Connect with us

ព័ត៌មានអន្ដរជាតិ

ព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី

បានផុស

នៅ

ព្រះសង្ឃថៃ ១០អង្គហើយ ដែលសុគត ក្នុងគ្រោះថ្នាក់ចរាចរណ៍ កុមារាអាយុ ១១ឆ្នាំ បើករថយន្ត បុករះនៅស្រុក Mueang ខេត្ត Mukdahan។

(រូប៖ បណ្តាញសង្គម)

តាមការផ្សាយរបស់ Amarin TV នៅព្រឹកថ្ងៃសុក្រ ទី៣ ខែកក្កដា ឆ្នាំ២០២៦ ពេលកើតហេតុភ្លាមៗ ព្រះសង្ឃ ៥អង្គសុគត នៅហ្នឹងកន្លែង ខណៈ ៥អង្គទៀត សុគតនៅមន្ទីរពេទ្យ ព្រោះរបួសធ្ងន់ពេក។

(រូប៖ បណ្តាញសង្គម)

គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយកុមារាអាយុ ១១ឆ្នាំ លួចរថយន្តភីកអាប់ម៉ាក Isuzu របស់ឪពុក បើកបរបានចម្ងាយប្រហែល ១០គីឡូម៉ែត្រ ទើបរេចង្កូតទៅបុកព្រះសង្ឃដែលកំពុងនិមន្តធុតង្គ ដែលក្នុងក្បួននោះ មានព្រះសង្ឃ ៣៤អង្គ និងគ្រហស្ត ៥នាក់។

(រូប៖ បណ្តាញសង្គម)

បើតាមរបាយការណ៍ប៉ូលិស, កុមារដែលបើកបរ គឺជាកុមារដែលមានបញ្ហាស្មារតី ខណៈសមត្ថកិច្ច ក៏មិនទាន់សាកសួរចម្លើយកុមារបានដែរ ព្រោះរូបគេ កំពុងតក់ស្លុត។

(រូប៖ បណ្តាញសង្គម)

ប្រភពពីសារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា ម្តាយរបស់ក្មេងប្រុស ក៏បានទូរស័ព្ទប្ដឹងប៉ូលិសភ្លាមៗដែរ បន្ទាប់ពីដឹងថា កូនប្រុសលួចបើករថយន្តចេញទៅ ប៉ុន្តែប៉ូលិស មិនអាចស្ទាក់រថយន្ត ទាន់ពេលវេលាឡើយ។

យ៉ាងណា ប៉ូលិសកំពុងបើកការស៊ើបអង្កេតជាបន្ត និងប្រមូលព័ស្តុតាងបន្ថែមទៀត ក្នុងករណីនេះ៕

អត្ថបទ៖ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម