KPT+
បំបាត់ក្លិនផ្អួរក្នុងផ្ទះ នារដូវវស្សានេះដោយវិធីងាយៗ
ជាទូទៅនៅរដូវវស្សា ក្លិនស្អុយ ក្លិនផ្អួររមែងកើតមានតាមបណ្ដាគេហដ្ឋាននានា។ កុំទាន់មួហ្មង! យើងមានវិធានការណ៍អាចការពារផ្ទះពីក្លិនមិនល្អទាំងនោះបាន ។
មូលហេតុនៃក្លិនផ្អួរ

មិនប្លែកទេ! ទឹកភ្លៀងតែងនាំមកនូវសំណើម រួចក៏ទុកក្លិនមិនស្អុយផ្សេងៗក្រោយពេលវាទៅវិញ។ មូលហេតុនោះក៏ដោយសារ កម្ដៅនៅក្នុងដីបានបម្លែងដោយស្រូបយកខ្យល់ស្រស់ ហើយជំនួសដោយខ្យល់សើម ខណៈពេលអ៊ីយ៉ុងបញ្ចេញប៉ះជាមួយខ្យល់សើម វាក៏បង្កើតបានជាក្លិនផ្អួរ។
ប្រើសម្ភារផ្ទះបាយបំបាត់ក្លិន

ទោះយ៉ាងណា សម្ភារក្នុងផ្ទះបាយមួយចំនួនអាចយកមកប្រើដើម្បីប្រឆាំងនឹងក្លិនមិនល្អចេញពីផ្ទះបាន។ ឧទាហរណ៍ ក្រូចឆ្មារនិងទឹកខ្មេះ អាចបំបាត់ក្លិនស្អុយក្នុងផ្ទះបាយបានយ៉ាងល្អ។ រីឯស្លឹកម្កាក់ អាចរក្សាទុកក្នុងទូសំលៀកបំពាក់អាចការពារទាំងផ្សិតនិងក្លិនផ្អួរ។ ចំណែកឯម្សៅសូដានិងអំបិលក្រួស គឺជាជម្រើសផ្សេងទៀតដែលអាចផ្តល់ក្លិនល្អដល់កន្លែងធុំក្លិនអាក្រក់។
សម្អាតក្នុងផ្ទះជាប្រចាំ

បន្ថែមពីលើនោះ នារដូវវភ្លៀងបែបនេះ យើងត្រូវការយកចិត្តទុកដាក់លើការសម្អាតសម្ភារប្រើប្រាស់និងគ្រឿងសង្ហារឹមជាប្រចាំ។ ជូតវាឲ្យស្ងួតជានិច្ច ដើម្បីកុំឲ្យមានសំណើមបង្កជាក្លិនផ្អួរ។ រីឯកម្រាលឥដ្ឋក៏ត្រូវការសម្អាតជាទៀងទាត់ ដើម្បីប្រឆាំងការកកើតនៃបាក់តេរី។ មួយវិញទៀត បើអាចកាត់បន្ថយការក្រាលកម្រាលព្រំនៅក្នុងផ្ទះបាន គួរតែកុំក្រាលអី ព្រោះវាទាក់ទាញធូលីដីនិងក្លិនមិនល្អផងដែរ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ makaan
ចុចអាន៖រៀបចំផ្ទះសម្រាប់ទទួលរដូវវស្សា ដោយធ្វើបែបនេះអាចបង្កើនភាពកក់ក្ដៅ
ចុចអាន៖៥ វិធីងាយៗ ដើម្បីការពារខ្លួនឯងនិងគ្រួសារពីជំងឺគ្រុនឈាម ក្នុងរដូវនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


