ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ចំណាយអស់ ២០៥ប៊ីលានដុល្លារ តាំងពីផ្តើមសង្រ្គាមខែតុលា ឆ្នាំ២០២៣ នៅ៤ប្រទេស
ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានរាយការណ៍ថា ការចំណាយលើសង្គ្រាមរបស់អ៊ីស្រាអែលនៅហ្គាហ្សា លីបង់ ស៊ីរី និងអ៊ីរ៉ង់ ចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ បានឈានដល់ជិត ២០៥ប៊ីលានដុល្លារ។ នេះបើយោងតាមសារព័ត៌មាន TRT World ផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ។
តួលេខនេះត្រូវបានរួមបញ្ចូលនៅក្នុងរបាយការណ៍មួយស្តីពី Zman Yisrael របស់សារព័ត៌មាន The Times of Israel បានវាយតម្លៃពីផលប៉ះពាល់សេដ្ឋកិច្ចនៃជម្លោះលើហិរញ្ញវត្ថុសាធារណៈ ការខាតបង់ផលិតកម្ម និងការគាំទ្រផ្នែកយោធារបស់សហរដ្ឋអាមេរិក។

ដោយដកស្រង់ទិន្នន័យរបស់ធនាគារអ៊ីស្រាអែល របាយការណ៍នេះលើកឡើងថា ការចំណាយលើសង្គ្រាមរបស់រដ្ឋាភិបាលលើសពី ១១៨ប៊ីលានដុល្លារ។
ការចំណាយលើវិស័យការពារជាតិមានចំនួនជិត ៧១.២ ប៊ីលានដុល្លារនៃចំនួនសរុប ខណៈការទូទាត់សំណងបានឈានដល់ ៩.៦ប៊ីលានដុល្លារ ការចំណាយផ្សេងៗរបស់ជនស៊ីវិលមានចំនួន ១៦.៧ប៊ីលានដុល្លារ និងការចំណាយលើការប្រាក់ដែលទាក់ទងនឹងបំណុលសាធារណៈកាន់តែខ្ពស់ ចំនួន ៥.៥ប៊ីលានដុល្លារ។
របាយការណ៍ដដែលបានដាក់តម្លៃអាវុធ គ្រាប់រំសេវ និងឧបករណ៍យោធារបស់សហរដ្ឋអាមេរិកផ្គត់ផ្គង់ដល់អ៊ីស្រាអែលមានចំនួនជិត ២៦ប៊ីលានដុល្លារ។
គួរបញ្ជាក់ថា បន្ទុកសេដ្ឋកិច្ចមិនត្រូវបានកំណត់ ចំពោះការចំណាយសាធារណៈនោះទេ ដោយប៉ាន់ប្រមាណថាទិន្នផលដែលបាត់បង់ក្នុងសេដ្ឋកិច្ចអ៊ីស្រាអែលរវាងខែតុលា ឆ្នាំ២០២៣ និងចុងឆ្នាំ២០២៥ ឈានដល់ ៥១.៩ប៊ីលានដុល្លារ។
ដោយគិតគូរពីការវិវឌ្ឍឆ្នាំ២០២៦ របាយការណ៍បន្ថែមថា តួលេខនេះអាចលើសពី ៥៨.៦ប៊ីលានដុល្លារ។
ពេលការចំណាយរបស់រដ្ឋាភិបាល ជំនួយរបស់សហរដ្ឋអាមេរិក និងផលិតកម្មដែលបាត់បង់ត្រូវបានបូកបញ្ចូលគ្នា ការចំណាយសេដ្ឋកិច្ចសរុបនៃជម្លោះបានឈានដល់ជិត ២០៥ប៊ីលានដុល្លារ។
ការគណនានេះមិនរាប់បញ្ចូលការខាតបង់ជាលក្ខណៈបុគ្គលដែលមិនត្រូវបានគ្របដណ្តប់ដោយរដ្ឋ ឬការខាតបង់ទាំងអស់របស់វិស័យឯកជននោះទេ ដោយបន្ថែមថាបន្ទុកអាចកើនឡើងបន្ថែមទៀត ប្រសិនបើជម្លោះនៅតែបន្ត។
របាយការណ៍ក៏បានកត់សម្គាល់ផងដែរថា ការចំណាយសាធារណៈកើនឡើងបាននាំឱ្យមានពន្ធខ្ពស់ បន្ថែមលើការចំណាយលើការរស់នៅ និងថ្លឹងថ្លែងជាពិសេសលើអាជីវកម្មខ្នាតតូច និងមធ្យម។
យ៉ាងណាមិញ ជម្លោះចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ជារយៈពេលដែលវិស័យការពារជាតិអ៊ីស្រាអែលចំណាយច្រើនបំផុតក្នុងប្រវត្តិសាស្ត្រទាក់ទងនឹងសេដ្ឋកិច្ច ដោយផលវិបាកទំនងជានឹងបន្តអស់រយៈពេលជាច្រើនឆ្នាំ៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


