស៊ិក រក​បាន ៦ ពិន្ទុ​ ឈរ​លេខ ១​ ក្នុង​ពូល A តាម​រយៈ​ការ​ឈ្នះ អាហ្វ្រិកខាងត្បូង ២-០ និងឈ្នះ កូរ៉េខាង​ត្បូង ១-០។

ក្រុម​សហរដ្ឋអាមេរិក

ចំណែក សហរដ្ឋអាមេរិក រក​បាន ៦​ពិន្ទុ​ ឈរ​លេខ ១ ក្នុងពូល D ពី​ការឈ្នះ ប៉ារ៉ាហ្គាយ ៤-១ និង​ឈ្នះ អូស្ត្រាលី ២-០ ហើយ អាល្លឺម៉ង់ ក៏​រក​បាន ៦ ពិន្ទុ ឈរ​លេខ ១ ក្នុង​ពូល​ដែរ បន្ទាប់​ពី​ឈ្នះ ការ៉ាសៅ ៧-១ និង ឈ្នះ កូតឌីវ័រ ២-១។

ក្រុម​អាល្លឺម៉ង់

ចំពោះ​ក្រុម​ដែល​បាន​​ធ្លាក់​គឺ ហៃទី បន្ទាប់​ពីចាញ់ ស្កុតឡែន ០-១ និង​ចាញ់ ប្រេស៊ីល ៣-០។ ក្រុម តួកគី បន្ទាប់​ពី​ចាញ់ អូស្ត្រាលី ០-២ និងចាញ់ ប៉ារ៉ាហ្គាយ ០-១ ហើយ ទុយនេស៊ី ​ក៏​ធ្លាក់​ដែរ​ពី​បរាជ័យ​ ក្រោម​ថ្វីជើង ស៊ុយអែត ១-៤ និង ជប៉ុន ០-៤។

ក្រុមហៃទី

ម៉ិកស៊ិក សហរដ្ឋអាមេរិក និង​អាល្លឺម៉ង់ ជា​ក្រុម​ដែល​ឈ្នះ ២ ប្រកួត និង​រក​បាន ៦ ពិន្ទុ​ពេញ​ដូច​គ្នា ខណៈ ហៃទី តួកគី និង ទុយនីស៊ី ជា​ដែល​ក្រុម​ដែល​ចាញ់​ទាំង ២ ប្រកួត​រកមិន​បាន​ពិន្ទុ​សោះ​ស្រាប់​ការ​ប្រកួត​សន្សំពិន្ទុ ២ លើក​ដំបូង។

ក្រុម​ទុយនីស៊ី

រហូត​ដល់​ពេល​នេះ World Cup ដំណើរការ​បាន​ចំនួន ៤០ ប្រកួត​ហើយ ក្នុង​នោះ​កើត​មាន​គ្រាប់​បាល់​ចំនួន ១២១ គ្រាប់ និង​មាន​អ្នក​ទស្សនា​ផ្ទាល់​ចំនួន ២,៥៦៣,០០៣ នាក់។ កីឡាករ ៣ នាក់​ដែល​រក​បាន ហែតទ្រីក (៣គ្រាប់) គឺកីឡាករ Lionel Messi របស់​ អាហ្សង់ទីន កីឡាករ Jonathan David របស់កាណាដា និង Deniz Undav របស់​អាល្លឺម៉ង់៕

ក្រុម​តួកគី

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម