Connect with us

កីឡា

កីឡាករកំពុងលេង 2026 World Cup ៤ នាក់ មានឈាមជ័រជាប់ខ្សែស្រឡាយនៅតំបន់អាស៊ាន

បានផុស

នៅ

ពិតជាគួរឱ្យភ្ញាក់ផ្អើលមែនទែន ដែលនៅក្នុងព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក World Cup 2026 មានកីឡាករ ៤ មានឈាមជ័រឪពុក ឬម្តាយនៅខាងតំបន់អាស៊ាន ខណៈក្នុងចំណោមនោះក៏មានខ្សែការពាររបស់ Real Madrid និងក្រុមជម្រើសជាតិ អូទ្រីស កីឡាករ David Alaba ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមទំព័រ Seasia goal បានបង្ហាញពីកីឡាករបាល់ទាត់ ៤ នាក់ ដែលមានជាប់ឈាមជ័រនៅតំបន់ អាស៊ាន។ កីឡាករទាំងនោះរួមមាន ខ្សែបម្រើរបស់ Manchester City និងជម្រើសជាតិ ហូល្លង់ កីឡាករ Tijjani Reijnders, ខ្សែការពារ អូទ្រីស កីឡាករ David Alaba, ខ្សែប្រយុទ្ធរបស់ Bayer Leverkusen និងជម្រើសជាតិ អាល់ហ្ស៊េរី កីឡាករ Ibrahim Maza និងកីឡាករជម្រើសជាតិ អូស្ត្រាលី Nishan Velupillay។

ប្រភពខាងលើបានបង្ហាញ ថា កីឡាករ Tijjani Reijnders គឺមានឈាមជ័រ ឥណ្ឌូណេស៊ី ដោយរូបគេមានម្តាយជាជនជាតិ ឥណ្ឌូណេស៊ី និង ឪពុកជនជាតិ ហូល្លង់។ ចំណែកកីឡាករ David Alaba វិញ មានឪពុកជាជនជាតិ នីហ្ស៊េរីយ៉ា និងម្តាយជាជនជាតិ ហ្វីលីពីន ប៉ុន្តែបានកើតនៅ អូទ្រីស។

កីឡាករ Ibrahim Maza មានឪពុកជាជនជាតិ អាល់ហ្ស៊េរី និងម្តាយជាជនជាតិ វៀតណាម។ ដោយឡែកកីឡាករ Nishan Velupillay វិញ មានឪពុកជាកូនកាត់ម៉ាឡេស៊ី-ស្រីលង្កា និងម្តាយជាជនជាតិ ឥណ្ឌា ប៉ុន្តែកីឡាករបានកើតនៅប្រទេស អូស្ត្រាលី៕

ប្រែសម្រួល៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម