ព័ត៌មានជាតិ
អាម៉ុកត្រីមួយកន្លែងនៅបាត់ដំបង កំពុងផ្ទុះការគាំទ្រ ដោយសាររសជាតិ និងតម្លៃសមរម្យ
ទីតាំងលក់អាម៉ុកមួយកន្លែងនៅខេត្តបាត់ដំបង បច្ចុប្បន្នកំពុងល្បីតៗគ្នា ថាមានឱជារសមុតឆ្ងាញ់ និងមានតម្លៃធូរថ្លៃ កំពុងតែមានការគាំទ្រពីអតិថិជន ដែលទាំងអ្នកនៅជិតនិងនៅទីឆ្ងាយ ក៏ព្យាយាមជិះស្កាត់មករកទិញដើម្បីយកទៅទទួលទាន។ មូលហេតុចម្បងដែលអាម៉ុកនេះល្បី គឺដោយសារតែអ្នកលក់មានជំនាញជាមួយមុខម្ហូបនេះ ហើយការ
វេចខ្ចប់មិនចេះថាំគ្រឿង និងមានតម្លៃសមរម្យ។

អ្នកស្រី លី ណារិន (ហៅមុំ) រស់នៅចំណុចក្បាលស្ពានវត្តគរត្រើយខាងកើត ស្ថិតក្នុងភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង បានរៀបរាប់ថា ការធ្វើអាម៉ុកដើម្បីចំហុយលក់នេះ គឺអ្នកស្រីប្រើត្រីរ៉ស់សុទ្ធ ដោយភ្លាស់ឆ្អឹងចេញ ហើយមុននឹងធ្វើការវេចខ្ចប់ គឺស្វាមីរបស់អ្នកស្រីចាំបាច់ត្រូវ កូរវឹក សាច់ត្រីជាមួយគ្រឿងនិងខ្ទិះដូង រាប់ពាន់ជុំដើម្បីឲ្យសាច់ត្រីទន់ និងឲ្យគ្រឿងជ្រាបចូលទៅក្នុងសាច់ត្រីទើបពេលយើងបរិភោគទៅ មានរសជាតិឆ្ងាញ់ បើមិនដូច្នោះទេគឺសាច់ត្រីពណ៌នៅស ហើយមិនមានរសជាតិចូលដល់ក្នុងសាច់ត្រីឡើយ។
អ្នកស្រីបានបន្តថា កាលដើមឡើយអ្នកស្រីធ្វើតែបន្តិចបន្តួចប៉ុណ្ណោះដើម្បីដាក់លក់នៅខាងមុខផ្ទះជា ជាងនៅផ្ទះទំនេរគ្មានប្រយោជន៍ ប៉ុន្តែមួយរយៈក្រោយមកអ្នកដែលទិញយកទៅបរិភោគ ត្រូវមាត់ក៏បានផ្សព្វផ្សាយតៗគ្នា ហើយបច្ចុប្បន្នអ្នកនៅឆ្ងាយៗក៏ជិះស្កាត់មកសួររកដើម្បីទិញយកទៅបរិភោគផងដែរ ព្រោះអាម៉ុកមួយកញ្ចប់ដែលអ្នកស្រីលក់ត្រឹមតែតម្លៃ ៥.០០០ រៀល ប៉ុណ្ណោះ អ្នកដែលនិយមចូលចិត្តសាច់ក៏គេយកសាច់ទៅ បើអ្នកដែលនិយមចូលចិត្តក្បាលត្រី ដែលមានពោះត្រីនៅជាមួយ គេក៏រើសយកក្បាលទៅពិសារ។
អ្នកស្រី លី ណារិន បានបន្ថែមថា ដោយសារតែការលេចឮតៗគ្នាបែបនេះ ទើបមានពេលខ្លះ ក៏មានការបញ្ជាទិញ
ជាច្រើនកញ្ចប់ដើម្បីយកទៅចែកចាយបងប្អូន នៅឯទីក្រុងភ្នំពេញក៏មានដែរ នេះគឺដោយសារ តែអ្នកដែលបញ្ជាទិញធ្លាប់ទិញយប់ទៅទទួលទានហើយដឹងពីរសជាតិ ។

បច្ចុប្បន្ន អ្នកស្រីបានធ្វើបន្ថែមឡើងដល់ ៥០ កញ្ចប់ហើយក្នុងមួយថ្ងៃ ហើយអ្នកស្រីចាប់ផ្ដើមវេចខ្ចប់ និងចំហុយនៅពេលរសៀល ដោយដាក់លក់នៅខាងមុខផ្ទះសម្រាប់អ្នកដែលទិញយកទៅពិសាបាយនាពេលល្ងាច ដូច្នេះបើបងប្អូនចង់សាកភ្លក់រសជាតិអាម៉ុកអ្នកវត្តតាមិម សូមកុំភ្លេចមកទិញពិសានៅចំណុចក្បាលស្ពានវត្តគរត្រើយខាងកើត នៅជាប់និងម៉ាតលក់គ្រឿងកាឡៃ គឺមិនខកបំណងឡើយ៕
អត្ថបទ : សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


