សុខភាព
ប្រេងអូលីវទាំងនេះមិនត្រឹមសម្រាប់ចម្អិនអាហារ តែក៏សំបូរវីតាមីនចម្រុះផ្ដល់ដល់រាងកាយ
ប្រេងអូលីវមានច្រើនប្រភេទនិងមានគ្រប់ទម្រង់ តែមិនមែនមានន័យថាយើងចេះតែប្រើដោយមិនបានយល់ពីសារប្រយោជន៍ចំពោះសុខភាពឡើយ។
ខាងក្រោមនេះ ជាប្រេងអូលីវប្រើបានគ្រប់អាហារនិងផ្ដល់វីតាមីនចម្រុះដល់រាងកាយច្រើនអនេក។
១ ប្រេងសណ្ដែកសៀង

សំបូរទៅដោយវីតាមីនA , BនិងE ប្រេងសណ្ដែកនេះ ប្រើស្ទើរតែគ្រប់ប្រភេទ នៃការចម្អិនអាហារដូចជាចៀន ឆា ដុតនំនិងមុខម្ហូបជាច្រើនទៀត។
២ ប្រេងផ្កាឈូករ័ត្ន

ប្រេងផ្កាឈូករ័ត្នមានលក្ខណៈស្រាលនិងស្រួលទទួលទាន ថែមទាំងផ្ដល់នូវសុខភាពល្អ ជាពិសេសប្រេងនេះត្រូវបានគេធានាអះអាងថា មិនមានខ្លាញ់ឆ្អែតទេ។
៣ ប្រេងមានសុខភាព

ប្រេងនេះគឺជាការលាយបញ្ចូលគ្នារវាងប្រេងស្រូវសាលីនិងប្រេងផ្កាឈូករ័ត្ន។ វាផ្ទុកទៅដោយវីតាមីន A , D និងសារធាតុសំខាន់ៗជាច្រើនទៀត ហើយវាមានរសជាតិមុតនិងអាចយកទៅធ្វើម្ហូបផ្សេងៗគ្នាបានច្រើន។
៤ ប្រេងសុខភាពស្រូវសាលី

ប្រេងនេះត្រូវបានដកស្រង់ចេញពីស្រទាប់ខាងក្រៅនៃគ្រាប់ស្រូវសាលី ហើយផ្ដល់នូវជាតិខ្លាញ់វីតាមីន E និងសារធាតុចិញ្ចឹមចាំបាច់ផ្សេងៗទៀតដល់រាងកាយ។
៥ ប្រេងគ្រាប់ធុញ្ញជាតិ

ដោយប្រើបច្ចេកទេសតាមបែបបុរាណ ប្រេងនេះល្អសម្រាប់រាល់ការចម្អិនគ្រប់ទម្រង់។ ប្រេងគ្រាប់ធញ្ញជាតិ ក៏ផ្ដល់នូវរសជាតិឈ្ងុយឆ្ងាញ់ ដែលជួយបង្កើនរសជាតិនិងក្លិនក្រអូបនៃម្ហូបដែលវាត្រូវបានបន្ថែម៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖food
ចុចអាន៖កាហ្វេអ៊ីនក៏មានអត្ថប្រយោជន៍ខ្លាំងសម្រាប់សុខភាពសក់ក្រោយវ័យ ៤០ ឆ្នាំ
ចុចអាន៖វីតាមីនចម្រុះអាចមានគ្រោះថ្នាក់ដល់ជីវិត បើសិនប្រើដោយគ្មានការចាំបាច់
-
កីឡា១៨ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoហូឡង់ ប្រកាសលែងជួយអ៊ុយក្រែន ទៀតហើយ ក្នុងសង្គ្រាម ជាមួយរុស្ស៊ី


