Connect with us

ព័ត៌មានជាតិ

កម្ពុជាប្រឈមគ្រោះទឹកជំនន់ គ្រោះរាំងស្ងួតនាពេលខាងមុខ! នាយករដ្ឋមន្រ្តីក្រើនរំឭកឱ្យត្រៀមបង្ការនិងសង្គ្រោះ

បានផុស

នៅ

នាយករដ្ឋម​ន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើការក្រឿនរំឭកដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការងារត្រៀមបង្ការគ្រោះធម្មជាតិនានា ពិសេសគ្រោះទឹកជំនន់នារដូវវស្សា។ ទន្ទឹមនេះ កម្ពុជាក៏អាចទទួលរងនូវគ្រោះរាំងស្ងួតដោយសារកូនរដូវប្រាំងបណ្តាលមកពីបាតុភូតអែលនីញ៉ូ (El Niño)​ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការក្រើនរំឭកនេះ​ធ្វើឡើងតាមរយៈសារាចរមួយ កាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៦ ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យស្ថាប័នពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ចាត់វិធានការរក្សាទឹកឱ្យបានច្រើននៅពាក់កណ្តាលនិងចុងរដូវវស្សានេះ ដើម្បីត្រៀមបង្ការការខ្វះខាតទឹក និងការកើនឡើងកម្ដៅនៅរដូវប្រាំងដោយសារបាតុភូតអែលនីញ៉ូ (El Niño) បណ្តាលឱ្យរដូវប្រាំងឆ្នាំ២០២៧ ខាងមុខអាចនឹងអូសបន្លាយរយៈពេលយូរ។

ការបង្កើនការយកចិត្តទុកដាក់នេះបន្ទាប់ពី អង្គការ​សហប្រជាជាតិ (UN) ព្រមានថា ពិភពលោក​ត្រូវតែ​ត្រៀម​ខ្លួន​សម្រាប់​ការវិលត្រឡប់​មកវិញ​នៃបាតុភូត El Niño ដែល​នាំ​មក​នូវ​អាកាសធាតុ​ដ៏អាក្រក់បំផុត​ ដោយ​មាន​​ទាំង​ភ្លៀង​ធ្លាក់ខ្លាំង​បណ្តាល​​ឲ្យ​ទឹកជំនន់​​ និង​គ្រោះ​រាំង​ស្ងួត​​​ដ៏​អាក្រក់​។

ទឹកជំនន់

ចំណែកអង្គការ​ឧតុនិយមពិភពលោក (WMO) ​​បានឱ្យដឹងកាលពីដើមខែមិថុនាថា គំរូ​អាកាសធាតុធម្មជាតិ​ដ៏មាន​ឥទ្ធិពល កំពុង​​បង្កើន​សីតុណ្ហភាព​ពិភព​លោក និងធ្វើឱ្យភ្លៀងធ្លាក់កាន់តែអាក្រក់ទៅៗ មាន​ឱកាសកើត​ឡើង​ ៨០% មុន​ខែកញ្ញា និង ៩០% បន្ត​រហូត​ដល់​ខែវិច្ឆិកា។ គ្រោះមហន្តរាយ​របស់​បាតុភូត​​ El Niño នឹងកើត​ឡើង ​ហើយ​វា​ទំនងជានាំមកនូវឆ្នាំដ៏ក្តៅបំផុតមួយទៀត គឺនៅឆ្នាំ២០២៧ ជាពិសេស​នឹងបំផ្លិចបំផ្លាញដល់កសិករ​រាប់​លាន​នាក់​ និង​​អាច​មាន​មនុស្ស​ស្លាប់​ជា​​ច្រើន​ផង​ដែរ​។

កន្លងទៅនាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវបន្តតាមដានឱ្យដិតដល់ជាមួយគណៈអភិបាលរាជធានី-ខេត្ត ដោយត្រូវកំណត់ទីទួលសុវត្ថិភាព ក្នុងករណីមានគ្រោះទឹកជំនន់ ក៏ដូចជាការចាត់វិធានការបន្ទាន់ដោយត្រៀមកម្លាំង មធ្យោបាយ សម្ភារៈចាំបាច់នានា ដើម្បីធ្វើអន្តរាគមន៍សង្គ្រោះទាន់ពេលតាមការចាំបាច់។ ការណែនាំនេះធ្វើឡើង ខណៈរដូវវស្សាចូលមកដល់ ដែលនឹងមានភ្លៀងធ្លាក់ជាញឹកញាប់ បង្កទៅជាជំនន់ទឹកភ្លៀងនៅតាមតំបន់មួយចំនួន ជាពិសេសតំបន់វាលទំនាប។

ចំណែកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវត្រៀម ស្បៀងនិងសម្ភារៈចាំបាច់នានា ក្នុងករណីដែលមានផលប៉ះពាល់ធំ ដែលបង្កឱ្យមានការខូចខាតដល់ដំណាំរបស់ប្រជាពលរដ្ឋដែលចាំបាច់ត្រូវជួយស្តារឡើងវិញ។

គ្រោះរាំងស្ងួត

គួរជម្រាបថា គ្រោះទឹកជំនន់កន្លងមកបានបង្កផលប៉ះពាល់ដល់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ និងបណ្ដាលឱ្យខូចខាតដំណាំរបស់ប្រជាកសិករ។ ដើម្បីឆ្លើយតបនឹងបញ្ហានេះ ក្រសួង និងស្ថាប័នពាក់ព័ន្ធ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានចេញអន្តរាគមន៍ជាកញ្ចប់ថវិកា ស្បៀងអាហារ និងចែកពូជស្រូវជូនប្រជាកសិករ សម្រាប់បង្កបង្កើនផលឡើងវិញក្រោយពេលទឹកស្រក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម