Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្ស​យ៉ាង​ហោច​ណាស់​ ៣០នាក់នៅ​បង់​ក្លាដែស​ ស្លាប់​ក្នុងគ្រោះ​មហន្តរាយ បណ្តាល​មកពី​ភ្លៀង​ធ្លាក់​ខ្លាំង ​​​

បានផុស

នៅ

យ៉ាង​ហោច​ណាស់មានមនុស្ស ៣០នាក់ បាន​​បាត់​បង់​ជីវិត បណ្តាល​មក​ពី​​​​​គ្រោះមហន្តរាយនានា​​ដោយសារ​តែ​ភ្លៀង​ធ្លាក់ខ្លាំង​ជាបន្តបន្ទាប់ និង​​នៅតែបន្ត ដោយ​​​បណ្តាលឱ្យមានការបាក់ដី​​នៅ​តំបន់​ភ្នំ​​ ភាគអាគ្នេយ៍នៃ​ប្រទេសបង់ក្លា​ដែស​ ចាប់តាំងពីថ្ងៃអាទិត្យ​មក។ នេះបើយោង​តាម​រដ្ឋមន្ត្រីគ្រោះ​មហន្តរាយ​ប្រាប់សភា​ កាល​ពី​ថ្ងៃព្រហស្បតិ៍ ត្រូវ​បាន​ស្រង់សម្តី​ដោយសារ​ព័ត៌មានក្នុងស្រុក​។

រដ្ឋ​មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយ និង​សង្គ្រោះ លោក Asadul Habib Dulu បាន​ប្រាប់សភាជាតិ​ថា ភ្លៀងធ្លាក់ខ្លាំង​ជាបន្តបន្ទាប់​នៅទូទាំងប្រទេស ជាពិសេស​ក្នុង​ផ្នែក​ភាគអាគ្នេយ៍​នៃតំបន់ Chattogram ប​ណ្តាល​ឱ្យមនុស្ស ៣០ នាក់​ស្លាប់។

ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​បង់​ក្លាដែស​។ រូបភាព៖ Al Jazeera
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរ​បញ្ជាក់​ថា ចំនួន​អ្នកស្លាប់ខ្ពស់​បំផុតគឺ ១៩នាក់​ ក្នុងតំបន់​ឆ្នេរ​សមុទ្រ Cox’s Bazar ជា​កន្លែងដែល​ជនជាតិ Rohingya ប្រហែល ១.២ លាន​នាក់​បាន​ជ្រកកោន​ ចាប់តាំងពីខែសីហា ឆ្នាំ២០១៧ បន្ទាប់ពីរត់គេច​ពីការ​បង្ក្រាប​របស់​យោធានៅ​ក្នុងប្រទេសមីយ៉ាន់ម៉ា។

លោកបន្ត​ថា មជ្ឈមណ្ឌល​ជ្រកកោនត្រូវ​បានបើករួច​ហើយ​ នៅ​ក្នុង​តំបន់ដែលរងផលប៉ះពាល់ ដើម្បីដោះស្រាយ​គ្រោះមហន្តរាយ​នេះ។

រដ្ឋមន្ត្រីបាន​ធានាថា៖ « ជារៀង​រាល់ឆ្នាំ មានអ្នកស្លាប់​ដោយសារការ​រស់​នៅក្រោមភ្នំ ឬនៅតំបន់ដែល​មានហានិភ័យ។ ដើម្បី​ដោះស្រាយ​ស្ថានភាពនេះ​ជាអចិន្ត្រៃយ៍ គ្រួសារងាយរងគ្រោះ​នឹងត្រូវស្តារ​ឱ្យ​ទៅ​នៅ​លើដី​របស់រដ្ឋាភិបាល ហើយ​ផ្ទះនឹងត្រូវបានសាងសង់សម្រាប់ពួកគេ»។

មិន​ខុស​គ្នា​ប៉ុន្មាន លោក Md. Salah Uddin អនុរដ្ឋលេខាធិការក្រសួង​ពាក់ព័ន្ធ ប្រាប់សារព័ត៌មាន​ Anadolu តាមទូរស័ព្ទ​ថា ការស្លាប់​នេះ រួម​ទាំងមនុស្ស ​៥នាក់​ នៅថ្ងៃព្រហស្បតិ៍ គឺបណ្តាល​មកពីការ​រអិលបាក់ដី និងឧប្បត្តិហេតុផ្សេងៗទៀត​​ទាក់ទង​នឹងទឹកជំនន់ ខណៈ​ភ្លៀងធ្លាក់ខ្លាំង​បានវាយប្រហារ​​តំបន់​ Chattogram ​ប៉ះ​ពាល់​ស្រុក​ចំនួន៤ រួមទាំង Cox’s Bazar​ ។

លើសពីនេះ គ្រោះមហន្តរាយធម្មជាតិ​បានឆក់យកជីវិតមនុស្សរហូត​ដល់ ២៤៩នាក់ ចន្លោះឆ្នាំ ២០២១ និង ២០២៥ ដោយ​ទឹកជំនន់ ​ព្យុះ​ស៊ីក្លូន និងគ្រោះមហន្តរាយធម្មជាតិ​ផ្សេងទៀត​។ ជាពិសេស​ បង្កការខូចខាតប្រមាណ ៣.៣ លានដុល្លារ នេះបើយោងតាមរដ្ឋមន្ត្រីដែល​បានជម្រាបជូនសភា៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម