Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធានា​ធិបតីតួកគី​៖ ការតស៊ូ​ប្រឆាំងនឹងអំពើប្រល័យ​ពូជ​សាសន៍ និងការពង្រីក​ទឹកដី​របស់​​​អ៊ីស្រាអែល​ គឺជាការតស៊ូ​ ដើម្បីរស់​​

បានផុស

នៅ

ប្រធានាធិប​តីតួក​គី​ លោក​ Recep Tayyip Erdogan បាន​ចោទ​ប្រកាន់​លទ្ធិស៊ីយ៉ូន​និយម​​​(Zionism) ដែល​សំដៅ​លើ​របប​អ៊ីស្រាអែល​បច្ចុប្បន្ន​ កាល​ពីថ្ងៃសៅរ៍ ថា​បាន​គំរាមកំហែង​ដល់ការ​រស់រាន​មានជីវិត​របស់ប្រទេសតួក​គី។ ការ​លើក​ឡើង​នេះ​ជា​ការវាយ​ប្រហារ​ពាក្យ​សម្តី​ចុងក្រោយបង្អស់​របស់មេដឹកនាំតួក​គី​លើ​របប​អ៊ីស្រាអែល​ ចាប់តាំងពីការ​ចាប់ផ្តើម​សង្គ្រាមនៅ​ហ្គាហ្សា​កាល​ពី​​ថ្ងៃទី៧ ខែតុលា ឆ្នាំ​២០២៣ ។

ប្រធានាធិប​តីតួក​គី​ លោក​ Recep Tayyip Erdogan ។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​សារព័ត៌មាន I24News ផ្សាយ​នៅ​ថ្ងៃ​ទី​២៧ ខែ​មិថុនា ឆ្នាំ​២០២៦ លោក Erdogan មានប្រសាសន៍ថា៖ «​ មនោគម​វិជ្ជាប្រល័យពូជ​សាសន៍ ការកាន់កាប់ និងការពង្រីកខ្លួន ហៅថា លទ្ធិស៊ីយ៉ូន​និយម ​មិនត្រឹមតែគំរាមកំហែង​ដល់ខ្ញុំ គណបក្ស សម្ព័ន្ធភាព​របស់​យើង​ប៉ុណ្ណោះទេ តែ​វា​គំរាមកំហែងដល់​មនុស្សគ្រប់គ្នា។ ពេលយើង​តស៊ូ​ប្រឆាំង​នឹងលទ្ធិស៊ីយ៉ូននិយម យើង​មិន​បានធ្វើការតស៊ូនេះ​សម្រាប់ខ្លួនយើង ឬសម្រាប់ហេតុផលផ្ទាល់​ខ្លួននោះទេ តែ​យើងកំពុង​ធ្វើវា​សម្រាប់​ការ​រស់រានមានជីវិតនិង​ប្រជាជាតិយើង»។

ភាសា​បែបនេះ ​សម្រាប់​លោក Erdogan គឺ​ជា​ការ​រិះគន់​អ៊ីស្រាអែល និង​នាយករដ្ឋមន្ត្រី លោក បេន​ចាមីន​ ណេតាន់​យ៉ាហ៊ូ​ ម្តង​ហើយម្តងទៀត​យ៉ាង​ចាស់​ដៃ​ ចាប់តាំងពី​ការសម្លាប់រង្គាលដឹកនាំ​ដោយក្រុមហាម៉ាស ​នៅថ្ងៃទី៧ ខែតុលា និងសង្គ្រាមនៅ​ហ្គាហ្សា។

ប្រធា​នាធិប​តី​តួក​គី​​បាន​ហៅអ៊ីស្រាអែលថា​៖ « ជារដ្ឋភេរវករនិងអ្នក​កាន់កាប់ ដោយប្រៀបធៀប​ លោក ណេតាន់​យ៉ាហ៊ូ​ ទៅ​នឹង​របបហ៊ីត្លែរ ​និងស្តាលីន ហើយបាន​ចោទប្រកាន់រដ្ឋាភិបាលអ៊ីស្រាអែល​ថា រក​គ្រប់​មធ្យោ​បាយ​ក្នុង​ការ​ប្រើ​យុទ្ធ​សាស្រ្តប្រល័យ​ពូជសាសន៍»។

ទីក្រុងអង់ការ៉ា​បានរក្សាទំនាក់ទំនងជាមួយ​ក្រុម​ហាម៉ាស តែ​កាត់ផ្តាច់ទំនាក់ទំនង​ពាណិជ្ជកម្ម និងសេដ្ឋកិច្ចជាមួយអ៊ីស្រាអែល តែ​មិន​ទាន់​កាត់ផ្តាច់ទំនាក់ទំនង​ការទូតរវាង​ប្រទេស​ទាំង​ពីរ​ទាំង​ស្រុង​​នៅ​ឡើយ​ទេ​៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម