ព័ត៌មានអន្ដរជាតិ
គុយបា ជួបវិបត្តិដាច់ចរន្តអគ្គិសនីទូទាំងប្រទេសជាលើកទី៣ ក្នុងរយៈពេលត្រឹម ២សប្តាហ៍
វិបត្តិដាច់ចរន្តអគ្គិសនីនៅគុយបា បានវិវត្តទៅជាបញ្ហាសង្គមដ៏ធ្ងន់ធ្ងរ ខណៈដែលប្រទេសនេះ ត្រូវជួបប្រទះការដាច់ថាមពលទូទាំងប្រទេសជាលើកទី៣ ក្នុងរយៈពេលត្រឹមតែពីរសប្តាហ៍ប៉ុណ្ណោះ។

តាមការផ្សាយរបស់ Euro News កំហុសបច្ចេកទេសនៅឯរោងចក្រផលិតថាមពល ក្នុងខេត្ត Holguín កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ បានបង្កជាបញ្ហាប្រេកង់ ដែលធ្វើឱ្យបណ្តាញអគ្គិសនីជាតិ (SEN) ដាច់ដំណើរការទាំងស្រុង។ ស្ថានភាពនេះ មិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែវាជាលទ្ធផលនៃវិបត្តិប្រេងឥន្ធនៈដ៏រ៉ាំរ៉ៃ ដែលបង្កឡើងដោយគោលនយោបាយដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ចាប់តាំងពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានគំរាមដាក់ពន្ធលើបណ្តាប្រទេសទាំងឡាយណា ដែលលក់ប្រេងឱ្យគុយបា។ ដោយសារតែប្រទេសនេះ អាចផលិតប្រេងបានត្រឹមតែ ៤០ភាគរយនៃតម្រូវការចាំបាច់ វិបត្តិថាមពលបានក្លាយជារឿងដែលជៀសមិនរួច ហើយដំណោះស្រាយក្នុងការនាំចូលប្រេង នៅតែស្ថិតក្នុងភាពងងឹតសូន្យ។
នៅពេលដែលចរន្តអគ្គិសនីដាច់ ប្រព័ន្ធគ្រប់គ្រងសង្គម ត្រូវបានប៉ះពាល់យ៉ាងខ្លាំង។ ក្រសួងថាមពល បានព្យាយាមរិះរកវិធីសាស្ត្រទប់ទល់ ដើម្បីផ្តល់ថាមពលទៅកាន់ទីតាំងអាទិភាព ដូចជា មន្ទីរពេទ្យ និងរោងចក្រផលិតចំណីអាហារ ប៉ុន្តែការស្តារឡើងវិញមានភាពយឺតយ៉ាវជាទីបំផុត។ ទោះបីជារដ្ឋធានីឡាហាវ៉ាន និងទីក្រុងមួយចំនួន បានទទួលចរន្តអគ្គិសនីខ្លះនៅពេលរសៀលក៏ដោយ ក៏វាគ្រាន់តែជាការជួសជុលបណ្តោះអាសន្នប៉ុណ្ណោះ។ ផលប៉ះពាល់មិនបានឈប់ត្រឹមការខ្វះភ្លើងប្រើប្រាស់នោះទេ ប៉ុន្តែវាបានធ្វើឱ្យសកម្មភាពសង្គមសំខាន់ៗជាច្រើន ដូចជា ការវះកាត់នៅមន្ទីរពេទ្យ ការដឹកជញ្ជូនសាធារណៈ សេវាអ៊ីនធឺណិត និងការផ្គត់ផ្គង់ទឹកស្អាត ត្រូវអាក់ខានទាំងស្រុង ដែលនេះបង្កជាហានិភ័យសុខភាពសាធារណៈដ៏ធ្ងន់ធ្ងរ សម្រាប់ប្រជាជនជាង ៩លាននាក់។
ស្ថានភាពនេះ មានសភាពធ្ងន់ធ្ងរ តែប្រជាជនគុយបាបានបង្ហាញពីការសម្របខ្លួន ដែលគួរឱ្យចាប់អារម្មណ៍ តាមរយៈការផ្លាស់ប្តូរទម្លាប់រស់នៅ។ ក្នុងចំណោមប្រជាជនគុយបា ការដាច់ភ្លើងបានក្លាយជា «រឿងធម្មតា» ទៅហើយ ដែលធ្វើឱ្យអ្នកស្រុកលែងមានការភ្ញាក់ផ្អើល នៅពេលដែលជីវិតរបស់ពួកគេឧស្សាហ៍ជួបប្រទះនឹងកង្វះខាតថាមពល។ គ្រួសារជាច្រើន បានងាកទៅរកបច្ចេកវិទ្យាឯករាជ្យដោយខ្លួនឯង ដូចជា ការដំឡើងបន្ទះសូឡា និងថ្មពិលចល័តនៅតាមផ្ទះ ខណៈដែលម៉ូតូ និងកង់បីអគ្គិសនី ដែលសាកថ្មដោយថាមពលពន្លឺព្រះអាទិត្យ បានក្លាយជាមធ្យោបាយដឹកជញ្ជូនចម្បង សម្រាប់ប្រជាជន ក្នុងគ្រាដែលប្រេងសាំងបានក្លាយជារបស់កម្រ។ សកម្មភាពទាំងនេះ មិនមែនជាការអភិវឌ្ឍដោយចេតនានោះទេ ប៉ុន្តែគឺជាការតស៊ូដើម្បីរស់រាន ក្នុងកាលៈទេសៈ ដែលរដ្ឋាភិបាលមិនអាចផ្តល់សេវាមូលដ្ឋានបានគ្រប់គ្រាន់៕


ប្រែសម្រួល៖ ឈាង
-
កីឡា១១ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


