Connect with us

សុខភាព

លម្អិត​ខ្ទេចខ្ទី​រឿង​ពុល​ថ្នាំ​អាស្ពីរីន និង​វិធី​ព្យាបាល​ទាន់​ពេល

បានផុស

នៅ

គ្នា​យើង​មួយ​ចំនួន​ដឹង​ស្រាប់​ហើយ​ថា ថ្នាំ​អាស្ពីរីន ជា​ប្រភេទ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់។ អ្នក​ខ្លះ​ប្រើ​ខុស​ក្បួន​រហូត​ដល់​ពុល​ក៏​មាន។ រឿង​ពុល​ថ្នាំ​អាស្ពីរីន​ទៀត​សោត អាច​ដោយ​ចេតនា ឬ​ចៃដន្យ។ អ្នក​ខ្លះ​ប្រើ​ថ្នាំ​អាស្ពីរីន​ក្នុង​ចំនួន​ច្រើន ធ្វើ​អត្តឃាត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ពុល​ថ្នាំ​អាស្ពីរីន​ដោយ​ចៃដន្យ ធម្មតា​កើត​ចំពោះ​កុមារ។ ការ​ពុល​ថ្នាំ​អាស្ពីរីន​អាច​កើត​ឡើង បើ​គ្នា​យើង​ណា​ម្នាក់​ប្រើ​ថ្នាំ​អាស្ពីរីន​ លាយ​បញ្ចូល​គ្នា​ជាមួយ​សារធាតុ​ដូច​អាស្ពីរីន ក្នុង​កម្រិត​ប្រើ​ប្រាស់​ខុស ឬ​ក្នុង​រយៈពេល​យូរ​អង្វែង។ ជា​ទូទៅ ករណី​នេះ​កើត​ឡើង​លើ​អ្នក​មាន​ជំងឺ​រ៉ាំរ៉ៃ។

១- រោគសញ្ញាពុលថ្នាំអាស្ពីរីន
– ក្អួត
– គ្រុន​ក្ដៅ
– សន្លប់​ធំ
– ចង់​សន្លប់
– ងងុយ​ដេក
– ដើរ​មិន​នឹង
– ខ្សោះ​ជាតិ​ទឹក
– វង្វេងវង្វាន់​ស្មារតី
– អាកប្បកិរិយា​ចម្លែក
– សមត្ថភាព​ស្ដាប់​ថយ​ចុះ
– ហ៊ឹងត្រចៀក (ឮ​សំឡេង​ងឺង​ក្នុង​ត្រចៀក)
– ដក​ដង្ហើម​ញាប់ (ដង្ហើម​ខ្ពស់​ច្រើន​ខុស​ធម្មតា)។

២- ពេលត្រូវរត់រកពេទ្យ

បើ​មាន​រោគ​សញ្ញា​កម្រិត​ស្រាល​នៃ​ការ​លើស​កម្រិត​ជាតិ​ថ្នាំ​អាស្ពីរីន ដូចជា ហ៊ឹង​ត្រចៀក ស្ងួត​មាត់ និង​វិល​មុខ សូម​ទៅ​ពេទ្យ​ឆែក​មើល។ ពេទ្យ​អាច​នឹង​បញ្ឈប់ ឬ​កាត់​បន្ថយ​កម្រិត​ប្រើ​ថ្នាំ​មួយ​ចំនួន។ ទៅ​ពេទ្យ​ភ្លាម បើ​ប្រើ​លើស​កម្រិត​ជាតិ​ថ្នាំ​អាស្ពីរីន ដែល​មាន​ចេញ​សញ្ញា៖
– សន្លប់
– ប្រកាច់
– ក្អួតខ្លាំង
– មិន​ដក​ដង្ហើម
– ឡេះឡះ ឬទន់ល្វើយ។

ហើយ​សូម​ប្រាប់​ពេទ្យ​ព័ត៌មាន​ទាក់​ទង​ថ្នាំ​យើង​ប្រើ និង​អ្នក​ពុល៖
– ដប​ថ្នាំ
– លេប​ថ្នាំ​អី​ខ្លះ
– អាយុ​អ្នក​ពុល
– លេប​ថ្នាំ​ពេល​ណា
– មាន​បញ្ហា​សុខភាព​អី​ផ្សេង​អត់
– លេប​ថ្នាំ​ហើយ មាន​ផឹក​ស្រា​អត់ ឬ​លេប​ជាមួយ​ថ្នាំ​ផ្សេង​ទៀត​អត់។

៣- ព្យាបាលការពុលថ្នាំអាស្ពីរីន

ការ​ព្យាបាល​គឺ​ដើម្បី៖
– បង្ការ​ការ​ជ្រាប​ថ្នាំ​អាស្ពីរីន
– ផ្ដល់​ជាតិ​ទឹក​ឡើង​វិញ និង​កែ​តម្រូវ​លំនឹង​អាស៊ីដ-បាស
– លាង​ជម្រះ​ចេញ​ជាតិ​សាលីស៊ីឡាត (salicylate) ចេញ​ពី​រាងកាយ។

មួយ​ម៉ោង​ក្រោយ​ពុល​ថ្នាំ (លេប​ចូល​ជាតិ​សាលីស៊ីឡាត) ត្រូវ​លាង​ក្រពះ។ ពេទ្យ​អាច​ប្រើ​សូលុយស្យុង​សូដ្យូម (ទឹក​សេរ៉ូម​ប្រៃ) ដែល​មាន​កំហាប់​ដូច​នឹង​កំហាប់​ឈាម​ក្នុង​រាង​កាយ មក​លាង​ក្រពះ។ ពេទ្យ​អាច​ប្រើ​បច្ចេកទេស​នេះ ជួយ​អ្នក​មាន​បញ្ហា​ខ្សោយ​តម្រងនោម ដើម្បី​សម្អាត​ជាតិ​ពុល កាន់​តែ​រហ័ស។

ដើម្បី​ព្យាបាល​ការ​ពុល​ថ្នាំ​អាស្ពីរីន ទូទៅ គេ​ត្រូវ​ប្រើ​ថ្នាំ៖

– ថ្នាំ​ធ្យូង​ខ្មៅ៖ ដើម្បី​បញ្ឈប់​ជាតិ​ថ្នាំ​អាស្ពីរីន​ជ្រាប​ចូល​រាងកាយ ពេទ្យ​អាច​ប្រើ​ថ្នាំ​ធ្យូង​ខ្មៅ ដើម្បី​ជួយ​បឺត​ស្រូប​យក​ជាតិ​សាលីស៊ីឡាត​សល់​ក្នុង​ក្រពះ។ ថ្នាំ​បញ្ចុះ​លាមក​ ក៏​មាន​ប្រយោជន៍​ដែរ​ក្នុង​ការ​ជំរុញ​បន្ទោបង់​លាមក ដើម្បី​ជួយ​ដល់​រាងកាយ​លាង​ជម្រះ​ជាតិ​ពុល​ចេញ​មក​ក្រៅ។ ការ​ពុល​ថ្នាំ​អាស្ពីរីន​ធ្ងន់ធ្ងរ ត្រូវ​ប្រើ​ថ្នាំ​ធ្យូង​ខ្មៅ​ច្រើន។

– ចាក់​សេរ៉ូម​តាម​សរសៃ៖ ពុល​ថ្នាំ​អាស្ពីរីន ធ្វើ​ឲ្យ​ខ្សោះ​ជាតិ​ទឹក។ ដើម្បី​ឲ្យ​មាន​ជាតិ​ទឹក​គ្រប់​គ្រាន់​វិញ ពេទ្យ​នឹង​ចាក់​សេរ៉ូម​តាម​សរសៃ​វ៉ែន (សរសៃ​ឈាម)។

– បញ្ចុះ​ទឹក​នោម​ដោយ​ប្រើ​សារធាតុ​អាល់កាឡាំង ជួយ​កាត់​បន្ថយ​ជាតិ​សាលីស៊ីឡាត ក្នុង​រាង​កាយ។ ក្នុង​អំឡុង​បញ្ចុះ​ទឹក​នោម​ដោយសារ​ធាតុ​អាល់កាឡាំង សមាសធាតុ​ក្នុង​ធាតុ​អាល់កាឡាំង មាន​ឥទ្ធិពល​លើ​គីមី​សាស្ត្រ​ក្នុង​ឈាម និង​ទឹក​នោម ដើម្បី​ជួយ​តម្រង​នោម​សម្អាត​ជាតិ​សាលីស៊ីឡាត បាន​កាន់​តែ​ច្រើន។ ស្ទើរ​គ្រប់​ករណី​ទាំង​អស់ គេ​ប្រើ​សូដ្យូម​ប៊ីកាបូណាត (sodium bicarbonate) ចាក់​បញ្ចូល​តាម​សរសៃ​វ៉ែន ដើម្បី​ធ្វើ​ឲ្យ​ឈាម និង​ទឹក​នោម​កាន់​តែ​អាល់កាឡាំង​ថែម​ទៀត។ ជាតិ​សាលីស៊ីឡាត​កាន់​តែ​ច្រើន នឹង​ចេញ​ពី​រាងកាយ​តាម​ទឹក​នោម។ ពេល​ខ្លះ គេ​ក៏​ប្រើ​ប៉ូតាស្យូម ដើម្បី​បង្ការ​ការ​ថយ​ចុះ​ជាតិ​ប៉ូតាស្យូម​ក្នុង​ឈាម​ដែរ។

អ្នក​ពុល​ថ្នាំ​អាច​ត្រូវ​ការ៖
– ម៉ាស៊ីន​ជំនួយ​ដង្ហើម
– ដាក់​សុង​នោម ដើម្បី​តាម​ដាន​ទឹក​នោម
– ប្រើ​ថ្នាំ​គ្រប់គ្រង​ការ​ឡេះឡះ ប្រកាច់ និង​ផល​វិបាក​ផ្សេងៗ​ទៀត៕

អត្ថបទផ្ដល់ដោយ៖Hello Krupet

ចុចអាន៖ការស្រាវជ្រាវ៖ ថ្នាំអាស្ពីរីនកម្រិតទាប អាចកាត់បន្ថយហានិភ័យ មិនឱ្យអ្នកជំងឺកូវីដឈឺធ្ងន់ឬស្លាប់បាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទី មុន

អ្នកវិទ្យាសាស្រ្តរកឃើញថ្នាំ ជួយអ្នកខ្ជិលហាត់ប្រាណ ឲ្យឡើងសាច់ដុំដូចគេដូចឯង

ព័ត៌មានជាតិ១០ នាទី មុន

រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៥ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

Sokha Hotels

ព័ត៌មានពេញនិយម