កូវីដ-១៩
ឈប់សង្ស័យ! ទោះមានកម្រិតវីតាមីន D ទាបក្នុងរាងកាយពិតមែន តែក៏មិនបង្កហានិភ័យឆ្លងកូវីដធ្ងន់ធ្ងរដែរ
ការសិក្សាមួយដែលត្រូវបានចេញផ្សាយកាលពីថ្ងៃពុធ ដោយ JAMA Network Open បានរកឃើញថា កម្រិតវីតាមីន D ទាបក្នុងឈាមមិនបានបង្កើនហានិភ័យឆ្លងកូវីដ ១៩ ធ្ងន់ធ្ងរនោះទេ។

ទិន្នន័យបានបង្ហាញថា អ្នកដែលមានកម្រិតវីតាមីន D ទាបឬកម្រិតមធ្យមក្នុងឈាមរបស់ពួកគេបង្ហាញថាមិនមានហានិភ័យនៃការឆ្លងកូវីដដូចគេថាឡើយ។ ដោយសារវត្តមានអង់ទីគ័រឬកោសិកាទើបធ្វើឲ្យមានប្រព័ន្ធភាពស៊ាំក្នុងរាងកាយ ។

អ្នកស្រាវជ្រាវដែលមកពីមន្ទីរពិសោធន៍វិភាគរោគវិនិច្ឆ័យដែលជាខ្សែសង្វាក់ជាតិនៃមន្ទីរពិសោធន៍ធ្វើតេស្តវេជ្ជសាស្ត្របានសរសេរថា“ យើងមិនបានរកឃើញភស្តុតាងណាមួយទាក់ទងនឹងការផ្សារភ្ជាប់ឯករាជ្យរវាងកម្រិតវីតាមីន D ទាប និងការធ្វើតេស្តវិជ្ជមានចំពោះអង់ទីគ័រទៅនឹងកូវីដឡើយ ” ។ ពួកគេបាននិយាយថា ការស្រាវជ្រាវទាំងនេះមិនគាំទ្រដល់សម្មតិកម្មដែលថាវីតាមីន D ទាប ដើរតួនាទីក្នុងការងាយនឹងឆ្លងមេរោគនោះទេ។

បើយោងតាម Harvard T.H. Chan នៃសាលាសុខភាពសាធារណៈបង្ហាញថា វីតាមីន D ត្រូវបានគេចាត់ទុកថា ជាសារធាតុចិញ្ចឹមដ៏សំខាន់សម្រាប់សុខភាពនិងភាពស៊ាំក្នុងរាងកាយ។ ការសិក្សាបង្ហាញបន្ថែមទៀតថា ហានិភ័យនៃវីតាមីន Dទាបមានលក្ខណៈតិចតួចប៉ុណ្ណោះចំពោះកូវីដ ហើយករណីនេះមានតែចំពោះជនជាតិស្បែកខ្មៅដែលជាប្រវត្តិសាស្ត្រមានកម្រិតវីតាមីន D ទាបជាងក្រុមជនជាតិដទៃទៀត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖UPI
-
កីឡា១៦ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


