ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន អញ្ជើញចូលរួមបុណ្យសព ឧបាសិកា នង តាំងអ៉ឹម ដែលត្រូវជាម្តាយបង្កើតលោក គង់ វិបុល
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រួមជាមួយ ឧកញ៉ា ផែរ ហុកឈួន និងលោកស្រីឧកញ៉ា អ៉ឹម ស៊ីស្រ៊ន នៅព្រឹក ថ្ងៃសៅរ៍ទី២៩ ខែឧសភា ឆ្នាំ២០២១នេះ បានអញ្ជើញចូលរួមបុណ្យសព ឧបាសិកា នង តាំងអ៉ឹមដែលត្រូវជាម្តាយបង្កើតរបស់ លោកគង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ស្ថិតនៅផ្ទះលេខ ២១ ផ្លូវលេខ២២២ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
សូមបញ្ចាក់ថា ឧបាសិកា នង តាំងអ៉ឹម បានទទួលមរណភាព នៅថ្ងៃសុក្រទី២៨ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ០៦:០០នាទីព្រឹក ក្នុងជន្មាយុ៩១ឆ្នាំ ដោយជរាពាធ។



លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានសម្តែងនូវការសោយស្តាយនិងចូលរួមនូវការរំលែកទុក្ខដ៏ក្រៀមក្រំជាមួយលោកគង់ វិបុល និងក្រុមគ្រួសារសពទាំងអស់ ហើយឧទ្ទិសបួងសួងដល់វត្ថុស័ក្ដិសិទ្ធិក្នុងលោក និងតេជះបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធរបស់ ឧបាសិកា បានទៅសោយក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
អត្ថបទ៖ វិមាន

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា