ព័ត៌មានជាតិ
វាយសម្លាប់ប្រពន្ធញាត់ក្នុងវ៉ាលិស យកបោះចោលនៅខេត្តត្បូងឃ្មុំ ៣ថ្ងៃក្រោយត្រូវសមត្ថកិច្ចតាមក្របួចជាប់
នគរបាលអធិការដ្ឋាននគរបាលខណ្ឌសែនសុខ សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យ ១នាក់ ករណីឃាតកម្មបង្កដោយសហព័ទ្ធ ទំនាស់វាយទាត់កាប់និងកាំបិតបណ្តាលឲ្យជនរងគ្រោះស្លាប់ ១នាក់។
លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ប្រាប់ឲ្យដឹង នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ថា កម្លាំងនគរបាលអធិការដ្ឋាននគរបាលខណ្ឌសែនសុខសហការជាមួយការិយាល័យព្រហ្មទណ្ឌស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រួសងមហាផ្ទៃ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យ ១នាក់ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ម៉ោង១០ និង៣០នាទី។
ជនសង្ស័យ ឈ្មោះ ស៊ាន ហួរ ( ហៅ ) ហួរ ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៥៤បេ ផ្លូវ៥៩៨ ក្រុម១ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ជាប់ចោទ ករណីឃាតកម្មក បង្កដោយសហព័ទ្ធ ទំនាស់វាយទាត់កាប់ និងកាំបិតបណ្តាលឲ្យជនរងគ្រោះស្លាប់ ០១នាក់ នៅចំណុចក្នុងផ្ទះលេខ ៥៤បេ ផ្លូវ៥៩៨ ក្រុម១ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ម៉ោង០៦ និង៣០នាទី។

លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ប្រាប់បន្តអោយដឹងថា ជនសង្ស័យ ឈ្មោះ ស៊ាន ហួរ ( ហៅ ) ហួរ ( គ្មានសារធាតុញៀន ) បានធ្វើសកម្មភាពវាយកាប់សម្លាប់ ជនរងគ្រោះជាប្រពន្ធ ឈ្មោះ គង់ វុទ្ធី ភេទស្រី អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៥៤បេ ផ្លូវ៥៩៨ ក្រុម១ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ បន្ទាប់ពីធ្វើសកម្មភាពវាយសម្លាប់ប្រពន្ធញាក់ក្នុងវ៉ាលិសយកបោះចោលនៅខេត្តត្បូងឃ្មុំ ៣ថ្ងៃក្រោយក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវតាមក្របួចជាប់ ដើម្បីកសាងសំណុំរឿងចាត់ការនីតិវិធី។
នៅក្នុងប្រតិបត្តិការនេះសមត្ថកិច្ចរកឃើញវត្ថុតាងបន្សល់ទុករួមមាន៖ រថយន្ត ០១គ្រឿង ម៉ាកលុចស៊ីស RX 330 ផលិតឆ្នាំ ២០០៤ គ្មាន ស្លាកលេខ, វ៉ាលិស ០១ , សំលៀកបំពាក់មួយចំនួន , និងសម្ភារៈផ្សេងៗ ០១ចំនួន។ បច្ចុប្បន្ន ជនសង្ស័យសមត្ថកិច្ចកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ។



សូមជម្រាបជូនឲ្យដឹងថា សពស្ត្រីរងគ្រោះ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១៣ និង៣០នាទី អណ្ដែតទឹកច្រកនៅក្នុងវ៉ាលិស នៅចំណុចមាត់ទន្លេ ក្រោយវិហារ ឥស្លាម ភូមិព្រែកតូច ឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំចម្ងាយពីវិហារប្រមាណ២០០ម៉ែត្រ ៕
អត្ថបទ៖ រ៉ាវុទ្ធ

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ២ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ