ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ប្រាប់អាមេរិក ថា អ៊ីរ៉ង់ កំពុងរៀបផែនការថ្មី ធ្វើឃាតលោក ត្រាំ
សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា បានផ្ទុះកក្រើកជាថ្មី ហើយពេលនេះ ស្ថានការណ៍វិវឌ្ឍដល់ចំណុចគួរឲ្យព្រួយបារម្ភ ខណៈប្រភពចារកម្មអ៊ីស្រាអែល ប្រាប់ទៅសហរដ្ឋអាមេរិក ថា អ៊ីរ៉ង់ កំពុងរៀបផែនការថ្មី ធ្វើឃាតប្រមុខសេតវិមាន ដូណាល់ ត្រាំ ហើយ។

យោងតាមប្រភពពីសារព័ត៌មានអន្តរជាតិធំៗ ដូចជា CNN, The Wall Street Journal, The New York Times និង The Express សុទ្ធតែផ្សាយដូចៗគ្នា កាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដា ឆ្នាំ២០២៦ ថា ផែនការនេះ ត្រូវបានអ៊ីស្រាអែលប្រាប់ទៅទីក្រុងវ៉ាស៊ីនតោន រួចហើយ ប៉ុន្តែមិនមានការទម្លាយជាសាធារណៈ នោះទេ។
ទន្ទឹមនោះ មន្ត្រីចារកម្មអាមេរិក ក៏កំពុងពិនិត្យនិងវាយតម្លៃ របាយការណ៍នេះដែរ ហើយភ្នាក់ងារទាំងឡាយ កំពុងពិភាក្សាគ្នា អំពីផែនការនេះ យ៉ាងល្អិតល្អន់។

ព័ត៌មាននេះ កើតឡើងស្របពេលប្រទេសអ៊ីរ៉ង់ កំពុងរៀបចំពិធីបុណ្យសព អតីតមេដឹកនាំកំពូល Ayatollah Ali Khamenei ដែលត្រូវអាមេរិកនិងអ៊ីស្រាអែល ធ្វើឃាត ពេលសង្គ្រាមផ្ទុះឡើងដំបូង ក្នុងឆ្នាំនេះ។ ប្រជាជនអ៊ីរ៉ង់ រាប់លាននាក់ បានចូលរួមកាន់ទុក្ខ ហើយទាមទារឲ្យមានការសងសឹក ថែមទាំងស្រែកខ្លាំងៗថា៖ «សម្លាប់ ត្រាំ ចោលទៅ»។
សូមជម្រាបថា អ៊ីរ៉ង់បានប៉ុនប៉ង និងរៀបចំផែនការធ្វើឃាតលោក ត្រាំ យ៉ាងហោចណាស់ ២លើកធំៗមកហើយ ដោយលើកទី១ គឺក្នុងខែកក្កដា ឆ្នាំ២០២៤ ដែលបុរសជនជាតិប៉ាគីស្ថានម្នាក់ឈ្មោះ Asif Merchant មានទំនាក់ទំនងជាមួយកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) ត្រូវបានចាប់ខ្លួននៅសហរដ្ឋអាមេរិក ពីបទជួលខ្មាន់កាំភ្លើងដើម្បីធ្វើឃាតលោក ត្រាំ។

លើកទី២ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ដែលក្រសួងយុត្តិធម៌អាមេរិក បានលាតត្រដាង និងចោទប្រកាន់បណ្តាញសម្ងាត់មួយផ្សេងទៀត បញ្ជាដោយរដ្ឋាភិបាលអ៊ីរ៉ង់ ឲ្យរៀបចំផែនការធ្វើឃាតលោក ត្រាំ មុន ការបោះឆ្នោតប្រធានាធិបតីអាមេរិក។
យ៉ាងណា ការប៉ុនប៉ងធ្វើឃាតដោយបាញ់ប្រហារ នៅរដ្ឋ Pennsylvania ក្នុងខែកក្កដា ២០២៤ និងនៅទីលានវាយកូនហ្គោល ក្នុងកញ្ញា ២០២៤ គឺធ្វើឡើងដោយខ្មាន់កាំភ្លើងឯកជនម្នាក់ៗ ហើយមិនមានព័ស្តុតាងណាមួយ បញ្ជាក់ថា មានការជាប់ពាក់ព័ន្ធជាមួយប្រទេសអ៊ីរ៉ង់នោះទេ៕
អត្ថបទ៖ សុវណ្ណ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


