KPT+
គន្លឹះ៥ យ៉ាង ថែរក្សារថយន្តក្នុងរដូវវស្សានេះបានយ៉ាងល្អ
យើងត្រូវថែរក្សាយានយន្តរបស់យើងឲ្យបានល្អ ដើម្បីធានាសុវត្ថិភាព មិនត្រឹមតែការបើកបរប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងអាចរក្សាយានយន្តបានច្រើនឆ្នាំទៅមុខទៀត។
អនុវត្តតាមការណែនាំទាំងនេះ សម្រាប់គន្លឹះថែទាំរថយន្តនៅរដូវវស្សា ៖
១. កុំទុកឲ្យទឹកភ្លៀងនៅជាប់ជាមួយរថយន្តយូរពេក

ទឹកភ្លៀងនឹងធ្វើឲ្យខូចដល់ថ្នាំលាបរបស់រថយន្ត ដូច្នេះសូមលាងរថយន្តបន្ទាប់ពីបានបើកបរពេញមួយថ្ងៃ។ ប្រសិនបើរថយន្តត្រូវនៅខាងក្រៅរយៈពេលយូរ អាចដុសខាត់ដោយប្រើក្រមួនសម្រាប់ប៉ូលា។ ក្រមួននឹងបង្កើតស្រទាប់ការពារស្ដើងនៅលើថ្នាំលាប និងធ្វើឲ្យការសំអាតលឿនហើយងាយស្រួល។
២. ពិនិត្យមើលដំបូលឬទ្វាររថយន្ត
នេះជាគន្លឹះមួយដែលមានសារៈសំខាន់បំផុត ដើម្បីកុំឲ្យទឹកភ្លៀងលេចធ្លាយនៅខាងក្នុងរថយន្ត។ វាជាកាតព្វកិច្ចរបស់យើងក្នុងការត្រួតពិនិត្យដំបូលរថយន្ត ឬទ្វារមុនពេលមានភ្លៀងមកដល់។ ប្រញាប់ជួសជុល ឬជំនួសអ្វីមួយក្នុងករណីដែលដំបូលរថយន្តធ្លុះធ្លាយឬខូច។ ជាពិសេសគឺគន្លឹះទ្វាររថយន្ត ត្រូវប្រាកដថាបិទបើកបានស្រួលគ្មានកន្លែងជ្រាបទឹក។
ចំណែកផ្នែកដែកដែលច្រែះដោយសារតែប៉ះនឹងទឹកជាប់ជាប្រចាំ ត្រូវបាញ់តំបន់ទាំងនេះជាមួយផលិតផលប្រឆាំងនឹងច្រែះដើម្បីការពារអាកាសធាតុ។
៣. លាងសំអាតឲ្យបានញឹកញាប់

វាប្រហែលជាមិនសមហេតុផលក្នុងការលាងសំអាតឲ្យបានញឹកញាប់ក្នុងរដូវភ្លៀងឡើយ។ ប៉ុន្តែជាការពិត រថយន្តគឺបានប្រមូលនៅភាពកខ្វក់ជាច្រើន នៅពេលបើកបរលើផ្ទៃសើមនិងផ្លូវភក់។ ប៉ុន្តែការសម្អាតញឹកញាប់នឹងជួយការពាររថយន្តរបស់យើង ក្នុងរដូវវស្សា ពីការចម្លងរោគដែលអាចបំផ្លាញថ្នាំលាបលើរថយន្តបាន។
ក្រៅពីនេះវាជួយបន្សាបជាតិអាស៊ីដក្នុងទឹកភ្លៀង។ ទោះជាយ៉ាងណាក៏ដោយ កុំភ្លេចប្រើសាប៊ូដែលមានគុណភាពល្អ ព្រោះភាពកខ្វក់និងកម្ទេចកំទីរួមទាំងមេរោគ នឹងនៅតែតោងជាប់រថយន្តដដែល។
៤. ការពារផ្នែកខាងក្នុងពីទឹកនិងសំណើម
ទោះបីជាមានវិធានការបង្ការទាំងអស់ក៏ដោយ កម្រាលព្រំក្នុងរថយន្តក៏អាចមានសំណើមពីទឹកភ្លៀងបានដែរ។ យល់ល្អគួរតែប្រើកន្ទេលក្រណាត់ជំនួសជ័រកៅស៊ូ ដើម្បីឲ្យវត្ថុទាំងនោះបឺតយកសារធាតុរាវបានល្អ ហើយក៏ត្រូវតែទុកក្រណាត់ទាំងនោះបន្ថែម ដើម្បីជំនួសនៅពេលមានអាសន្ន។
ប្រើម៉ាស៊ីនបូមធូលី និងដាក់ដបប្រេងស្រស់មួយដប ដូចជាក្លិនជីរអង្កាម ផ្កាកុលាប ផ្កា chamomile ដើម្បីបំបាត់ក្លិនមិនល្អក្នុងរថយន្ត។ ហើយសូមបើកបង្អួចចំហ នៅពេលចតនៅយានដ្ឋាន។
៥. ថែរក្សាសំបកកង់

ជារឿងចាំបាច់បំផុតក្នុងពេលវេលាដែលត្រូវរក្សាសំបកកង់ ពីព្រោះយើងតែងតែបើកបរជាញឹកញាប់លើផ្ទៃរអិលនិងភក់។
ដូច្នេះសំបកកង់គួរតែពិនិត្យឲ្យបានត្រឹមត្រូវ ហើយគួរតែស្ថិតនៅក្នុងកម្រិតត្រឹមត្រូវ ដើម្បីធានាបាននូវសុវត្ថិភាពក្នុងការបើកបរ និងការពាររថយន្តរបស់យើងនៅរដូវវស្សា៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖គុណសម្បត្តិទាំង ៦ បានមកពីការធ្វើដំណើរកម្សាន្តនៅរដូវភ្លៀង
ចុចអាន៖បំបាត់ក្លិនផ្អួរក្នុងផ្ទះ នារដូវវស្សានេះដោយវិធីងាយៗ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


