ចរាចរណ៍
ជិះម៉ូតូឆ្លងផ្លូវជ្រុលបុកជាមួយមួយគ្រឿងទៀតត្រូវរថយន្តកុងតឺន័រកិនស្លាប់យ៉ាងអាណោចអាធ័ម
ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្នជ្រុលបុកគ្នាម៉ូតូមួយគ្រឿងទៀតបណ្តាលឱ្យដួលទៅនឹងថ្នល់ភ្លាមនោះក៏ត្រូវរថយន្តកុងតឺន័របេីកមកកិនបណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុហើយគេចខ្លួនបាត់។

ហេតុការណ៍ នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៤០នាទីល្ងាច ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចមុខបុរីសែនមនោរម្យ តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញជនរងគ្រោះជិះម៉ូតូម៉ាកស្កូបពីពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1HT 0002 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិចខណៈមកដល់ចំណុចកើតហេតុក៏ទាញចង្កូតបត់ឆ្វេងឆ្លងផ្លូវក៏ជ្រុលបុកម៉ូតូមួយគ្រឿងទៀតដែលធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតបណ្តាលឱ្យដួលទៅនឹងថ្នល់ភ្លាមនោះស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿងទៀតមិនចាំស្លាកលេខមកពីក្រោយក៏កិនបណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ រួចរថយន្តនិងម៉ូតូក៏បើកគេចចេញពីកន្លែងកើតហេតុបាត់។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុនិងប្រគល់សពទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ សុខា



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ