Connect with us

ព័ត៌មានជាតិ

ព្រលានយន្តហោះបាត់ដំបង នៅតែជាកន្លែងទាក់ទាញភ្ញៀវទៅកម្សាន្តមិនចេះនឿយណាយ

បានផុស

នៅ

ព្រលានយន្តហោះបាត់ដំបង ដែលត្រូវបានទុកចោលជាច្រើនទសវត្សរ៍មកហើយនោះ បានក្លាយទៅជាតំបន់ទេសចរណ៍យ៉ាងពេញនិយមពីមជ្ឈដ្ឋានគ្រប់ស្រទាប់វណ្ណៈ គឺរៀងរាល់ថ្ងៃមិនចំពោះតែថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីតាំងព្រលានយន្តហោះបាត់ដំបងនេះ ស្ថិតនៅជាប់ផ្លូវជាតិលេខ ៥ ខាងកើតរូបសំណាកលោកតាដំបងគ្រញូង កណ្ដាលក្រុងបាត់ដំបងតែម្ដង ដែលទីតាំងនេះបើទោះបីត្រូវបានទុកចោលជាច្រើនទសវត្សរ៍មកហើយក្តី ក៏នៅតែជាទីវាលយ៉ាងស្រស់ស្អាត ប្រកបដោយខ្យល់អាកាសបរិសុទ្ធ ដោយសារតែនៅទីនោះមានការថែទាំយ៉ាងល្អពីសំណាក់កងយុទ្ធពលខេមរៈភូមិន្ទ ដែលជាកម្លាំងការពារដែនអាកាស ចំណុះឱ្យយោធភូមិភាគ ៥។

នៅរៀងរាល់ពេលល្ងាច ក្រោយពីសម្រាកពីការងារ គេសង្កេតឃើញប្រជាពលរដ្ឋទាំងក្មេងទាំងចាស់ មានទាំងម៉ូតូ និងរថយន្ត បានធ្វើដំណើរចូលទៅក្នុងព្រលានដើម្បីអង្គុយស្រូបយកខ្យល់អាកាស និងទទួលទានចំណីអាហារតាមបែបលក្ខណៈគ្រួសារ និងតាមបែបមិត្តភក្កិនៃយុវវ័យ យ៉ាងស្រស់ស្រាយ និងមានក្តីសុខជាទីបំផុត ព្រោះនៅពេលល្ងាចខ្យល់អាកាសត្រជាក់ដោយសារតែទីធ្លារបស់អាកាសយានដ្ឋានល្វឹងល្វើយ អ្នកខ្លះក៏អង្គុយញ៉ាំចំណីអាហារ ខ្លះទៀតនាំកូនតូចៗជិះកន្ត្រកហោះលេងកម្សាន្ត ឯខ្លះទៀតក៏នាំគ្នាដើរហាត់ប្រាណយ៉ាងមានក្តីសុខ។

លោក សម វិសាល ជាមន្ត្រីរាជការ និងជាអ្នករស់នៅក្នុងក្រុងបាត់ដំបង បានបញ្ជាក់ថា រៀងរាល់ល្ងាចថ្ងៃឈប់សម្រាក លោកតែងនាំប្រពន្ធ និងកូនមកកម្សាន្តស្រស់ស្រូបចំណីអាហារ និងអង្គុយស្រូបយកខ្យល់អាកាស ព្រោះទីតាំងនេះពោពេញដោយខ្យល់បរិសុទ្ធត្រជាក់ ប្រកបដោយផាសុខភាព ហើយក៏អាចជួយបំបាត់នូវទុក្ខកង្វល់ខ្លះៗដែរ ហើយក៏មិនមែនមានតែលោកប៉ុណ្ណោះទេ គឺមានមនុស្សម្នាមកលេងកម្សាន្តព្រោងព្រាតផងដែរ ដោយសារទីតាំងនេះធំទូលាយ ដូច្នេះគេចង់អង្គុយទទួលទានចំណីអាហារលើវាលស្មៅក៏បាន អាចនាំគ្នាដើរហាត់ប្រាណលើផ្លូវយន្តហោះក៏បាន ឬដាក់ប៉ៅអ៊ីសម្រាកលំហែកាយក៏មានក្តីសុខដែរ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម