ព័ត៌មានអន្ដរជាតិ
លោក Macron ៖ អឺរ៉ុបត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារខ្លួន ទោះត្រូវលះបង់គ្រប់បែបយ៉ាង
ខណៈពិភពលោកកំពុងបែកបាក់ ជម្លោះភូមិសាស្រ្តនយោបាយ និងប្រដាប់អាវុធ កើតឡើងបន្តបន្ទាប់ ស្របពេលច្បាប់អន្តរជាតិកាន់តែចុះខ្សោយទៅៗ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានលើកឡើងកាលពីថ្ងៃចន្ទ ថា អឺរ៉ុបបានត្រៀមខ្លួនរួចជាស្រេច ក្នុងការការពារខ្លួននិងលះបង់ជីវិតដើម្បីទឹកដី ប្រសិនបើចាំបាច់ មុនពេលកិច្ចប្រជុំសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន ដើម្បីបញ្ជាក់ជាថ្មីនូវការគាំទ្រចំពោះទីក្រុងកៀវ និងបង្កើនសម្ពាធលើប្រទេសរុស្ស៊ី។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន AFP ផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ។

កិច្ចប្រជុំកំពូលនៃសម្ព័ន្ធភាព បានចាប់ផ្តើមដោយប្រទេសបារាំង និងចក្រភពអង់គ្លេស ដើម្បីផ្តល់ការគាំទ្រផ្នែកយោធាដល់អ៊ុយក្រែន បន្ទាប់ពីការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ី ព្រមទាំងជំរុញឱ្យមានបទឈប់បាញ់ និងការចរចាសន្តិភាពឡើងវិញ។ នេះបើយោងតាមការលើកឡើងរបស់ប្រធានាធិបតីបារាំង កាលពីថ្ងៃសុក្រ។
យ៉ាងហោចណាស់ប្រមុខរដ្ឋចំនួន ២៥រូប រួមទាំងមេដឹកនាំអ៊ុយក្រែន លោក Volodymyr Zelenskyy នឹងចូលរួមកិច្ចប្រជុំនេះ។
ដោយថ្លែងសុន្ទរកថាទៅកាន់កងកម្លាំងប្រដាប់អាវុធមុនក្បួនដង្ហែរយោធាថ្ងៃទី១៤ ខែកក្កដា លោក Macron និយាយថា៖ « អឺរ៉ុបកំពុង ស្ថិតក្នុងដំណើរការនៃការក្លាយជាមហាអំណាច ក្នុងការត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារខ្លួន»។
លោក Macron និយាយថា៖ « សារដែលយើងផ្ញើទៅកាន់ពិភពលោក «សន្តិភាពគឺជាគោលដៅរបស់យើង»។ មែនហើយ! យើងឱ្យតម្លៃសេរីភាព និងនីតិរដ្ឋ។ យើងត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រយុទ្ធការពាររបស់ទាំងនោះ។ យើងនឹងលះបង់ជីវិត ប្រសិនបើចាំបាច់»។
នៅក្នុងសុន្ទរកថា លោក Macron ក៏បានអំពាវនាវឱ្យមានភាពជាដៃគូឧស្សាហកម្មការពារជាតិអឺរ៉ុបបន្ថែមទៀត ទោះបីជាប្រទេសបារាំង និងអាល្លឺម៉ង់កាលពីខែមុនបានបោះបង់ចោលកម្មវិធីយន្តហោះចម្បាំងរួមគ្នាក៏ដោយ៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


