KPT+
គុណសម្បត្តិទាំង ៦ បានមកពីការធ្វើដំណើរកម្សាន្តនៅរដូវភ្លៀង
មនុស្សម្នាចូលចិត្តដំណើកម្សាន្តនៅរដូវស្ងួត ជាជាងរដូវសើម ដោយសារពួកគេតែងតែយល់ថា រដូវវស្សាឬរដូវភ្លៀង វានាំឲ្យសើមប៉ប៉ាច់ ធ្វើឲ្យការដើរលេងស្ទើរគ្រប់ទីកន្លែងរងការរំខាន។
យ៉ាងណាមិញ កុំទាន់គិតបែបនោះអី! មកអានគុណសម្បត្តិទាំង ៦ ពីការលំហែរនៅរដូវភ្លៀងទាំងអស់គ្នាសិនណា៎!
១. ទេសភាពស្រស់បំព្រង
ទេសភាពនៅរដូវភ្លៀងធ្លាក់មានភាពស្រស់បំព្រងខ្លាំងណាស់។ ស្លឹកឈើដែលធ្លាប់ក្រៀមក្រោះ មានដីហុយជាប់ នឹងប្រែជាខៀវស្រងាត់ រីឯស្មៅក៏មានពណ៌បៃតងស្រស់ដែរ។ ម្យ៉ាងទៀតនោះ អាកាសធាតុរដូវនេះក៏ត្រជាក់ស្រួល មិនក្ដៅខ្លាំង ងាយក្នុងការស្លៀកពាក់ថែមទៀតផង។
២. មនុស្សមិនសូវកកកុញ
ជាទូទៅ នៅរដូវភ្លៀងមនុស្សមិនសូវធ្វើដំណើរទេ។ ដូច្នេះ នៅតាមរមនីយដ្ឋាននានា ពុំសូវមានភាពអ៊ូអរឡើយ។ វាជាឱកាសល្អសម្រាប់យើងដើម្បីចេញដើរលេង ព្រោះគ្មានសំឡេងរំខាននាំឲ្យតប់ប្រមល់ ជាពិសេសសម្រាប់អ្នកចូលចិត្តភាពស្ងប់ស្ងាត់។ ចំពោះតំបន់ខ្លះដែលមានលក់សំបុត្រចូលកម្សាន្តវិញ វារឹតតែងាយស្រួលដោយមិនពិបាកឈររង់ចាំទិញសំបុត្រយូរឡើយ។
៣. ចរាចរណ៍មិនសូវចង្អៀត
រាល់ពេលធ្វើដំណើរមិនថាជិតឬឆ្ងាយ រឿងមួយដែលយើងធុញទ្រាន់នោះគឺ ស្ទះផ្លូវវែងអន្លាយ។ អ្នកដំណើរគ្រប់គ្នារមែងចង់ទៅដល់ទីតាំងកម្សាន្តឲ្យបានលឿន មិនចង់ខាតពេលយូរឡើយ។ នៅរដូវនេះ មនុស្សភាគច្រើន ចៀសវាងការដើរហើរ ដូចនេះ ចាំអីទៀត! ដល់ពេលរបស់យើងហើយ ផ្លូវជិះតែឯងក៏បាន និងងាយស្រួលបើកបរ។
៤. តម្លៃសណ្ឋាគារទាបជាងធម្មតា
រដូវវស្សាភាគច្រើន សណ្ឋាគារ និងផ្ទះសំណាក់ចុះថ្លៃ ដោយសារមិនសូវមានមនុស្សចូលសម្រាក ដូចនេះ គេបញ្ចុះតម្លៃដើម្បីទាក់ទាញភ្ញៀវ។ រីឯតាមផ្សារនានា ក៏ងាយទិញឥវ៉ាន់ ងាយតថ្លៃ ព្រោះអ្នកលក់មិនចង់ឲ្យសល់ទំនិញនៅពេលដីសើមទេ។
៥. ញ៉ាំអាហារក្ដៅៗឆ្ងាញ់
ត្រជាក់ គូនឹង ក្ដៅ! រដូវភ្លៀង មេឃប្រាកដជាត្រជាក់ស្រួល។ អាកាសធាតុបែបនេះ ញ៉ាំអីក្ដៅៗ ពិតជាឆ្ងាញ់បំផុត សូម្បីតែមីស្រុះក៏ឆ្ងាញ់ខុសធម្មតាដែរ។
៦. រ៉ូមែនទិក
រដូវវស្សា ត្រូវបានចាត់គេចាត់ទុកថា ជារដូវមនោសញ្ចេតនាផ្អែមល្ហែមជាងគេ។ ហេតុអ្វី? ព្រោះទឹកភ្លៀងអាចធ្វើឲ្យចិត្តមនុស្សស្ងប់។ យើងអាចសម្រាក និងគេងស្ដាប់សំឡេងទឹកភ្លៀងយ៉ាងអន្លង់អន្លោច មើលវាធ្លាក់ប៉ះស្លឹកឈើ ឬដើមឈើយ៉ាងស្រស់ស្អាត ជាពិសេសសម្រាប់អ្នកមានគូ រឹតតែរ៉ូមែនទិកជាងអ្នកណាទាំងអស់៕
ប៉ុណ្ណឹងហើយ ត្រូវការអីទៀត? តោះ រៀបគម្រោងដើរលេង!
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ដើរព្រៃបោះតង់ ផ្ដល់អត្ថប្រយោជន៍ទាំងផ្លូវកាយ និងផ្លូវចិត្ត
ចុចអាន៖ ដើរលេងសមុទ្រចំពេលភ្លៀងធ្លាក់ ប្រញាប់បង្វែរគោលដៅទៅកន្លែងផ្សេងភ្លាមឬយ៉ាងណា?
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ