ព័ត៌មានអន្ដរជាតិ
សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន ក្លាយជាសង្រ្គាមដ៏ខ្លាំងបំផុតនៅអឺរ៉ុប ចាប់តាំងបញ្ចប់សង្រ្គាមលោកទី២
ការវាយប្រហារដោយមីស៊ីល និង ដ្រូន របស់រុស្ស៊ីជាប្រចាំ ទៅលើទីក្រុងនានារបស់អ៊ុយក្រែន អំឡុងពេលឈ្លានពានជាង ៤ឆ្នាំមកនេះ បានក្លាយជាជម្លោះដ៏ខ្លាំងក្លាបំផុតរបស់អឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទីពីរ។
ការវាយប្រហារនេះកើតឡើង បន្ទាប់ពីកងទ័ពអាកាសអ៊ុយក្រែន បានព្រមានថា មីស៊ីលបាលីស្ទីកកំពុងតម្រង់ទៅកាន់រដ្ឋធានីក្នុងប្រទេសអ៊ុយក្រែន មុនឈានចូលថ្ងៃទី០២ ខែកក្តដា ឆ្នាំ២០២៦ ។

អ្នកកាសែត AFP នៅទីក្រុងកៀវ បានឮសំឡេងផ្ទុះជាងដប់ដង ហើយឃើញអ្នកស្រុក ខ្លះមានកូន និងសត្វចិញ្ចឹម កំពុងប្រញាប់ប្រញាល់រត់ទៅជ្រកកោននៅក្នុងស្ថានីយរថភ្លើងក្រោមដី។
ការវាយប្រហារទាំងនេះបានសម្លាប់មនុស្ស ១០នាក់ និងរបួសយ៉ាងហោចណាស់ ៥០នាក់ រួមទាំងកុមារក្នុងមួយយប់។ នេះបើតាមការលើកឡើងរបស់ប្រធានរដ្ឋបាលយោធាក្រុង Tymur Tkachenko ។
រដ្ឋបាលបានថ្កោលទោស ចំពោះការកំណត់គោលដៅដោយចេតនាលើជនស៊ីវិល និងតំបន់លំនៅដ្ឋាន។ យោងតាមអភិបាលតំបន់ លោក Mykola Kalashnyk ឱ្យដឹងថា ស្រុកចំនួន៥ ក្នុងតំបន់កៀវត្រូវបានវាយប្រហារ។
លោក Kalashnyk និយាយថា៖ « នៅពេលយប់ សត្រូវបានបើកការវាយប្រហារដ៏ធំមួយម្តងទៀតលើតំបន់កៀវ ដោយប្រើដ្រូនវាយប្រហារ មីស៊ីលផ្លោង និងមីស៊ីលបញ្ជា។
លោកបន្ថែមថា ក្រុមអ្នកសង្គ្រោះបន្ទាន់កំពុងប្រយុទ្ធប្រឆាំងនឹងអគ្គិភ័យនៅឃ្លាំងនិងផ្ទះមួយខ្នងក្នុងស្រុក Bucha ខណៈការវាយប្រហារបានបំផ្លាញផ្ទះសម្បែង អន្តេវាសិកដ្ឋាននិស្សិត និងយានយន្តនៅកន្លែងផ្សេងទៀតក្នុងតំបន់។
ប៉ុន្មានម៉ោងមុនពេលកើតហេតុ អ្នកយកព័ត៌មាន AFP ម្នាក់បានឃើញការផ្ទុះមួយ នៅកណ្តាលទីក្រុងកៀវ អំឡុងពេលមានការជូនដំណឹងអំពីការវាយប្រហារតាមអាកាស បន្ទាប់មកដោយពពកផ្សែងនិងអណ្តាតភ្លើង។
ការផ្ទុះលើកទីពីរបានផ្ទុះឡើងប្រហែល ៥០នាទីក្រោយ នៅជិតកន្លែងប៉ះទង្គិចដំបូង ដោយបញ្ជូនកម្ទេចកម្ទីឡើងលើអាកាស៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


