KPT+
មនុស្សកើតចំខែវិច្ឆិកា មានចរិតហ្សីនទាំងនេះ
ខែវិច្ឆិកា មនុស្សធាតុទឹក មានសត្វតំណាងខ្យាដំរី ហើយបុគ្គលនេះត្រូវបានចាត់ថ្នាក់ជាមនុស្សពោរពេញដោយភក្កីភាព និងថាមពលខ្លាំងក្លា។ ថ្ងៃអង្គារជាថ្ងៃល្អសម្រាប់មនុស្សកើតខែនេះ ចំណែកលេខសំណាងមានលេខ ៨, ១១, ១៨ និង ២១។ យោងតាមក្បួនតារាសាស្ត្រគូស្នេហ៍សក្តិសមសម្រាប់ខែវិច្ឆិកាគឺ ឧសភា និង កក្កដា ។

គេជាជំពូកអ្នកដែលចូលចិត្តស្វែងយល់ពីចិត្តមនុស្ស ហើយក៏ក្លាយទៅជាអ្នកជំនាញខាងវិភាគចិត្តរបស់មនុស្សបានយ៉ាងល្អ។ ជាមនុស្សដែលពូកែជជីកសួររកការពិតនៅពេលដែលនរណាម្នាក់ព្យាយាមកុហកឬលាក់បាំង។ បើសិនគេជាប៉ូលីសវិញច្បាស់ណាស់ថា ទោះជនឧក្រិដ្ឋព្យាយាមលាក់អាថ៌កំបាំងយ៉ាងណា ក៏មិនអាចរួចផុតពីការស៊ើបអង្កេតរបស់គេបានងាយៗដែរ។

ភាពខ្លាំងរបស់ខែវិច្ឆិកាគឺមានការប្តេជ្ញាចិត្តខ្ពស់ រួមទាំងគោលដៅជាក់លាក់ និងតែងតែលើកទឹកចិត្តខ្លួនឯងជានិច្ច។ មានស្មារតីខ្ពស់ រួសរាយ ចិត្តល្អ រាល់ថ្ងៃចង់រស់នៅឲ្យបានធូរធារ បើសិនជាបាត់បង់គោលដៅ ពួកគេពិបាកនឹងផ្តោតអារម្មណ៍ឡើងវិញណាស់។ គុណសម្បត្តិធំបំផុត គឺអ្វីដែលគេបានដៅទុក ដាច់ខាតត្រូវតែសម្រេច មិនបកក្រោយឡើយ។ គេក៏ចូលចិត្តការពារមនុស្ស សត្វ និងបរិស្ថានផងដែរ។

រីឯស្នេហា គេមិននិយមលាក់លៀម និងប្រាកដប្រជាមួយមនុស្សដែលគេស្រឡាញ់។ ប៉ុន្តែ ពេលខ្លះគេធ្វើតាមតែចិត្តខ្លួនឯង និងចូលចិត្តជ្រៀតជីវិតឯកជនរបស់ដៃគូ។ គេជាប្រភេទមនុស្សដែលពុំសូវទុកចិត្តអ្នកណាឡើយ ហេតុដូចនេះគូស្នេហ៍ ត្រូវមានភាពអំណត់អត់ធ្មត់ច្រើនក្នុងការស្រលាញ់គេ។ ប៉ុន្ដែប្រសិនបើពួកគេមានអារម្មណ៍សុវត្ថិភាពជាមួយជាទីស្រឡាញ់ពេលណា គេនឹងប្រគល់ក្ដីស្រឡាញ់ក៏ដូូចជាការស្មោះត្រង់ចំពោះដៃគូតែម្នាក់គត់ ដោយមិនឆ្វេចឆ្វាចរកកង់សាគួផ្ដេសផ្ដាសទេ។

មនុស្សកើតខែវិច្ឆិកា ច្រើនតែឲ្យតម្លៃគំនិតរបស់អ្នកដទៃ ទុកជម្រើសឲ្យគេមុន តែអ្នកដទៃឯណោះអត់ខ្វល់ថាគេកើតអីទេ ហេតុនេះហើយទើប វិច្ឆិកា ច្រើនតែខកចិត្តជាញឹកញយណាស់។ ហ្នឹងឯង! ជាគុណវិបត្តិរបស់គេ។ ម្យ៉ាងទៀត គេជាមនុស្សមានអាថ៌កំបាំងច្រើន តែងចង់ដឹងរឿងអ្នកដទៃ តែមិនចង់ឲ្យអ្នកដទៃមកដឹងរឿងរបស់ខ្លួនឡើយ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Bestie
ចុចអាន៖ ដឹងខ្ទេច! ចរិតពិតអ្នកកើតខែមករា

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ