Connect with us

ព័ត៌មានអន្ដរជាតិ

​​UN ជំរុញ​ឱ្យ​អាមេរិក​-អ៊ីរ៉ង់​ ឈប់​បាញ់​គ្នា​បន្ទាន់​ ងាក​មក​តុ​ចរ​ចា​វិញ​

បានផុស

នៅ

ដោយ​មើល​ឃើញ​ពនូវ​​ជម្លោះផ្ទុះ​ឡើងក្តៅ​ជាថ្មី​​​​នៅ​មជ្ឈិម​បូព៌ា​​ បន្ទាប់​ពី​​ការ​សង្គ្រាម​ប្រដាប់អាវុធ​បង្ក​ឡើង​ដោយ​សហរដ្ឋ​អាមេរិក​និង​អ៊ីស្រាអែល​លើ​អ៊ីរ៉ង់តាំង​ពី​ថ្ងៃ​ទី​២៨ ខែកុម្ភៈ អ្នកនាំ​ពាក្យ​​អង្គការសហប្រជាជាតិ​(UN) លោក Stephane Dujarric បានចេញ​សេចក្តី​​អំពាវ​នាវ​ដោយ​​ត្រង់ៗ​ទៅកាន់​​មហាអំណាច​ពិភពលោក​​ថា ការ​​សងសឹក​​គ្នា​​​ត្រូវ​​តែ​បញ្ឈប់​បន្ទាន់​។

លោកលើក​ឡើង​ថា៖ « ការវិលត្រឡប់ទៅ​រកការទូតវិញ​គឺត្រូវការ​ជា​បន្ទាន់​ ដើម្បីស្ថិរភាពក្នុង​តំបន់ ដើម្បីស្ថិរភាពសកល។ ភាគី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវយល់​ថា​មធ្យោបាយ​ដ៏ល្អបំផុត​ ដើម្បី​បញ្ចប់ជម្លោះនេះ​គឺ​ការវិលត្រឡប់ទៅកាន់តុចរចាវិញ»។

អ្នកនាំ​ពាក្យ​​អង្គការសហប្រជាជាតិ​(UN) លោក Stephane Dujarric ។ រូបភាព៖ Getty Images
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការកត់សម្គាល់នេះ​បានកើតឡើង​មួយ​ថ្ងៃ​ បន្ទាប់ពី UN បានចេញសេចក្តីថ្លែងការណ៍​មួយ​ក្នុង​នាម​ជា លោក Guterres លើកទឹកចិត្ត​គ្រប់ភាគីទាំង​អស់អនុវត្តការអត់ធ្មត់​អតិបរមា និងជៀសវាងសកម្មភាព​កើនឡើង​បន្ថែមទៀត។

លោក Dujarric បន្ថែម​ថា៖ « អគ្គលេខាធិការ [លោក Guterres ]​តែងតែ​និយាយ​ថា ​លោកត្រៀមខ្លួន​ជួយគ្រប់មធ្យោបាយ​ដែលយើងអាចធ្វើបាន»។

UN ​កំពុង​​ជំរុញឱ្យ​មាន​​ការ​វិល​​ត្រឡប់​​មក​​តុចរចា​វិញ​​ជា​​បន្ទាន់ ដោយ​​ព្រមាន​​ថា ស្ថិរភាព​​ក្នុង​តំបន់ និង​ពិភពលោក​កំពុង​​ជាប់​គាំង​​ដោយ​សារ​​តែ​​ជម្លោះ​​មួយ​នេះ​។ នេះ​​បើ​តាម​ការ​រាយការណ៍​​របស់​ទី​ភ្នាក់​សារ​សារព័ត៌មាន​ News.Az នៅ​ថ្ងៃ​ទី​៩ ខែ​កក្កដា ឆ្នាំ​២០២៦ ។

ការ​​វាយប្រហារ​ពេញ​​មួយ​យប់​​នោះ​​​អ៊ីរ៉ង់​​បាន​ដាក់​​ពង្រាយ​ដ្រូន​ និង​មីស៊ីល​​​​ជា​ច្រើន​។ យោង​តាម​សេចក្តីថ្លែង​ការណ៍​យោធា ការ​វាយប្រហារ​​ទាំង​នោះ​​បាន​កំណត់​គោលដៅ​​ដោយ​ចេតនា​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​​យោធា​សំខាន់ៗ​​របស់​សហរដ្ឋអាមេរិក​​ដែល​មាន​ទីតាំង​​​ក្នុង​​ប្រទេស​​ឈូង​សមុទ្រ។

គោលដៅ​​​ទាំង​នោះ រួមមាន​ប្រព័ន្ធ​ការពារ​​ដែនអាកាស​អាមេរិក Patriot នៅ​កូវ៉ែត កន្លែង​​ផ្កាយរណប​ព្រមាន​​ជាមុន​នៅ​កាតា និង​ឃ្លាំង​ប្រេងឥន្ធនៈ​​យោធា​អាមេរិក​នៅ​​បារ៉ែន។

ការទម្លាក់​គ្រាប់​បែកនេះ គឺជាការសង​សឹកយ៉ាងខ្លាំង​ក្លាពីសំណាក់ទី​ក្រុងតេហេរ៉ង់ បន្ទាប់​ពីការវាយប្រហារតាម​អាកាសយ៉ាង​ខ្លាំង​របស់​សហរដ្ឋអាមេរិក​រយៈពេលពីរ​យប់ជាប់ៗ​គ្នានៅទឹកដីអ៊ីរ៉ង់។

ភាពតានតឹង​រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ ​ឈាន​ដល់ចំណុចក្តៅ​គគុកនៅដើមសប្តាហ៍នេះ បន្ទាប់ពីអ៊ីរ៉ង់​បាន​កំណត់គោលដៅ​លើនាវាដឹកជញ្ជូន​ពាណិជ្ជកម្ម​ដែល​ធ្វើដំណើរតាម​ច្រកសមុទ្រហ័រមូស។

យ៉ាងណា ដោយ​សារជម្លោះក្នុង​តំបន់កំពុងពង្រីក​ជារៀងរាល់ម៉ោង​ អ្នកការទូតប្រឈមមុខ​នឹងសមរភូមិដ៏លំបាក​មួយ ដើម្បីស្តារនូវបទ​ឈប់បាញ់​ដែលបែកបាក់ និងការពារ​សង្គ្រាមទាំងស្រុង​ឡើងវិញ៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម