ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ប្រកាសខ្វះប្រព័ន្ធការពារដែនអាកាស ទើបធ្វើឲ្យមីស៊ីលរុស្ស៊ី ហោះបុកចូលទីក្រុងកៀវ សម្លាប់មនុស្ស ២៣នាក់
លោក វ្ល៉ាឌីមៀរ ពូទីន បានបើកការវាយប្រហារទ្រង់ទ្រាយធំ លើប្រទេសអ៊ុយក្រែន ឥតដកដៃឡើយ ដោយស្រោចមីស៊ីល យ៉ាងច្រើនសន្ធឹក ដល់ថ្នាក់ឥឡូវនេះ ទីក្រុងកៀវ ប្រកាសថា ខ្លួនកំពុងខ្វះប្រព័ន្ធការពារដែនអាកាសយ៉ាងធ្ងន់ធ្ងរ ជាហេតុបណ្តាលឲ្យមីស៊ីលរុស្ស៊ី ជាង២០គ្រាប់ ហោះធ្លាយ ទម្លុះចូលរដ្ឋធានី សម្លាប់មនុស្ស ២៣នាក់។

តាមការបញ្ជាក់ពីកងទ័ពអាកាសអ៊ុយក្រែន នៅថ្ងៃអង្គារ ទី៧ ខែកក្កដា ឆ្នាំ២០២៦, ក្នុងវាយប្រហារកាលពីថ្ងៃអាទិត្យ មីស៊ីលបាលីស្ទិករុស្ស៊ី ចំនួន ២៣គ្រាប់ បានហោះចូលរដ្ឋធានីកៀវ ទាំងដែលគ្មានមីស៊ីលណាមួយ ត្រូវស្ទាក់ចាប់បានសោះ។
អ្នកនាំពាក្យកងទ័ពអាកាសអ៊ុយក្រែន លោក Yurii Ihnat ត្រូវបានដកស្រង់សម្តីដោយ BBC ដែលថ្លែងថា ការខ្វះខាតយ៉ាងធ្ងន់ធ្ងរ នៃប្រព័ន្ធស្ទាក់ចាប់ Patriot ប្រភេទ PAC-2 និង PAC-3 បានធ្វើឲ្យរដ្ឋធានីកៀវ ធ្លាក់ក្នុងស្ថានភាពងាយរងគ្រោះទាំងស្រុង ចំពោះការវាយប្រហារ តាមផ្លូវអាកាសដោយគ្រាប់មីស៊ីលបាលីស្ទិក។

ក្រៅពីបណ្តាលឲ្យមានមនុស្សស្លាប់ហើយនោះ ចន្លោះប្រហោងទាំងនេះ បានក៏បណ្តាលឲ្យជនស៊ីវិល រាប់សិបនាក់ផ្សេងទៀត រងរបួស ផងដែរ ខណៈអគារស្នាក់នៅ ជាច្រើនខ្នង ត្រូវដួលរលំ។
យ៉ាងណា ទោះគ្មានសមត្ថភាពស្ទាប់ចាប់ មីស៊ីលបាលិស្ទិកបានមែន ប៉ុន្តែអ៊ុយក្រែន អះអាងពីការបាញ់ទប់ស្កាត់មីស៊ីលគ្រូស យ៉ាងច្រើនគ្រាប់ និងបាញ់ទម្លាក់ដ្រូន ៣២៦គ្រឿង ក្នុងចំណោម ៣៥១គ្រឿង អំឡុងការវាយប្រហារទ្រង់ទ្រាយធំ កាលពីចុងសប្តាហ៍។

ក្រោយការវាយប្រហារនោះភ្លាម ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានអំពាវនាវដល់សម្ព័ន្ធមិត្តទាំងឡាយ សុំឲ្យធ្វើការសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់ អំឡុងកិច្ចប្រជុំកំពូលអង្គារណាតូ ដើម្បីផ្តល់ខែលការពារមីស៊ីលដល់ខ្លួន ព្រោះមិនអាចបណ្តែតបណ្តោយបានទៀតទេ។
សូមជម្រាបថា គិតត្រឹមដើមឆ្នាំ២០២៦ អ៊ុយក្រែនមានប្រព័ន្ធ Patriot ចន្លោះ ៦ ទៅ ៨ គ្រឿង។ ប្រព័ន្ធនេះ ប្រើប្រាស់គ្រាប់មីស៊ីលប្រភេទ PAC-3 ដើម្បីកម្ទេចមីស៊ីលបាលីស្ទិកល្បឿនលឿនរបស់រុស្ស៊ី ដូចជា Iskander-M និង Kinzhal។

អ៊ុយក្រែន ក៏មានប្រព័ន្ធមីស៊ីល SAMP/T ផលិតដោយបារាំង-អ៊ីតាលី ១គ្រឿងផងដែរ ហើយបារាំង និងអ៊ីតាលី បានព្រមព្រៀងផ្គត់ផ្គង់ប្រព័ន្ធជំនាន់ថ្មី SAMP/T NG ចំនួន ៨ គ្រឿងបន្ថែមទៀត ដោយចាប់ផ្តើមចែកចាយបណ្តើរៗ ចាប់ពីឆ្នាំ២០២៦ នេះតទៅ ដើម្បីពង្រឹងសមត្ថភាពប្រឆាំងមីស៊ីលបាលីស្ទិក៕
អត្ថបទ៖ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


