ព័ត៌មានជាតិ
មន្ទីរធនធានទឹកបាត់ដំបង៖ ទឹកស្ទឹងសង្កែល្អក់ដោយសារដីល្បាប់ មិនប៉ះពាល់ដល់ការផលិតទឹកស្អាតទេ
ប្រមាណជិតមួយសប្តាហ៍កន្លងទៅនេះ គេសង្កេតឃើញទឹកស្ទឹងសង្កែមានការហក់ឡើងខ្ពស់ព្រមទាំងនាំមកនូវដីល្បាប់ ឡើងពណ៌ក្រហមដែលសបញ្ជាក់ឲ្យឃើញថា ការប្រែប្រួលគឺបណ្ដាលមកពីមានទឹកជំនន់នៅឯក្បាលស្ទឹង ហើយក៏មានការច្រោះដីខ្លាំងផងដែរ ដូចជានៅស្រុកសំឡូត និងនៅខេត្តប៉ៃលិនជាដើម។

ដោយសារបរិមាណទឹកដែលហូរចុះមកពីក្បាលស្ទឹង គឺដោយសារមួយរយៈនេះមានជំនន់ទឹកភ្លៀងខ្លាំង ពីស្រុកសំឡូត និងពីខេត្តប៉ៃលិនទើបធ្វើឲ្យកម្ពស់ទឹកពីប៉ែកខាងលើ មានការហក់ឡើងខ្លាំង ដូច្នេះទ្វារទឹកទំនប់កង្ហតចាំបាច់ត្រូវបើកទម្លាក់ទឹកចូលមកក្រុងបាត់ដំបង ហេតុដូច្នេះហើយទើបប៉ុន្មានថ្ងៃចុងក្រោយនេះគឺទឹកស្ទឹងសង្កែបានហក់ឡើងខ្លាំងគួរឱ្យកត់សម្គាល់។

ជួបជាមួយកម្ពុជាថ្មី តាមរយៈទូរសព្ទនាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ នេះ លោក ខៃ សុដា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានលើកឡើងថា ការបើកទ្វារទឹកនៅទំនប់កង្ហត ដើម្បីឲ្យទឹកធ្លាក់មកតាមដងស្ទឹងសង្កែ គឺមន្ទីរមានគោលបំណងដូចជា បើកទ្វារទឹកខាងលើប៉ុន្តែត្រូវបិទទ្វារទឹកនៅទំនប់ស្ទាក់ទឹកសាលាតាអន ដើម្បីបញ្ចោល់ទឹកឱ្យឡើងខ្ពស់នោះទឹកនឹងត្រូវហៀរចូលតាមប្រឡាយទៅផ្គត់ផ្គង់ដល់ស្រែរបស់កសិករដែលកំពុងខ្វះខាតទឹកដូចជា តាមប្រឡាយឯកភ្នំ តាមប្រឡាយដូនទាវ និងតាមប្រឡាយភូមិវាល ព្រោះជាទូទៅប្រឡាយទាំងនេះត្រូវមាន នីវ៉ូ ខ្ពស់ជាងស្ទឹងសង្កែ បើត្រូវការឲ្យទឹកហូរចូលទៅតាមប្រឡាយនោះយើងត្រូវបិទទំនប់ស្ទាក់ទឹកសាលាតាអនដើម្បីឲ្យទឹកជន់ខ្លាំង ទើបអាចហូរចូលទៅបាន។ ដោយឡែកសម្រាប់ទ្វារទឹកនៅខាងក្រោមត្រូវបើកតិចៗដើម្បីឲ្យទឹកស្ទឹងសង្កែហូរទៅខាងក្រោមឲ្យប្រជាពលរដ្ឋបានបូមយកទៅប្រើប្រាស់និងស្រោចស្រពស្រូវផងដែរ។

លោកប្រធានមន្ទីរបានសង្កត់ធ្ងន់ថា បច្ចុប្បន្នគឺមិនដូចពីដើមទេ បើនិយាយឲ្យចំ ទឹកស្ទឹងសង្កែមិនបើកឲ្យហូរចោលទទេៗទៅក្នុងបឹងទន្លេសាបនោះឡើយ ដោយមានការបិទស្ទាក់ទឹកដើម្បីសន្សំសំចៃ ទុករដូវប្រាំងក្រែងមានខ្វះខាតទឹកក្នុងការប្រើប្រាស់សង្គ្រោះស្រូវប្រាំងជាដើម។

ដោយឡែកលោក អ៊ុត ក្លឹង នាយកអង្គភាពរដ្ឋាករទឹកបាត់ដំបងបានបញ្ជាក់ថា ពាក់ព័ន្ធនឹងទឹកស្ទឹងសង្កែដែលហូរមកនាំដោយដីល្បាប់មកជាមួយ គឺមិនមានអ្វីជាបញ្ហាសម្រាប់ការផលិតទឹកស្អាតនោះឡើយ។ ដោយខ្សែសង្វាក់ផលិតកម្មមានច្រើនលំដាប់ ដូច្នេះត្រឹមកម្រិតទឹកស្ទឹងដែលឡើងពណ៌លឿងដោយដីល្បាប់ទាំងនេះ គឺការផលិតទឹកស្អាតនៅតែដំណើរការបានយ៉ាងរលូនដោយមិនមានអ្វីជាឧបសគ្គរារាំងខ្សែសង្វាក់ផលិតកម្មរបស់អង្គភាពរដ្ឋាករទឹកឡើយ ដូច្នេះសូមប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ទឹករបស់អង្គភាព កុំមានការព្រួយបារម្ភអំពីទឹកដែលអស់លោកយកទៅប្រើប្រាស់ដោយគិតថាអាចអង្គភាពច្រោះមិនបានស្អាតនោះឡើយ ដោយការផលិតនៅតែច្រោះតាមខ្សែសង្វាក់ផលិតកម្មស្អាត 100%៕
អត្ថបទ៖ សោ និយមរ័ត្ន


-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


