សុខភាព
ភេសជ្ជៈសុខភាពទាំង ៥ សក្ដិសមបំផុតសម្រាប់ទទួលទាននៅរដូវក្ដៅនេះ
ពេលនិយាយអំពីការសម្រកទម្ងន់ តែបៃតងតែងជាជម្រើសដ៏ពេញនិយមបំផុត។ វាគឺជាឃ្លាំងផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយបណ្ដេញជាតិពុលនិងជំរុញការរំលាយអាហារ ។ ក្រៅពីនេះវាក៏ត្រូវបានគេដឹងថាផ្ដល់អត្ថប្រយោជន៍ដល់បេះដូង បន្ថយកូឡេស្តេរ៉ុល កាត់បន្ថយការរលាកនិងច្រើនទៀត។
ខាងក្រោមនេះជាភេសជ្ជៈសុខភាពនៃតែបៃតងងាយៗ និងសក្ដិសមបំផុតសម្រាប់ទទួលទាននៅរដូវក្ដៅនេះ
១ ទឹកតែបៃតងជាមួយជីរអង្កាមនិងខ្ញី

ដំបូងអ្នកត្រូវមានតែបៃតងមួយកែវដែលឆុងក្ដៅៗ បន្ទាប់បន្ថែមចំណិតខ្ញីស្តើងៗ ចំនួន ២ ទៅ៣ ចំណិត និងស្លឹកជីរអង្កាម ចុងក្រោយដាក់ទឹកកកជាការស្រេច។
២ ទឹកផ្លែ Peach ជាមួយតែបៃតង

ឆុងតែបៃតងរួចបន្ថែមបំណែកនៃផ្លែ Peach នៅក្នុងកែវ បន្ទាប់មកដាក់ទឹកកកខ្លះៗ ហើយបន្ថែមស្ករសមួយស្លាបព្រាកាហ្វេ។
៣ តែបៃតងក្រូចឆ្មា

មិនមែនជារឿងចម្លែកទេចំពោះតែបៃតងក្រូចឆ្មារ។ នេះជាតិចនិកមួយជួយដល់រាងកាយក្នុងរដូវក្ដៅ។ ងាយៗគ្រាន់តែឆុងតែ រួចបន្ថែមទឹកក្រូចឆ្មារនិងទឹកកកចូល។
៤ តែកុលាប

យកផ្កាកុលាបចំនួន ៤ទៅ៥សន្លឹក កិនលាយជាមួយស្ករសមួយស្លាបព្រាកាហ្វេ និងទឹកក្រូចឆ្មារមួយស្លាបព្រា។ បន្ទាប់មកថែមទឹកកក២ឬ៣ដុំចូលជាការស្រេច។
៥ ម្នាស់និងតែបៃតងទឹកឃ្មុំ

រសជាតិស្រស់នៃម្នាស់តែងតែជាជម្រើសដ៏ល្អគ្រប់ភេសជ្ជៈរបស់អ្នក។ ចិតម្នាស់ជាចំណិតស្ដើងៗដាក់ចូលទៅក្នុងកែវ រួចបន្ថែមទឹកឃ្មុំកន្លះស្លាបព្រាកាហ្វេ ហើយលាយជាមួយទឹកកក។ វិធីមួយទៀតអាចកិនម្នាស់ដាក់កែវក៏បាន តាមចំណង់ចំណូលចិត្ត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ប្រយ័ត្ន! អាការច្បាស់ៗបញ្ជាក់ថា រាងកាយយើងមានជំងឺមហារីកកូនកណ្ដុរ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


