សុខភាព
គេងមិនលក់ចង់ប្រើថ្នាំ ត្រូវស្គាល់ប្រភេទថ្នាំ និងវិធីប្រើមានសុវត្ថិភាព
គេងមិនលក់ ម៉ោង២ ម៉ោង ៣ភ្លឺ រាប់យប់ ព្រឹកឡើងគ្មានកម្លាំងនឹងក្រោកផង កុំថាឡើយទៅធ្វើការនោះ។ យ៉ាងណា ថ្នាំងងុយគេង មិនមែនមិត្តស្និទ្ធស្នាលសម្រាប់គ្នាយើងមានអាការៈគេងមិនលក់ ប៉ុន្តែបើពិតជាត្រូវប្រើថ្នាំប្រភេទនេះ អ្វីយើងត្រូវដឹងច្បាស់ជាមុន គឺប្រភេទថ្នាំ និងវិធីប្រើមានសុវត្ថិភាពជាមុនសិន។
១- ប្រភេទថ្នាំងងុយគេង

– ថ្នាំ Melatonin៖ នៅពេលបរិយាកាសខាងក្រៅ ចាប់ផ្ដើមងងឹត ខួរក្បាលចាប់ផ្ដើមផលិតអ័រម៉ូនមួយប្រភេទ ហៅថា Melatonin។ អ័រម៉ូននេះកំណត់វដ្ដនៃការគេង ដោយបញ្ជាទៅរាងកាយ ដល់ពេលសម្រាកហើយ។ ខួរក្បាលផលិតអ័រម៉ូននេះតិច នៅពេលមានពន្លឺ និងផលិតច្រើន នៅពេលងងឹត។ អាយុក៏ពាក់ព័ន្ធនឹងការផលិតអ័រម៉ូននេះដូចគ្នា ពេលអាយុកាន់តែច្រើន ការផលិតអ័រម៉ូន Melatonin កាន់តែតិច។ ថ្នាំជំនួយការគេងភាគច្រើន មានផ្ទុកសារធាតុ Melatonin នេះ។ ថ្នាំនេះ ល្អបំផុតពេលប្រើក្នុងករណីដូចជា៖
- ពេលធ្វើតាមយន្តហោះរយៈចម្ងាយឆ្ងាយ ហើយមានការផ្លាស់ប្ដូរម៉ោងគេង
- ពេលមានបញ្ហាមិនងងុយគេង នៅពេលយប់
- ពេលផ្លាស់ប្ដូរម៉ោងធ្វើការវេនយប់
– ថ្នាំប្រឆាំងអ៊ីស្ដាមីន (Sedating Antihistamines)៖ ថ្នាំប្រឆាំងអ៊ីស្ដាមីន អាចប្រើប្រាស់ជួយដល់យើងមានបញ្ហាគេងមិនលក់។ ពិតណាស់ ថ្នាំប្រឆាំងអ៊ីស្ដាមីន អាចរកទិញបានដោយមិនចាំបាច់មានវេជ្ជបញ្ជា ត្រូវបានប្រើប្រាស់ព្យាបាលអាលែកហ្ស៊ី ហើយអាចបណ្ដាលឲ្យងងុយគេង។ ថ្នាំប្រឆាំងអ៊ីស្ដាមីន ជំនាន់ទី១ ឬ (Sedating Antihistamines) ត្រូវប្រើប្រាស់ ដើម្បីជំនួយការគេង ឬសម្រួលភាពតានតឹង និងស្មុគស្មាញ។
– ឫសដើម Valerian៖ ឫសដើម Valerian ត្រូវប្រើប្រាស់ជាឱសថ តាំងពីសម័យក្រិក និងអាណាចក្រ រ៉ូម មកម្ល៉េះ។ ឫសដើមនេះ ជំនួយដល់ការគេង ការសម្រាក និងសម្រួលភាពស្មុគស្មាញ។ ឫសដើមនេះ យកធ្វើជាតែ ថ្នាំគ្រាប់ សម្រាប់ផឹកបាន។
– ថ្នាំ Hypnotics៖ Hypnotics ជាក្រុមថ្នាំងងុយគេង ប៉ុន្តែដើម្បីអាចមានសិទ្ធិទិញថ្នាំនេះ ទាល់តែមានវេជ្ជបញ្ជា។ ពេទ្យនឹងចេញវេជ្ជបញ្ជាឲ្យប្រើប្រាស់ថ្នាំនេះ ពេលមានបញ្ហាគេងមិនលក់រយៈពេលយូរ ព្រោះថ្នាំនេះ មានផលប៉ះពាល់ជាច្រើន។
២- វិធីប្រើប្រាស់ថ្នាំឲ្យមានសុវត្ថិភាព

សមាគមឱសថសម្រាប់ជំនួយការគេងនៅអាមេរិក ណែនាំឲ្យប្រើប្រាស់ថ្នាំងងុយគេង ដូចខាងក្រោម៖
– កុំលេបថ្នាំ ដោយគ្មានណែនាំពីពេទ្យ
– កុំផឹកជាតិអាល់កុល មុនពេលលេបថ្នាំ
– លេបថ្នាំក្នុងកម្រិតដំបូង ប្រសិនបើយើងគ្មានគម្រោងធ្វើការនៅព្រឹកបន្ទាប់ទេ
– ទាក់ទងពេទ្យភ្លាមៗ ប្រសិនមានផលប៉ះពាល់ណាមួយកើតឡើង៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ពេលសុខភាពខ្សោយ ត្រូវស្វែងរកសិនថា មានជម្រើសព្យាបាលណាក្រៅពីថ្នាំទេ?
ចុចអាន៖ លម្អិតខ្ទេចខ្ទីរឿងពុលថ្នាំអាស្ពីរីន និងវិធីព្យាបាលទាន់ពេល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក Vance ថា ការចរចាជាមួយអ៊ីរ៉ង់ រីកចម្រើនខ្លះៗហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
កីឡា៣ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ អ្នកស្រាវជ្រាវរកឃើញសាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗដែនដីអាណាចក្រខ្មែរ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជារកចំណូលបានជិត ២ ពាន់លានដុល្លារ ពីការនាំចេញទៅវៀតណាម កើនឡើងជាង ១០%
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoកាតព្វកិច្ចយោធានៅវៀតណាម៖ វិន័យដែក និងទណ្ឌកម្មធ្ងន់ធ្ងរ សម្រាប់អ្នកគេចវេះ


