ព័ត៌មានអន្ដរជាតិ
ផ្លូវការហើយ! ព្រលានយន្តហោះ Palm Beach នៅ រដ្ឋផ្លរីដា ប្តូរទៅឈ្មោះ លោក ដូណាល់ ត្រាំ
ព្រលានយន្តហោះអន្តរជាតិ Palm Beach នៅក្នុងរដ្ឋផ្លរីដា ត្រូវបានប្រកាសប្តូរឈ្មោះជាផ្លូវការទៅជា «ព្រលានយន្តហោះអន្តរជាតិប្រធានាធិបតី ដូណាល់ ជេ ត្រាំ» (President Donald J. Trump International Airport) កាលពីថ្ងៃទី៩ ខែកក្កដា ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ការផ្លាស់ប្តូរឈ្មោះនេះ គឺជាការបង្ហាញពីការគាំទ្រយ៉ាងខ្លាំងក្លា ចំពោះមេដឹកនាំសាធារណរដ្ឋ នៅក្នុងរដ្ឋផ្លរីដា ដែលជាទីតាំងនៃលំនៅដ្ឋាន Mar-a-Lago ដ៏ល្បីល្បាញរបស់លោក។ កូនប្រុសរបស់លោក គឺលោក Eric Trump បានថ្លែងប្រាប់ទូរទស្សន៍ Fox News ថា «ខ្ញុំគិតថាមិនមាននរណាម្នាក់ដែលអាចតំណាងឲ្យតំបន់ Palm Beach ឬរដ្ឋផ្លរីដាទាំងមូល បានច្បាស់ជាងលោក ដូណាល់ ត្រាំ នោះឡើយ»។
កាលពីខែមីនាកន្លងទៅ អភិបាលរដ្ឋផ្លរីដា លោក Ron DeSantis បានចុះហត្ថលេខាលើច្បាប់អនុញ្ញាតឲ្យប្តូរឈ្មោះព្រលានយន្តហោះនេះ ហើយកូដសម្គាល់ព្រលានយន្តហោះចំនួន ៣អក្សរ របស់ទីភ្នាក់ងារអាកាសចរណ៍ហ្វដឺរ៉ាល់ (FAA) ក៏ត្រូវបានផ្លាស់ប្តូរពី PBI ទៅជា DJT ផងដែរ។
ទោះជាយ៉ាងណាក៏ដោយ ព្រលានយន្តហោះបានបញ្ជាក់នៅលើគេហទំព័ររបស់ខ្លួនថា អ្នកដំណើរនៅតែត្រូវប្រើប្រាស់កូដចាស់ PBI សម្រាប់ការកក់សំបុត្រយន្តហោះរហូតដល់ថ្ងៃទី១៨ ខែសីហា ទើបប្រព័ន្ធសំបុត្រ ស្លាកបិទវ៉ាលី និងការកក់របស់ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ ប្តូរទៅជាកូដថ្មី DJT ទាំងស្រុង ដោយការចំណាយលើការប្តូរឈ្មោះនេះ អស់ប្រាក់ប្រមាណ ៥.៥ លានដុល្លារ។
គួរកត់សម្គាល់ថា ចាប់តាំងពីលោក ត្រាំ បានឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក សម្រាប់អាណត្តិទីពីរ កាលពីឆ្នាំមុនមក ឈ្មោះរបស់លោកត្រូវបានគេយកទៅដាក់ឲ្យស្ថាប័ន គម្រោងរដ្ឋាភិបាល និងសំណង់ធំៗជាច្រើន រួមមាន នាវាចម្បាំងកងទ័ពជើងទឹក, កម្មវិធីទិដ្ឋាការ (Visa) សម្រាប់ជនបរទេសមានទ្រព្យសម្បត្តិ , គេហទំព័រឱសថរបស់រដ្ឋាភិបាល, គណនីសន្សំប្រាក់ហ្វដឺរ៉ាល់សម្រាប់កុមារ និងអគារវិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេរិកជាដើម៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


