Connect with us

កីឡា

ស៊ុតបាន២គ្រាប់យប់មិញ Cristiano Ronaldo បង្កើតប្រវត្តិសាស្រ្តនៅ យូរ៉ូ

បានផុស

នៅ

ខ្សែប្រយុទ្ធ Cristiano Ronaldo បានក្លាយជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគបំផុត ក្នុងប្រវត្តិសាស្រ្តពានរង្វាន់បាល់ទាត់ទ្វីបអឺរ៉ុប បន្ទាប់ពីរកគ្រាប់បាល់ក្នុងជំនួប ជួយឲ្យព័រទុយហ្គាល់ បំបាក់ ហុងគ្រី ៣-០។

គិតត្រឹមពេលនេះ កីឡាករវ័យ៣៦ឆ្នាំរូបនេះ រកគ្រាប់បាល់បាន១១គ្រាប់ហើយ ដោយបំបែកកំណត់ត្រា ៩គ្រាប់ ដែលកាន់កាប់ដោយលោក Michel Platini សញ្ជាតិបារាំង។ 

Ronaldo ស៊ុតបាល់ពិន័យ១១ម៉ែត្រមួយគ្រាប់នៅនាទីទី៨៧ ហើយរកបានមួយគ្រាប់ទៀតនៅម៉ោងបន្ថែម។ ៣គ្រាប់យប់មិញរបស់ព័រទុយហ្គាល់ រកបានក្នុងរយៈពេលត្រឹម៨នាទីប៉ុណ្ពោះ នៅចុងម៉ោងនៃតង់ទី២ ដោយគ្រាប់ទី១ រកបានដោយកីឡាករ Raphaël Guerreiro នៅនាទីទី៨៤។

ការប្រកួតមួយគូទៀតក្នុងពូល​ F នេះដែរ ម្ចាស់ផ្ទះអាល្លឺម៉ង់ ត្រូវបរាជ័យក្រោមថ្វីជើងរបស់ បារាំង ដោយ ១-០ ដែលជាការធ្វើឲ្យចូលទីខ្លួនឯងរបស់ខ្សែការពារ Mats Hummels នៅនាទីទី២០៕ 

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNN

ចុចអាន៖ ចាញ់ ស្លូវ៉ាគី យប់មិញ អ្នកចាំទី ប៉ូឡូញ បង្កើតប្រវត្តិសាស្រ្តមួយ នៅយូរ៉ូ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម