សុខភាព
ប្រយ័ត្ន! អាការច្បាស់ៗបញ្ជាក់ថា រាងកាយយើងមានជំងឺមហារីកកូនកណ្ដុរ
បើសិនអ្នកមានសញ្ញាទាំងនេះក្នុងរាងកាយ សូមប្រញាប់ទៅជួបគ្រូពេទ្យជំនាញជាបន្ទាន់៖
១ កូនកណ្ដុរចាប់ផ្ដើមហើម

ប្រព័ន្ធកូនកណ្ដុរមានផ្ទុកសារធាតុដូចជាកោសិកាឈាមស ដែលជួយប្រឆាំងនឹងការឆ្លង។ ក្នុងពេលមានជំងឺមហារីកកូនកណ្ដុរ កោសិកាក្នុងកូនកណ្ដុរអាចទៅជាមិនធម្មតា។ ដុំសាច់អាចវិវត្តទៅជាថ្នាំងកង់ៗ យូរៗទៅវានឹងរីកកាន់តែធំ។ យោងតាមគ្លីនិក Mayo បានបង្ហាញថា ការហើមកូនកណ្ដុរដែលមិនមានការឈឺចាប់នៅក ក្លៀក ឬក្រលៀនអាចបង្ហាញពីជំងឺមហារីកកូនកណ្ដុរ។
២ ញើសជោគខ្លួនពេលគេងយប់

ជំងឺមហារីកគ្រាប់ឈាមនិងជំងឺមហារីកកូនកណ្ដុរគឺជាជំងឺមហារីកពីរដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការបែកញើសពេលយប់ ។ អ្នកវិទ្យាសាស្ត្រមិនច្បាស់ថា ហេតុអ្វីបានជារឿងនេះកើតឡើងនោះទេ ប៉ុន្តែវាអាចបណ្ដាលមកពីជំងឺមហារីកបង្កើនសីតុណ្ហភាពរាងកាយ ឬបញ្ចេញជាតិគីមីដែលបណ្ដាលឲ្យបែកញើស។
៣ គ្រុនក្ដៅ

គ្រុនក្ដៅច្រើនតែបណ្ដាលមកពីជំងឺតូចៗមួយចំនួន ប៉ុន្តែក្នុងករណីដ៏កម្រវាអាចជាសញ្ញានៃជំងឺមហារីកកូនកណ្ដុរ។ ប្រសិនបើអ្នកមានគ្រុនក្ដៅ យូរទៅដោយគ្មានមូលហេតុ សូមប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់។
៤ អស់កម្លាំងល្ហិតល្ហៃ

អ្នកដែលមានជំងឺមហារីកច្រើនតែជួបប្រទះភាពនឿយហត់ ដោយសាររាងកាយព្យាយាមប្រយុទ្ធប្រឆាំងនឹងកោសិកាដែលអាចចូលមករំខានបាន។ យោងតាមការសិក្សាឆ្នាំ ២០១៦ នៅ Lancet Oncology អ្នកជំងឺមហារីកកូនកណ្ដុរមានអត្រាខ្ពស់នៃការអស់កម្លាំងធ្ងន់ធ្ងរ និងអូសបន្លាយពេល។ ប្រសិនបើអ្នកមានអារម្មណ៍ថានឿយហត់ជាប្រចាំ យកល្អគួរតែពិនិត្យឲ្យបានដិតដល់។ យោងតាមមជ្ឈមណ្ឌលព្យាបាលជំងឺមហារីករបស់អាមេរិកបានបញ្ជាក់ថា ពេលខ្លះភាពអស់កម្លាំងគឺជាសញ្ញាតែមួយគត់នៃជំងឺមហារីកកូនកណ្ដុរ។
៥ ស្រកទម្ងន់

អ្នកជំនាញគិតថា ការស្រកទម្ងន់ទាក់ទងនឹងជំងឺមហារីក គឺបណ្ដាលមកពីជំងឺមហារីកបានបំផ្លាញការរំលាយអាហារ ដោយដុតបំផ្លាញកាឡូរីកាន់តែច្រើន សម្រាប់ការលូតលាស់របស់វា។
បើអ្នកជួបប្រទះនឹងការស្រកទម្ងន់លើសពី ១០ ភាគរយឬច្រើនជាងនេះនៃទម្ងន់រាងកាយក្នុងរយៈពេល ៦ ខែ គួរតែទៅជួបគ្រូពេទ្យជាប្រញាប់៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖វីតាមីនចម្រុះអាចមានគ្រោះថ្នាក់ដល់ជីវិត បើសិនប្រើដោយគ្មានការចាំបាច់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


