KPT+
ជំនន់ទឹកភ្លៀងនឹងមកដល់ស្អែកនេះ ពលរដ្ឋគួរប្រញាប់អនុវត្តវិធី ថែទាំសុខភាពជាបន្ទាន់
ក្រសួងធនធានទឹកនិងឧតុនិយមបានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី ៨-១៤ ខែកញ្ញា ឆ្នាំ ២០២១ នេះថា កម្ពុជានឹងទទួលនូវឥទ្ធិពល ជ្រលងសម្ពាធទាបឥណ្ឌាខ្លាំង និងប្រព័ន្ធសម្ពាធទាប (ITCZ) ដែលអូសបន្លាយពីប្រទេសភូមា កាត់ថៃ ឡាវ និងវៀតណាម រួចនឹងចុះបន្តិចមកលើកម្ពុជា បង្កឲ្យផ្ទៃមេឃអួអាប់ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅខ្លាំង លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

ខណៈប្រទេសយើងកំពុងទទួលនូវឥទ្ធិពល ជ្រលងសម្ពាធទាបឥណ្ឌាខ្លាំង ដូច្នេះហើយ ប្រជាពលរដ្ឋដែលនៅតាមបណ្ដាខេត្ត ជាពិសេសរាជធានីភ្នំពេញ អាចប្រឈមជំនន់ទឹកភ្លៀង ដូចដែលក្រសួងបានប្រកាសសូមអនុវត្តវិធីនេះជាបន្ទាន់ ៖
១ ត្រូវមានអាវភ្លៀង ឆត្រ អាវរងា ស្បែកជើងផ្ទាត់ (កុំពាក់ប៉ាតាឬស្បែកជើងត្រូវទឹកងាយរហែក)
២ ក្រោយពេលត្រូវទឹកភ្លៀង ប្រញាប់ងូតទឹកកក់សក់ ហើយជូតខ្លួនឲ្យស្ងួត
៣ ត្រៀមថ្នាំសង្កូវផ្សេងៗ ទាំងថ្នាំផ្ដាសាយ ឈឺក្បាល ក្ដៅខ្លួន ឈឺខ្លួនប្រាណ ថ្នាំរមាស់ពេលសត្វល្អិតទិចឬខាំ ថ្នាំការពារទឹកស៊ីជើង ជាដើម។
៤ ឧស្សាហ៍ផឹកទឹកក្ដៅ ឬហូបស៊ុបបំប៉នរាងកាយ និងផឹកវីតាមីនជំនួយ ជាពិសេសមុនហូបត្រូវមានអនាម័យជាប់ជានិច្ច លាងដៃឲ្យបានញឹកញាប់។
៥ កុំសូវចេញក្រៅពេក ប្រសិនបើគ្មានការងារចាំបាច់ក្នុងអំឡុងរដូវជំនន់ទឹកភ្លៀងនេះ នាំឲ្យពិបាក។ បើឈឺថ្កាត់ពិបាកខ្លួន ចូលពេទ្យឬរកថ្នាំសង្កូវមិនទាន់ក្នុងសម័យរាតត្បាតនេះ។
ដោយឡែកក្រសួងធនធានទឹកនិងឧតុនិយម ក៏បានណែនាំដល់ប្រជាពលរដ្ឋគ្រប់គ្នា ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានឡើងជាយថាហេតុនេះផងដែរ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ប្រយ័ត្នទាំងអស់គ្នា ជំងឺ ៧ មុខនេះកើតញឹកញាប់នៅខែភ្លៀង
ចុចអាន៖ជ្រលងសម្ពាធទាបបង្កជំនន់ទឹកភ្លៀង ខេត្តក្រុង ៨ ឲ្យប្រុងជើងការ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


