Connect with us

ចរាចរណ៍

ស្ត្រីម្នាក់បើកម៉ូតូចុះស្ពានជ្រោយចង្វារ ត្រូវរថយន្ត មកពីក្រោយបើកប៉ះដួលបោកក្បាលស្លាប់មួយរំពេច

បានផុស

នៅ

ស្ត្រីម្នាក់ខណៈកំពុងជិះម៉ូតូម្នាក់ឯងចុះពីលើស្ពានជ្រោយចង្វារ ត្រូវរថយន្តឡិចស៊ីស ៥៧០ បុកកៀរបណ្តាលឱ្យ​ដួល​បោកក្បាលស្លាប់នៅនឹងកន្លែង ស្ថិតនៅចំណុចបរិវេណរង្វង់មូលគួចកាណុង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ វេលាម៉ោង ១០ ព្រឹក ថ្ងៃទី ០៨ ខែឧសភា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា គេឃើញស្ត្រីម្នាក់បានជិះម៉ូតូស្គុបពីពណ៌ស ធ្វើដំណើរចុះលើស្ពានមិត្តភាពកម្ពុជាចិនលុះមកដល់ចំណុចចុងស្ពានខាងលិចជាប់នឹងបរិវេណគួចកាណុងកាំភ្លើងក៏ត្រូវរថយន្តឡិចស៊ីស ៥៧០​ពណ៌ស១គ្រឿង បើកស្របទិសគ្នាប៉ះដៃចង្កូតម៉ូតូនារីរងគ្រោះបណ្តាលឱ្យដួលអូសបោកក្បាលនឹងផ្លូវទាំងពាក់មួយសុវត្ថិភាពស្លាប់នៅនឹងកន្លែង។

ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថានៅវេលាកើតហេតុនោះគេឃើញម្ចាស់រថយន្តរួមទាំងប្រពន្ធដែលជាអ្នកបង្កហេតុមិនបានបើករត់ទៅណានោះពោលគឺគាត់បានឈប់រថយន្តហើយចុះទៅរាយការណ៍ប្រាប់សមត្ថកិច្ចចរាចរណ៍នៅគោល​ដៅរង្វង់មូលគួចកាណុងនោះឱ្យជួយអន្តរាគមភ្លាមៗផងដែរ។

បន្ទាប់មកអ្នកបើកបររូបនោះត្រូវបានបញ្ជូនទៅប៉ុស្តិ៍នគរបាលស្រះចកខណ្ឌដូនពេញ។ចំណែកនារីរងគ្រោះដែលគេមិនទាន់ស្គាល់អត្តសញ្ញាណភ្លាមៗឡើយនោះគឺរង់ចាំរថយន្តពេទ្យមកពិនិត្យនិងដើម្បីស្រាវជ្រាវរកក្រុមគ្រួសារឲ្យយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ រស្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម