Connect with us

កីឡា

កីឡាករជប៉ុនម្នាក់ ទទួលបានស្លាកពិសេស “Legacy” នៅ World Cup 2026 ដូច Messi និង CR7

បានផុស

នៅ

នៅក្នុងព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោកឆ្នាំ ២០២៦ អ្នកគាំទ្របានចាប់អារម្មណ៍យ៉ាងខ្លាំង អំពីខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិ អាហ្សង់ទីន កីឡាករ Lionel Messi និងខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិ ព័រទុយហ្គាល់ កីឡាករ Cristiano Ronaldo ទទួលបានស្លាកសញ្ញាពិសេសពាក្យ “Legacy” នៅលើអាវ សម្រាប់ការបង្ហាញខ្លួនឱ្យជម្រើសជាតិនាការប្រកួតដំបូងកន្លងមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្លាកសញ្ញាពាក្យ “Legacy” នេះមានអត្ថន័យជាភាសាខ្មែរ ថា «កេរ្តិ៍ដំណែល» ដែលនៅ World Cup 2026 នេះ គឺចង់សំដៅដល់កីឡាករណា ដែលមានស្នាដៃ និងបានបង្ហាញខ្លួនច្រើនដងជាងគេ ពោលគឺចាប់ពី ៥ ដងឡើងទៅ។ កីឡាករ Lionel Messi និង Cristiano Ronaldo ត្រូវបានគេចាប់អារម្មណ៍ជាងគេ បន្ទាប់ពីឃើញអ្នកទាំង ២ ទទួលបានស្លាកសញ្ញានេះនៅលើដៃអាវ។

ទោះបីជាយ៉ាងណា ស្លាកសញ្ញាដ៏ពិសេសនេះ មិនមែនមានតែ Messi និង Ronaldo ប៉ុណ្ណោះទេ ប៉ុន្តែនៅមានកីឡាករចាស់វស្សា ៣ នាក់ទៀតក៏ទទួលបានស្លាកនេះផងដែរ។ ក្នុងចំណោមនោះមានកីឡាករ​ជម្រើសជាតិ ជប៉ុន ម្នាក់ គឺកីឡាករ Yuto Nagatomo ដែលធ្លាប់បង្ហាញខ្លួនបានចំនួន ៥ លើក។ ចំណែក ២ នាក់ទៀត មានកីឡាករ Luka Modric របស់ ក្រូអាត និងអ្នកចាំទីដៃស្អិតរបស់ក្រុម ឥន្ទ្រីដែក អាល្លឺម៉ង់ កីឡាករ Manuel Neuer។

ក្រៅពីស្លាកសញ្ញា Legacy នេះ FIFA បានផ្តល់ជូនស្លាកសញ្ញាមួយចំនួនទៀតទៅឱ្យកីឡាករ ដូចជាស្លាកសញ្ញាម្ចាស់ស្បែកជើងមាស និង ស្លាកសញ្ញាម្ចាស់ស្រោមដៃមាស។ ស្លាកសញ្ញាម្ចាស់ស្បែកជើងមាស មាន James Rodriguez (ឈ្នះកាលពីឆ្នាំ ២០១៤), Harry Kane (ឈ្នះកាលពីឆ្នាំ ២០១៨) និង Kylian Mbappe (ឈ្នះកាលពីឆ្នាំ ២០២២)។

ដោយឡែកស្លាកស្រោមដៃមាសវិញមាន Emiliano Martinez (ឈ្នះកាលពីឆ្នាំ ២០២២), Thibaut Courtois (ឈ្នះកាលពីឆ្នាំ ២០១៨) និង Manuel Neuer (ឈ្នះកាលពីឆ្នាំ ២០១៤)។ បន្ថែមពីនេះទៀត FIFA ក៏បានផ្តល់ស្លាកសញ្ញាដល់កីឡាករទើបបង្ហាញខ្លួនលើកដំបូងនៅ World Cup ផងដែរ ដូចជា Lamine Yamal ជាដើម៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម