Connect with us

ព័ត៌មានជាតិ

ពិធី​ករ​ល្បី​ឈ្មោះ ភោ សុផានិត ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន

បានផុស

នៅ

លោក ភោ សុផានិត ពិធី​ករ​ល្បី​ឈ្មោះ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន កាល​ពីថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ ២០២០ វេលា​ម៉ោង១៩ និង០០នាទី ដោយ​សង្ស័យ​ចេញ​សែក​ស្អុយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​របាយការ​ណ៍​របស់​សមត្ថ​កិច្ច​ កម្លាំង​ជំនាញ​របស់​ការិយាល័យ​បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០១ នាក់ នៅ​ចំណុច​ហាង​កាហ្វេ​អា​ម៉ា​ហ្សូ​ន ផ្លូវ​ព្រះមុន្នីវង្ស សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ពីបទ មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០២០ តាម​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​លេខ​១៣០០«​ឃ​១»​ដ​.​ច​.​ន ចុះ​ថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ​២០២០ ចេញ​ដោយ​លោក វ៉ាន់ សែន​វិសុទ្ធ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បញ្ជូនមក​ការិយាល័យ​ចាត់ការ​តាម​នីតិវិធី​មាន​៖

១. ឈ្មោះ ភោ សុ​ផានិត ភេទប្រុស អាយុ៤៤ ឆ្នាំ ជនជាតិខ្មែរ ​មុខរបរ ពាណិជ្ជករ។ ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ។ បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ការិយាល័យ​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជំរុញការងារ ចុះបញ្ជីដីធ្លី បង្ហើយនៅភូមិសាស្ត្រខេត្តរតនគិរី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រុស្ស៊ី​ទាមទារ​​​​អ៊ុយក្រែន​ដក​ទ័ព​ចេញ​ពីខេត្តទាំង៤​ដែលរុស្ស៊ីកាន់កាប់​ ខណៈ​ហ្សេលេនស្គី​​ឲ្យបស្ចឹមប្រទេស​បន្តជួយ​

ព័ត៌មានជាតិ៥ ម៉ោង មុន

យុវជនម្នាក់មក​ពី​ទី​រួម​ស្រុក​សំបូរ​ទទួល​បាន​ជ័យលាភីលេខ១ ក្នុង​ទិវា​ប្រាក់​រៀលឆ្នាំ២០២៥

ព័ត៌មានជាតិ៦ ម៉ោង មុន

​ភ្នំ​ខ្នង​ផ្សារ នឹង​អភិវឌ្ឍន៍ទៅតាមស្ដង់ដារ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរជាតិ និងអន្តរជាតិ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រុស្ស៊ី-អ៊ុយក្រែន​​​យល់​ព្រម​​ដោះ​ដូរ​ឈ្លើយសឹក​​​ម្ខាង​១០០​០​នាក់​ ​ប៉ុន្តែ​​គ្មាន​លទ្ធផល​បញ្ចប់សង្គ្រាម​

Sokha Hotels

ព័ត៌មានពេញនិយម